ជាតិ
រថយន្ត
មុន​មាន​ស្ថានីយប្រេងឥន្ធនៈ អ្នកបើកបរ​ត្រូវ​ទិញ​ប្រេងសាំង​តាម​ឱសថស្ថាន
06, Jul 2019 , 4:59 pm        
រូបភាព
រូបភាព៖ Philadelphiaencylopedia
រូបភាព៖ Philadelphiaencylopedia
ដោយ: ថ្មីៗ
​នៅក្នុង​ទីក្រុង​នានា​ជាច្រើន ជាពិសេស​ទីក្រុង​ភ្នំពេញ ស្ថានីយ​លក់​ប្រេងសាំង​មាន​វត្ត​មាននៅ​សឹងតែ​គ្រប់​ទីកន្លែង​។ វា​មិនមែនជា​រឿង​លំបាក​ទេ​ក្នុងការ​ជិះ​ស្វែងរក​ស្ថានីយ​ទាំងនោះ​ពេលបច្ចុប្បន្ន​។

 
​ប៉ុន្តែ​ដើមឆ្នាំ​១៩០០ ពេលដែល​ការបើក​បររថ​យន្តកំ​ពុង​តែមាន​កំណើន​កើនឡើង​បន្តិច​ម្តងៗ នៅ​លោកខាងលិច ស្ថានីយ​ប្រេងសាំង​មិនទាន់មាន​ប្រជាប្រិយភាព​ប៉ុន្មាន​នោះឡើយ បើ​យោងតាម​គេហទំព័រ smithsonianmag.com ។ 
 
​អ្នកបើកបរ​រថយន្ត ត្រូវ​ជាវ​ប្រេងសាំង​នៅតាម​ឱសថស្ថាន ឬ​កន្លែង​សិប្បកម្ម​ធ្វើ​ដែក​ដែលមាន​ទីតាំង​នៅតាម​ផ្ទះ​ប្រជាជន​ធម្មតា ដើម្បី​ចាក់​សាំង​យានជំនិះ​របស់​ពួកគេ​។ 
 
​ក្នុង​ឆ្នាំ​១៩១៣ សេវាកម្ម​ថ្មី​មួយ​ត្រូវបាន​គេ​បង្កើតឡើង​នៅក្នុង​ទីក្រុង Pittsburgh រដ្ឋ Pennsylvania ។ សេវាកម្ម​មួយ​នេះ​គឺជា​ស្ថានីយ​សាំង​ដំបូង​គេ​នៅ​អាមេរិក ក៏ដូចជា​ពិភពលោក​ដែរ​។ ការកកើតឡើង​នៃ​សេវាកម្ម​មួយ​នេះ​បាន​ផ្លាស់ប្តូរ​វប្បធម៌​របស់​មនុស្ស​ក្នុងការ​ប្រើប្រាស់​យានយន្ត​បន្តិច​ម្តងៗ​។​ស្ថានីយ​នេះ​ត្រូវបាន​បើកទទួល​ភ្ញៀវ​ដោយ​ក្រុមហ៊ុន​ឥន្ធនៈ Gulf Refining Company ។ 
 
​គេ​មាន​បម្រើសេវា​ជាច្រើន​ផ្សេងទៀត​ដូចជា កន្លែង​ប្តូ​រកង់ សប់​កង់ ជួសជុល​យានយន្ត​ខ្នាតតូច និង​ផ្តល់​កន្លែង​សម្រាក​ជាដើម​។ ក្រៅពីនេះ​ទៅទៀត ហាង​លក់​អាហារ ឬ​សម្ភារៈ​តូចៗ​បាន​ចាប់អារម្មណ៍​ក្នុង​ការបើក​លក់​នៅតាម​ស្ថានីយ​ដែរ​៕

Tag:
 ស្ថានីយ​ប្រេង​
  រថយន្ត​
© រក្សាសិទ្ធិដោយ thmeythmey.com