ជាតិ
«​ភ្នំ​ក្រោម​សៀមរាប​» ជា​កន្លែង​គយគន់​ទេសភាព​បែប​រ៉ូ​មែន​ទិ​ក​
08, Jul 2019 , 8:29 am        
រូបភាព
​សៀមរាប​៖ សម្រាប់​អ្នក​ដែល​និយម​ឡើង​ភ្នំ ឬ​ធ្វើដំណើរ​កម្សាន្ត​បែប​ធម្មជាតិ ភ្នំ​ក្រោម​សៀមរាប គឺជា​កន្លែង​ដ៏​សាក​សម​បំផុត ដែល​មិនគួរ​មើលរំលង​។ ប្រសិនបើ លោកអ្នក​មានដំណើរ​ក​ម្សា​ន្ត​ទៅ​ខេត្តសៀមរាប កុំ​ហួស​ភ្លេច​ទៅ​គយគន់​សម្រស់​ភ្នំ​ក្រោម ដែលមាន​ចម្ងាយ​ត្រឹមតែ ១២​គីឡូម៉ែត្រ​ពី​ក្រុង​សៀមរាប​។ ភ្ញៀវទេសចរ ភាគច្រើន​និយម​ឡើង​ភ្នំ​ក្រោម ដើម្បី​គយគន់​ទេសភាព​ខេត្តសៀមរាប និង​មើល​ថ្ងៃ​លិច ជា​លក្ខណៈ​ក្រុមគ្រួសារ ឬ​គូរ​ស្នេហ៍​ជាដើម​។


 
​ឡើងដល់​កំពូលភ្នំ​ក្រោម​ភ្លាម អ្នកនឹង​ឃើញ​ផ្ទះ​របស់​ប្រជាជន និង​ទិដ្ឋភាព​វាលស្រែ​លាតសន្ធឹង​ដាច់​កន្ទុយភ្នែក​។ លោកអ្នក អាច​សម្រាក​ស្រូប​ខ្យល់អាកាស​ដ៏​បរិសុទ្ធ បន្ធូរ​អារម្មណ៍ ជាមួយនឹង​ទេសភាព​វាលស្រែ និង​ផ្ទៃ​ទឹក​លើ​វាលស្រែ​វែង​សន្ធឹង​។ ភ្នំ​ក្រោម​សៀមរាប មិនមែន​ត្រឹមតែ​ជា​កូនភ្នំ​តូច​មួយ​នោះទេ ពោលគឺ​មាន​វត្ត​អារាម​ចំណាស់ៗ​ជាច្រើន​ជាប់​នឹង​ជើងភ្នំ ដែល​ភ្ញៀវទេសចរ អាច​ចូលទៅ​ទស្សនា និង​បួស​សួង​សុំ​សេចក្ដីសុខ​៕ 

​ខាងក្រោម​នេះ គឺជា​ទិដ្ឋភាព​ភ្នំ​ក្រោម​នា​រដូវប្រាំង​៖






















Tag:
 ភ្នំ​ក្រោម​
© រក្សាសិទ្ធិដោយ thmeythmey.com