ជាតិ
សង្គមជាតិ
សាធារណជនសោកស្តាយ ចំពោះមរណភាពមន្ត្រីអាវុធហត្ថម្នាក់ ដែលតែងដឹកដៃសិស្សឆ្លងផ្លូវ រូបភាពពីហ្វេសប៊ុកលោក សុខ ពិសី
× ភ្នំពេញ៖ លោក សុខ ពិសី ជាមន្ត្រីកងរាជអាវុធហត្ថដែលឈរជើងនៅខណ្ឌជ្រោយចង្វា បានបាត់បង់ជីវិតក្នុងគ្រោះថ្នាក់ចរាចរណ៍មួយ កាលពីថ្ងៃទី៣ កក្កដាកន្លងទៅ នៅចំណុចភូមិព្រៃធំ ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
មរណភាពរបស់មន្ត្រីអាវុធហត្ថវ័យ៣០ឆ្នាំ មានស្រុកកំណើតនៅខេត្តព្រៃវែងរូបនេះ បានធ្វើឲ្យសាធារជនមានការសោកស្តាយ បន្ទាប់ពីបានឃើញសកម្មភាពរបស់ជនរងគ្រោះ ដែលគេស្គាល់ថាជាមនុស្សល្អ និងតែងជួយសម្រួលចរាចរណ៍ នៅចំណុចសាលាបឋមសិក្សាព្រែកលាប ដើម្បីឲ្យសិស្សានុសិស្សតូចៗ បានឆ្លងផ្លូវដោយសុវត្ថិភាព។
បើតាមទំព័រហ្វេសប៊ុកបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ អនុសេនីយត្រី សុខ ពិសី បានជួបគ្រោះថ្នាក់ចរាចរណ៍ នៅអំឡុងពេលលោកធ្វើដំណើរទៅធ្វើបុណ្យជាមួយគ្រួសារ៕
© រក្សាសិទ្ធិដោយ thmeythmey.com