ជាតិ
ជនជាតិ​ជប៉ុន​មួយរូប ប្រគល់​វត្ថុ​បុរាណ​៨៥​មុខ មក​កម្ពុជា​វិញ​
06, Jul 2019 , 10:59 pm        
រូបភាព
​ភ្នំពេញ​៖​នៅ​ថ្ងៃទី​៥​ខែ​កក្ដ​ដា ឆ្នាំ​២០១៩​នេះ ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ នឹង​រៀបចំ​ពិធី​ទទួល​វត្ថុ​បុរាណ​ខ្មែរ ចំនួន​៨៥​មុខ និង​បំណែក ពី​លោកស្រី​បណ្ឌិត ហ្វូ​មី​កូ តា​កា​កុ​វ៉ា ជា​ជនជាតិ​ជប៉ុន ដែល​បាន​ស្ម័គ្រចិត្ត​ប្រគល់ជូន​កម្ពុជា​វិញ​។​


 
​វត្ថុ​បុរាណ​ទាំង​៨៥​មុខ និង​បំណែក​នេះ ជា​បដិមា​ព្រហ្មញ្ញសាសនា ព្រះពុទ្ធសាសនា គ្រឿង​លម្អ ត្រា​មាន​លម្អរូប​សត្វ​ធ្វើ​ពី​សំរិទ្ធ បំណែក​តុបតែង ខ្សែក​ធ្វើ​ពី​មាស កុលាលភាជន៍ និង​អកកំបោរ​ធ្វើ​ពី​ស្ពាន់​។ វត្ថុ​បុរាណ​ទាំងនេះ មាន​អាយុកាល​ក្នុងសម័យ​បុរេប្រវត្តិសាស្ត្រ សម័យមុន​អង្គរ សម័យអង្គរ និង​សម័យ​ក្រោយ​អង្គរ​។ 
 
​អ្នកស្រី​បណ្ឌិត ហ្វូ​មី​កូ តា​កា​កុ​វ៉ា ប្រគល់​វត្ថុ​បុរាណ​ទាំង​៨៥​មុខ និង​បំណែក​មក​កម្ពុជា​វិញ​នេះ គឺ​ដើម្បី​ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ធ​ស្វាមី​របស់លោក​ស្រី គឺ​លោក​បណ្ឌិត​សាស្ត្រាចារ្យ ម៉ូ​រី​ហ្វូ​មី តា​កា​កុ​វ៉ា​។ អំណោយ​វត្ថុ​បុរាណ​ទាំងនេះ ត្រូវបាន​នាំមក តាមរយៈ​លោក ម៉ាសា​តូ​ម៉ូ ហូ​ស៊ី​ណូ Masatomo Hoshino និង​ភរិយា កាលពី​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០១៩ កន្លងទៅ​៕
 


Tag:
 វត្ថុ​បុរាណ​
  វប្បធម៌​
  ក្រសួង​វប្បធម៌​
  សារ​ន្ទីរ​ជាតិ​ភ្នំពេញ​
  ជប៉ុន​
© រក្សាសិទ្ធិដោយ thmeythmey.com