និទ្ទេស​A​លំដាប់​ពិន្ទុ​ខ្ពស់ ថន រតនា ប្រាប់​គន្លឹះ ៧​យ៉ាង ដើម្បី​ត្រៀមខ្លួន​មុន​ប្រឡង​បាក់​ឌុប​
ជាតិ
បាក់ឌុប
វីដេអូ
និទ្ទេស​A​លំដាប់​ពិន្ទុ​ខ្ពស់ ថន រតនា ប្រាប់​គន្លឹះ ៧​យ៉ាង ដើម្បី​ត្រៀមខ្លួន​មុន​ប្រឡង​បាក់​ឌុប​
07, Jul 2019 , 9:29 am        
រូបភាព
​ភ្នំពេញ​៖ នៅសល់​ពេល​មិន​ច្រើន​ទេ ដំណើរ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ នឹង​ចាប់ផ្ដើម​។ សិស្សានុសិស្ស​ម្នាក់ៗ ខំប្រឹង​រម្លឹក​មេរៀន និង​រៀន​គួរ​បន្ថែម ដើម្បី​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​នាពេលខាងមុខ​។ ​និទ្ទេស A លំដាប់​ពិន្ទុ ១០០ កញ្ញា ថន រតនា បាន​ចែករំលែក​នូវ​គន្លឹះ​សំខាន់​ចំនួន ៧​យ៉ាង ដើម្បី​ត្រៀមខ្លួន​មុនពេល​ប្រឡង​បាក់​ឌុប​យ៉ាង​ដូច្នេះ​៖ «​សិស្សានុសិស្ស ត្រូវ​ស្គាល់​ឲ្យ​ច្បាស់​ពី​ការប្រឡង​, រម្លឹក​មេរៀន​ឡើងវិញ​, អនុវត្ត​លំ​ហាត់​ចាស់ៗ​, ចាត់ទុក​ប្រឡង​ឆមាស​ទី​២ ជា​ប្រឡង​បាក់​ឌុប​, ផ្ដោតលើ​ការរៀន​ខ្លួនឯង ជាង​ការរៀន​គួរ​, ថែរក្សា​សុខភាព និង​ការតាំង​ចិត្ត​»​។


 
​យុវតី ថន រតនា ជា​សិស្ស​និទ្ទេស A លំដាប់​ពិន្ទុ ១០០ មកពី​វិទ្យាល័យ​ហ៊ុនសែន​ប៊ុនរ៉ានី​ផ្សារ​ដើមថ្កូវ​។ កញ្ញា ថន រតនា បាន​ដណ្ដើមយក​លទ្ធផល​ខ្ពស់បំផុត​នៅក្នុង​ដំណើរ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​សិក្សា ២០១៨ នៃ​សម័យ​កំណែទម្រង់​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​។ ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ យុវតី ថន រតនា បាន​រៀបរាប់​ពី​ការត្រៀមខ្លួន​មុនពេល​ប្រឡង​បាក់​ឌុប ដើម្បី​ទទួលបាន​លទ្ធផល​ល្អ​។ 
 
​ដើម្បី​ជ្រាប​កាន់តែ​លម្អិត សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកសារព័ត៌មាន ThmeyThmey ជាមួយ​យុវតី ថន រតនា អតីត​សិស្ស​និទ្ទេស A លំដាប់​ពិន្ទុ ១០០ ក្នុង​ឆ្នាំ​២០១៨ ដូចតទៅ​៖ 

 
 
​បើតាម​និទ្ទេស A ថន រតនា បេក្ខជន​ប្រឡង​បាក់​ឌុប ត្រូវ​ស្គាល់​ឲ្យ​ច្បាស់​ពី​ការប្រឡង​, រម្លឹក​មេរៀន​ឡើងវិញ​, ការអនុវត្ត​លំ​ហាត់​វិញ្ញាសា​ចាស់ៗ​, ចាត់ទុក​ប្រឡង​ឆមាស​ទី​២ ជា​ប្រឡង​បាក់​ឌុប​, ផ្ដោតលើ​ការរៀន​ខ្លួនឯង ជាង​ការរៀន​គួរ​, ការថែរក្សា​សុខភាព និង​ការតាំង​ចិត្ត​។​
 
អត្ថបទទាក់ទង
​សូមបញ្ជាក់ថា មុខវិជ្ជា​ជម្រើស​សម្រាប់​ដំណើរ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៩​នេះ ថ្នាក់​វិទ្យាសាស្ត្រ គឺ​មុខវិជ្ជា​ប្រវត្តិវិទ្យា និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម គឺ​មុខវិជ្ជា​ផែនដី និង​បរិស្ថានវិទ្យា​៕
 

Tag:
 បាក់​ឌុប​
  ថន រតនា​
  ប្រឡង​
  រៀន​
  និទ្ទេស A
© រក្សាសិទ្ធិដោយ thmeythmey.com