ជាតិ
សេដ្ឋកិច្ច
សម្តេច ហ៊ុន សែន​៖ ធនាគារពិភពលោក ត្រៀម​ប្រាក់​១,០០០​លាន​ដុល្លារ​ឲ្យ​កម្ពុជា​ខ្ចី​
07, Jul 2019 , 10:38 am        
រូបភាព
សម្តេច ហ៊ុន សែន នៅក្នុងកិច្ចប្រជុំលើកទី៤១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវប្រទេសស្វីស កាលពីថ្ងៃ៤កក្កដា ឆ្នាំ២០១៩។
សម្តេច ហ៊ុន សែន នៅក្នុងកិច្ចប្រជុំលើកទី៤១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវប្រទេសស្វីស កាលពីថ្ងៃ៤កក្កដា ឆ្នាំ២០១៩។
​ភ្នំពេញ​៖ ធនាគារពិភពលោក (World Bank) បាន​ត្រៀម​កម្ចី​១,០០០​លាន​ដុល្លារ សម្រាប់​កម្ពុជា សម្រាប់​អភិវឌ្ឍ​ប្រទេស​ក្នុង​រយៈពេល​៥​ឆ្នាំ​ទៅមុខ​។ ជាមួយគ្នានេះ ធនាគារ​អភិវឌ្ឍ​អាស៊ី​(ADB) ក៏បាន​ត្រៀម​ប្រាក់ ៦០០​លាន​ដុ​លា្ល​រ សម្រាប់​កម្ពុជា​ផងដែរ​។ នេះ​ជាការ​លើកឡើង​របស់ សម្តេច ហ៊ុន សែន ចំពោះមុខ​ប្រជាពលរដ្ឋ​ខ្មែរ ដែល​រស់នៅ​អឺរ៉ុប​ជាង​៧០០​នាក់ នៅ​ប្រទេស​ស្វី​ស កាលពី​ថ្ងៃទី ៤​កក្កដា ឆ្នាំ​២០១៩​។

 
​បើតាម​ប្រសាសន៍​របស់​សម្តេច ហ៊ុន សែន ក្រៅពី​ធនាគារ​ធំ​ទាំងពីរ​ខាងលើ ដែល​គាំពារ​ថវិកា​ដល់​កម្ពុជា ក៏មាន​ធនាគារ​អឺរ៉ុប​, ធនាគារ​ប្រទេស​បារាំង ជប៉ុន ចិន និង​កូរ៉េខាងត្បូង បាន​ត្រៀម​ថវិកា សម្រាប់​ជួយ​កម្ពុជា លើ​ផ្នែក​ណាមួយ​រៀងៗ​ខ្លួន ដោយមាន​ការសាងសង់​ផ្លូវ សាលារៀន មន្ទីរពេទ្យ និង​ប្រព័ន្ធធារាសាស្ត្រ​ជាដើម ដែលជា​តម្រូវ​ការចាំបាច់​សម្រាប់​កម្ពុជា​។ ជាមួយគ្នានេះ សម្តេច បាន​បញ្ជាក់ថា ចិន​គឺជា​អ្នក​ជួយ​បំពេញ​ចន្លោះ​កម្ពុជា ដែល​ធនាគារពិភពលោក អាស៊ី​អភិវឌ្ឍ​អាស៊ី ជប៉ុន និង​កូរ៉េ បាននិងកំពុង​អភិវឌ្ឍ​ប្រទេស​កម្ពុជា​កន្លងមក​៕ 

Tag:
 កម្ចី​
  World Bank
  ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com