ជាតិ
បទយកការណ៍ / បទសម្ភាសន៍
អ្នកនាំពាក្យ​៖​ការ​ថមថយ​សត្វ​ស្វា​នៅ​តំបន់​អង្គរ ដោយសារ​មានការ​ប្រមូល​ខ្លះទៅ​សួនសត្វ​ភ្នំ​តា​ម៉ៅ​
06, Jul 2019 , 2:39 pm        
រូបភាព
​សៀមរាប​៖ ថ្មីៗ​នេះ អង្គការ​សត្វព្រៃ​មួយ​នៅ​សហរដ្ឋអាមេរិក​បានដាក់​លិខិត​ទៅកាន់​ស្ថានទូត​ខ្មែរ​ប្រចាំ​ទីនោះ ដោយ​ឱ្យមាន​ដំណោះស្រាយ​ជាបន្ទាន់ ករណី​ចាប់​បង្ខាំង​សត្វ​ស្វា​ដើម្បី​ផលិត​វីដេអូ​ធ្វើ​អាជីវកម្ម​នៅ​តំបន់​អង្គរ​។ ការងារ​នេះ​ត្រូវបាន​ប្រជុំ​និង​រក​ដំណោះស្រាយ​ភ្លាមៗ​ផងដែរ​។ អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា ប្រាប់ថា​វីដេអូ​ដែលមាន​ការចាប់​បង្ខាំង​សត្វ​ស្វា​នោះ មិនមែនជា​រូបភាព​ដែល​ថត​នៅក្នុង​តំបន់​អង្គរ​ទេ គឺអាច​ផលិត​នៅក្រៅ​តំបន់​នេះ​។ យ៉ាងណា អ្នកនាំពាក្យ​បញ្ជាក់ថា ក្រុមការងារ​ចម្រុះ​មួយ​ត្រូវបាន​បង្កើតឡើង​ដើម្បី​តាមដាន និង​ទប់ស្កាត់​ករណីនេះ ពិសេស​មានការ​ចុះ​អប់រំ​ដល់​ក្រុម​អ្នក​ថត​សត្វ​ស្វា​នៅ​តំបន់​អង្គរ​ផងដែរ ដើម្បី​ចៀសវាង​ករណី​ចាប់យក​សត្វ​ស្វា​ពី​តំបន់​អង្គរ​។

 
​សម្រាប់​អ្នកនាំពាក្យ លោក​ទទួលស្គាល់​ពី​ការ​ថមថយ​នៃ​ចំនួន​សត្វ​ស្វា​ពី​តំបន់​អង្គរ តែ​ពន្យល់ថា​ការ​ថមថយ​នោះ​គឺ​ដោយសារ​អាជ្ញាធរ​ជាតិ​អប្សរា​សហការ​ជាមួយ​អង្គការ​សត្វព្រៃ​មួយ​នៅ​ភ្នំ​តា​ម៉ៅ ដោយ​ប្រមូលយក​ស្វា​កាច និង​ខូច ឬ​ខាំ​ភ្ញៀវ​មួយចំនួន​តូច​ទៅ​រក្សាទុក​នៅ​ទីនោះ​វិញ​។ ក្រៅពីនេះ មន្ត្រី​របស់​អាជ្ញាធរ​ជាតិ​អប្សរា ក៏​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​មិនត្រូវ​មានកា​រ​ចាប់​បង្ខាំង​សត្វ​ស្វា​ឡើយ និង​ឱ្យ​ព្រលែង​វិញ​ក្នុងករណី​ដែល​បាន​ចាប់​ទៅ​ឃាំង​ទុក ព្រោះថា​សត្វ​ស្វា​ក៏ត្រូវ​ការ​ជីវិត​រស់នៅ​បែប​ធម្មជាតិ​របស់​វា​ដែរ ការដែល​យកទៅ​បង្ខាំង​ទុក​គឺជា​ការរំលោភ​លើ​ជីវិត​រស់នៅ​មួយ​របស់​វា​៕
 
​ព័ត៌មាន​លម្អិត សូម​ស្ដាប់​បទ​សម្ភាស​រវាង​អ្នកសារព័ត៌មាន​ថ្មីៗ ជាមួយ​លោក ឡុង កុសល អ្នកនាំពាក្យ​របស់​អាជ្ញា​ធរ​ជាតិ​អប្សរា​ដូចតទៅ​៖








Tag:
 សត្វ​ស្វា​
  រមណីយដ្ឋាន​អង្គរ​
  ឡុង កុសល​
© រក្សាសិទ្ធិដោយ thmeythmey.com