ជាតិ
រូបត្លុក
×
ភ្នំពេញ៖ កូនរៀនពូកែមកពីពូជ។ តែពេលកូនរៀនខ្សោយ កំហុសបណ្តាលមកពីគ្រូ។ នេះ គឺជាអ្វីដែលគេធ្លាប់លឺពីការនិយាយតៗគ្នាតាំងពីអតីតកាលមក។ ការគិតដូច្នេះមិនត្រឹមត្រូវទាំងអស់ទេ។ តាមពិត អាណាព្យាបាលមួយចំនួនធំក៏មិនដែលមានគំនិតបុគ្គលនិយមដូច្នេះពេកដែរ។ នៅពេលដែលកូនរៀនពូកែ អាណាព្យាបាល ក៏តែងតែនឹងឃើញកាលះបង់របស់លោកគ្រូអ្នកគ្រូ និងសាលារៀនដែរ។ តែក៏មានដែរ ឪពុកម្តាយមួយចំនួនតូចដែលភ្លេចគុណសម្បត្តិរបស់លោកគ្រូអ្នកគ្រូ និងសាលា។ សរុបសេចក្តីមក ការប្រឹងប្រែងដោយខ្លួនឯង គឺជាកត្តាសំខាន់មួយ។ តែអ្នកចង្អុលបង្ហាញផ្លូវ វារឹតតែសំខាន់ជាងការប្រឹងប្រែងដោយខ្លួនឯងទៅទៀត។ ពេលផឹកទឹក គួរ(ត្រូវ) នឹកដល់ប្រភព៕
© រក្សាសិទ្ធិដោយ thmeythmey.com