ជាតិ
ទូក​ទេសចរណ៍​កំពង់​ភ្លុក កែប្រែ​ជីវភាព​ប្រជា​នេសាទ​ឲ្យ​ប្រសើរឡើង​
06, Jul 2019 , 8:59 pm        
រូបភាព
​រូបភាព​ពីលើ​អាកាស នៃ​ទូក​ទេសចរណ៍​នៅក្នុង​តំបន់​ព្រៃ​លិច​ទឹក​កំពង់​ភ្លុក នា​រដូវប្រាំង​។ រូបភាព​៖ ឈុត ឈា​ណា / អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ
​រូបភាព​ពីលើ​អាកាស នៃ​ទូក​ទេសចរណ៍​នៅក្នុង​តំបន់​ព្រៃ​លិច​ទឹក​កំពង់​ភ្លុក នា​រដូវប្រាំង​។ រូបភាព​៖ ឈុត ឈា​ណា / អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ
ដោយ:
​រូបភាព​ថត​ពីលើ​អាកាស​នេះ បានបង្ហាញ​ពី​ទិដ្ឋភាព​ទូក​ទេសចរណ៍ ដែល​ចត​រង់ចាំ​ដឹក​ភ្ញៀវ​កម្សាន្ត តាម​ព្រៃ​លិច​ទឹក ស្ថិតនៅក្នុង​ឃុំ​កំពង់​ភ្លុក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។

 
​នេះ​ជា​ទិដ្ឋភាព​ក្នុង​ខែប្រាំង​។ ចំណែក​នៅក្នុង​ខែវស្សា តំបន់​នេះ  ត្រូវបាន​ជន់​លិច​ដោយសារ​របប​ទឹកជំនន់​បឹង​ទន្លេសាប ដែល​បាន​ពង្រីក​វិសាលភាព រហូត​បួន​ដង ពី​ផ្ទៃ​បឹង​ក្នុង​រដូវប្រាំង ដែលជា​អំណោយផល​ដល់​វិស័យ​ទេសចរណ៍ និង​ប្រាក់ចំណូល សម្រាប់​ប្រជាជន​ក្នុង​ឃុំ​នេះ​។ ជាទូទៅ ប្រជាជន​រស់នៅក្នុង​ឃុំ​កំពង់​ភ្លុក​នេះ ក៏​ដូច​ប្រជាជន​ដែល​រស់នៅ​ជុំវិញ​ផងដែរ បាន​ពឹង​ផ្អែកលើ​ធនធានធម្មជាតិ​ពី​បឹង​ទន្លេសាប ដោយ​ពួកគេ​ប្រកបរ​បរជា​អ្នកនេសាទ​ត្រី​។​
 
​ប៉ុន្តែ ដោយសារ​ចំនួន​ត្រី​គ្រប់​ប្រភេទ​មានការ​ថយចុះ ដែល​បណ្តាលមកពី​កត្តា​ផ្សេងៗ ដូចជា ការប្រែប្រួល​អាកាសធាតុ ការបាត់បង់​ទីជម្រក ការទន្ទ្រាន​កាន់កាប់​ព្រៃ​លិច​ទឹក ធ្វើជា​កម្ម​សិទ្ធ ការសាងសង់​ទំ​បន់​វា​រី​អគ្គិសនី​នៅតាម​ដង​ទន្លេមេគង្គ និង​ចំនួន​អ្នកនេសាទ​កើនឡើង បួ​ក​រួមទាំង​ការប្រើប្រាស់​ឧបករណ៍​នេសាទ​ល្មើសច្បាប់​ផ្សេងៗ​ផង​នោះ បាន​បង្ខំ​ឱ្យ​អ្នកភូមិ​មួយចំនួន ប្តូរ​មុខរបរ​ពី​ការនេសាទ​ត្រី ទៅ​ប្រកបរ​បរជា​អ្នក​ដឹក​ភ្ញៀវទេសចរ កម្សាន្ត​តាម​ព្រៃ​លិច​ទឹក​វិញ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com