ជាតិ
រូបត្លុក
អ្នកបើកបរ ច្រើន​«​សាចទឹក​ដាក់គ្នា​»…!
06, Jul 2019 , 8:59 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ អ្នកបើកបរ​ម៉ូតូ រថយន្ត និង​រឺ​ម៉ក​កង់​បី ច្រើន​សាចទឹក​ដាក់គ្នា​។ ប្រធានបទ​រឿង​បើកបរ​នេះ ត្រូវបាន​មហាជន​រអ៊ូរទាំ​ដាក់គ្នា​ទៅវិញទៅមក ស្ទើរ​រាល់ថ្ងៃ​។ ពលរដ្ឋ​ជាច្រើន បើកបរ​ដោយ​គោរព​ច្បាប់​រួចហើយ​។ តែ​នៅឡើយ អ្នកបើកបរ​មួយ​ក្តាប់​តូច​។ អ្នក​មិន​គោរព​ច្បាប់​ខ្លួនឯង ច្រើន​ស្តីបន្ទោស​ឲ្យ​គេ​ថា​«​មិន​គោរព​ច្បាប់​»​។ តាមពិត ខ្លួនឯង ក៏​មិនសូវ​គោរព​ច្បាប់​ដែរ​។



ចូរ​គោរព​ច្បាប់​ដោយ​ចាប់ផ្តើម​ពី​ខ្លួនឯង​មុនគេ​។ មុននឹង​បន្ទោស​គេ ចូរ​មើល​ខ្លួនឯង​ជាមុនសិន​។ គោរព​ច្បាប់​ចរាចរណ៍ គឺ​ស្រឡាញ់​ជីវិត​ខ្លួនឯង និង​ស្រឡាញ់​ជីវិត​អ្នកដទៃ​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com