អន្តរជាតិ
តើ​លិខិតឆ្លងដែន​ប្រទេស​ណា​ដែលមាន​ឥទ្ធិពល​ជាងគេ​លើ​ពិភពលោក​?
06, Jul 2019 , 3:29 pm        
រូបភាព
​លិខិតឆ្លងដែន​ដែលមាន​អំណាច ឬ​អាច​ហៅ​ម្យ៉ាង​ទៀតថា​ឥទ្ធិពល​ត្រូវបាន​គេ​សំដៅ​ជារួម​ថា ចំនួន​ប្រទេស​ដែល​ទទួល​ស្វាគមន៍​លិខិតឆ្លងដែន​នោះ ឬ​ទទួល​ស្វាគមន៍​ដោយ​មិនចាំបាច់​ត្រូវការ​ទិដ្ឋាការ​។

 
 ការធ្វើ​ចំណាត់ថ្នាក់​លេខ​រៀង​លិខិតឆ្លងដែន​ដែលមាន​ឥទ្ធិពល​មាន​ឈ្មោះថា Henley Passport Index ប្រចាំឆ្នាំ​២០១៩ បង្ហាញថា ជប៉ុន​ជាប់​ចំណាត់​ថ្នាក់ទីមួយ​។ ប្រទេស​ចំនួន​១៩០ លើ​ពិភពលោក ទទួល​លិខិតឆ្លងដែន​ជប៉ុន​ដោយ​មិន​ត្រូវការ​ទិដ្ឋាការ​។ 
 
​ទី​ពីរ គឺ​ប្រទេស​សិង្ហ​បុរី និង​កូរ៉េខាងត្បូង ដែលមាន​ប្រទេស​ចំនួន ១៨៩ ទទួល​ស្វាគមន៍​មិន​ប្រើ​
​វី​សា​។ បារាំង និង​អាល្លឺម៉ង់​មាន​លេខ​រៀង​ទី​បី ដោយមាន​ប្រទេស​ចំនួន​១៨៨​ទទួល​ស្វាគមន៍​។ លេខ​៤​គឺ ដា​ណឺ​ម៉ាក់ ស្វី​ដង់ ហ្វាំ​ង​ឡង់ អ៊ីតាលី ដោយមាន​ប្រទេស​ចំនួន​១៨៧​ចូលរួម​ទទួល​។ លុច​សំបួ និង​អេស្បាញ​ត្រូវ​បាប​ប្រទេស​១៨៦​ទទួល ឬ​ត្រូវ​នឹង​លេខ​រៀង​ទី​៥​។ លេខ​រៀង​ទី​៦​មាន អូទ្រីស សហរដ្ឋអាមេរិក ន័​រ​វែ​ស ព័រ​ទុយ​ហ្គា​ល់ ស្វី​ស ហូ​ឡង់ និង​ចក្រភព​អង់គ្លេស ដោយមាន​ប្រទេស​១៨៥ ទទួល ដោយ​មិន​ត្រូវការ​ទិដ្ឋាការ​។ 
 
​ប្រទេស​កម្ពុជា​ជាប់​លេខ​រៀង​ទី​៨៥ ដែលមាន​ប្រទេស​ចំនួន ៥៤ ទទួល​ដោយ​មិន​ប្រើ​ទិដ្ឋាការ​។ 
​ចំណែកឯ​ប្រទេស​អ៊ីរ៉ាក់ និង​អា​ហ្វ​ហ្គា​នី​ស្ថាន​វិញ គឺជា​ប្រទេស​ដែលមាន​អំណាច​តិច​ជា​គេ​បង្អស់ ដោយ​មានតែ​ប្រទេស​ចំនួន​៣០ ប៉ុណ្ណោះ​ទទួល​ស្វាគមន៍​។ 

Tag:
 លិខិតឆ្លងដែន
© រក្សាសិទ្ធិដោយ thmeythmey.com