ជាតិ
សង្គមជាតិ
អ្នកជំនាញ​ស្ថាបត្យកម្ម និង​វិស្វកម្ម​សំណង់ អាច​បញ្ចេញស្នាដៃ​កែលម្អ​សោភ័ណភាព​ផ្លូវ​៦០​ម៉ែត្រ ខេត្តសៀមរាប​
06, Jul 2019 , 6:29 pm        
រូបភាព
ផ្លូវកំណាត់​៦០ម៉ែត្រ​ ខេត្ត​សៀមរាប រូបពី​​អាជ្ញាធរជាតិ​អប្សរា
ផ្លូវកំណាត់​៦០ម៉ែត្រ​ ខេត្ត​សៀមរាប រូបពី​​អាជ្ញាធរជាតិ​អប្សរា
ដោយ:
​ភ្នំពេញ​៖  និស្សិត​ដែល​កំពុង​សិក្សា​ជំនាញ​ស្ថាបត្យកម្ម ឬ​វិស្វកម្ម​សំណង់ អាច​បញ្ចេញស្នាដៃ លើ​គម្រោង​ប្លង់​សោភ័ណភាព តាម​ដង​ផ្លូ​៦០​ម៉ែត្រ ចាប់ពី​រង្វង់​មូល​អប្សរា រហូតដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​។ នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​អាជ្ញាធរ​ជាតិ​អប្សរា ដែល​បន្តថា បេក្ខជន​ដែល​ឈ្នះ​លើ​ការប្រកួត​នេះ នឹង​ទទួលបាន​ទឹកប្រាក់​ចំនួន​៤​លាន​រៀល​។​


 
​បើតាម​សេចក្តីជូនដំណឹង​ដដែល បេក្ខជន​ដែលមាន​ចង់​ប្រកួត ត្រូវផ្តោត​លើ​ការកែ​ប្រឡាយទឹក ផ្លូវ​សងខាង​ប្រឡាយ ចិញ្ចើមផ្លូវ សួនច្បារ ការដាំ​ដើមឈើ ប្រឡាយ​ស្ទាក់​សំរាម និង​ការកែលម្អ​ចរាចរណ៍​។ បេក្ខជន ក៏ត្រូវ រៀបចំ​ប្លង់​ឲ្យ​មាន​សោភ័ណភាព ដោយ​យកចិត្តទុកដាក់ លើ​គោលការណ៍​អភិវឌ្ឍ​បៃតង  និង​មាន​លក្ខណៈ​ចីរភាព នៃ​ស្ថាបត្យកម្ម​ទាក់ទង​នឹង​ទីតាំង​ភូមិសាស្ត្រ ទេសភាព​វប្បធម៌ សេដ្ឋកិច្ច សង្គម បរិស្ថាន ព្រមទាំង​ការធ្វើសមាហរណកម្ម​ទីក្រុង​បេតិកភណ្ឌ​អង្គរ និង​អត្តសញ្ញាណ​ស្ថាបត្យកម្ម​ខ្មែរ​ទំនើប​ល្អ​ឯក ដែល​ធ្ចើ​ឲ្យ​មហាជន​ទូទៅ​កោតសរសើរ​ផងដែរ​។ 
 
​បេក្ខជន​ត្រូវតែ​ដាក់ពាក្យ​ឲ្យ​បាន​មុន​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៩ នៅ​មជ្ឈមណ្ឌល​សេវាកម្ម​របស់​អាជ្ញាធរ​ជាតិ​អប្សរា ដែលមាន​អាស័យដ្ឋាន​នៅ​ភូមិ​បង្កោង ឃុំ​អំពិល ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​៕
 

ផ្លូវកំណាត់​៦០ម៉ែត្រ​ ខេត្ត​សៀមរាប រូបទី២ ពី​​អាជ្ញាធរជាតិ​អប្សរា


Tag:
 អាជ្ញាធរ​ជាតិ​អប្សរា​
 ​ផ្លូវ​៦០​ម៉ែត្រ​
 ​សៀមរាប​
 ​ស្ថាបត្យកម្ម​
 ​វិស្វកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com