ជាតិ
ព្រំដែន
ពាក់កណ្តាល​ឆ្នាំ​២០១៩ ទ័ព​កម្ពុជា បង្ក្រាប​បទល្មើស​ជិត​៣​ពាន់​លើក នៅតាម​ព្រំដែន
06, Jul 2019 , 7:59 pm        
រូបភាព
សម្ដេច ទៀ បាញ់ ចុះសួរសុខទុក្ខកងទ័ពឈរជើងនៅតាមបន្ទាត់ព្រំដែនខេត្តតាកែវ ជាប់វៀតណាម កាលអំឡុខែមីនា ឆ្នាំ២០១៩ (រូបពី www.cpp.org.kh
សម្ដេច ទៀ បាញ់ ចុះសួរសុខទុក្ខកងទ័ពឈរជើងនៅតាមបន្ទាត់ព្រំដែនខេត្តតាកែវ ជាប់វៀតណាម កាលអំឡុខែមីនា ឆ្នាំ២០១៩ (រូបពី www.cpp.org.kh
ដោយ: ថ្មីៗ
​ពី​ខែមករា ដល់​ខែមិថុនា ឆ្នាំ​២០១៩ កងទ័ពជើងគោក​កម្ពុ​ជា ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ផ្សេងៗ បាន​ជិត​៣​ពាន់​លើក នៅតាម​ព្រំដែន​។ របាយការណ៍​នេះ ត្រូវបាន​បង្ហាញ​នៅក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​នៃ​ក្រសួងការពារជាតិ​សម្រាប់​ឆមាស​ទី​១​នៃ​ឆ្នាំ​២០១៩ នា​ព្រឹក​ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព​របស់​សម្តេច​រដ្ឋមន្ត្រី ទៀ បាញ់​។​


 
​លោក ឈុំ សុជាត អ្នកនាំពាក្យ​ក្រសួងការពារជាតិ សរសេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក​ថា  បទល្មើស​ដែល​បង្ក្រាបបាន​នោះ គឺ នៅតាម​ព្រំដែន​កម្ពុជា​-​ថៃ មាន​ជាង​១,២​ពាន់​លើក នៅតាម​ព្រំដែន​កម្ពុជា​-​វៀតណាម មាន​ជាង​១,១​ពាន់​លើក និង​នៅតាម​ព្រំដែន​កម្ពុជា​-​ឡាវ មាន​ជាង​៥​រយ​លើក​។ លោក បញ្ជាក់ថា​៖«​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០១៩​នេះ កងទ័ពជើងគោក បាន​ល្បាត​ការពារ និង​ត្រួតពិនិត្យ​បង្គោល​សីមា ភូមិសាស្ត្រ និង​ទទួលខុសត្រូវ ដើម្បី​ក្តាប់​សភាពការណ៍ នៅតាម​ខ្សែបន្ទាត់​ព្រំដែន​»៕ 
 

Tag:
 ឈុំ សុជាតិ​
  ក្រសួងការពារជាតិ​
  សន្តិសុខ​
  បទល្មើស​
  ព្រំដែន​
© រក្សាសិទ្ធិដោយ thmeythmey.com