ជាតិ
សង្គមជាតិ
រដ្ឋាភិបាល ហាម​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្គត់ផ្គង់​អគ្គិសនី​,​ទឹកស្អាត​,​ភ្ជាប់​បណ្តាញ​លូ​...​ឲ្យ​អគារ​សំណង់​ខុសច្បាប់​
06, Jul 2019 , 3:59 pm        
រូបភាព
​ភ្នំពេញ​៖ ដើម្បី​ការពារ​អាយុជីវិត​មនុស្ស ទ្រព្យសម្បត្តិ សុ​វត្តិភាព និង​គុណភាព​សំណង់​ទូទាំងប្រទេស រដ្ឋាភិបាល​កម្ពុជា បានចេញ​វិធានការ​ចាំបាច់​មួយចំនួន ចំពោះ​ការដ្ឋាន​សំណង់​ស​ណ្ឋា​រ​,​អគារ​ស្នាក់នៅ​រួម​,​អគារ​ពាណិជ្ជកម្ម​, អគារ​រោងចក្រ​, អគារ​សិប្បកម្ម និង​សំណង់​ផ្សេងទៀត ដែល​គ្មាន​លិខិតអនុញ្ញាត ឬ​សាងសង់​ខុស​បច្ចេកទេស លើកលែង​សំណង់​លំនៅដ្ឋាន​ផ្ទាល់ខ្លួន របស់​ប្រជាពលរដ្ឋ​។​


 
​យោងតាម​លិខិត​របស់​ទីស្ដីការគណៈរដ្ឋមន្ត្រី ចុះ​ថ្ងៃទី​៥ ខែកក្កដា រដ្ឋាភិបាល បាន​ប្រាប់​ឲ្យ​ក្រសួង​រ៉ែ និង​ថាមពល ចាត់វិធានការ​មិនឱ្យ​មានការ​ផ្គត់ផ្គង់​អគ្គិសនី ដល់​ការដ្ឋាន​សំណង់​ទាំងនោះ​។ ចំណែកឯ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ត្រូវ​ចាត់វិធានការ​មិនឱ្យ​មាន​ការផ្គត់ផ្គង់​ទឹកស្អាត ដល់​ការដ្ឋាន​សំណង់​។ ដោយឡែក​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន មិនត្រូវ​អនុញ្ញាត ឱ្យ​ត​ភ្ជាប់​លូ ចូល​បណ្តាញ​លូ​សាធារណៈ​។ 
 
​រដ្ឋាភិបាល ក៏បាន​ប្រាប់​ឲ្យ​ក្រសួង​ស្ថាប័ន និង​អង្គភាព​មាន​សមត្ថកិច្ច មិនត្រូវ​ផ្តល់​លិខិត អនុញ្ញាត ប្រកប​អាជីវកម្ម​ទៅ​ឲ្យ​ម្ចាស់​សំណង់​គ្មាន​លិខិតអនុញ្ញាត ឬ​សង់​ខុស​លក្ខណៈ​បច្ចេកទេស​ទាំងនោះ​ឡើយ ខណៈដែល​ក្រសួង​ព័ត៌មាន និង​អង្គភាព​មាន​សមត្ថកិច្ច មិនត្រូវ​អនុញ្ញាត ឱ្យ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​នោះឡើយ​៕ 
 

Tag:
 សំណង់​ខុសច្បាប់
© រក្សាសិទ្ធិដោយ thmeythmey.com