-មុនល្បីប្រាសាទ ដូនតាស្អាងស្អាតឆ្លាតឆ្លាក់
ខ្មែរថ្មីល្បីល្បាក់ ចេះខ្ចប់ទុកដាក់ច្នៃកែ។
-GI ផ្សាយច្បាស់ នាំច្រើនជាតិសាសន៍ស្គាល់ខ្មែរ
គេមិនអាចកែ ស្ករត្នោតម្រេចខ្មែរក្រឡៅ។
-ស្ករកំពង់ស្ពឺ អ្នកបារាំងឮចង់ម៉ៅ
ជប៉ុនក៏ហៅ អង់គ្លេសសំដៅសួររក។
-អាគាំងហូឡង់ ស្រុកអាល្លឺម៉ង់រង់មក
គិតគៃលៃលក ខ្លះទិញទុកយកចំណេញ។
-ម្រេចខ្មែរថែរស គុណភាពខ្ពស់នាំចេញ
អ្នកជួញចំណេញ ឬអ្នកដាំវិញធូរធា។
-ឈ្មោះខ្មែរផ្សាយទៅ លែងរឿងសោកសៅគ្រាំគ្រា
បាញ់សម្លាប់គ្នា ពេលនេះខ្មែរជាជាតិថ្កើង។
-ខ្មែរអាចធ្វើបាន តាំងចិត្តមឹតប្រាណឈានឡើង
រួមលើកតម្កើង ខ្មែរចុះខ្មែរឡើងព្រោះខ្មែរ៕
GI=Geographic indication (ផលិតផលសម្គាល់ភូមិសាស្ត្រ)។