ជាតិ
សម្ដេច ទៀ បាញ់ នឹងចូលរួម​ប្រជុំ​រដ្ឋ​ម​ន្រី្ត​ការពារជាតិ​អាស៊ាន​លើក​ទី​១៣ នៅ​បាងកក​
08, Jul 2019 , 9:29 am        
រូបភាព
សម្ដេច ទៀ បាញ់ រូបភាពពីទំព័រហ្វេសប៊ុករបស់ សម្ដេច ទៀ បាញ់
សម្ដេច ទៀ បាញ់ រូបភាពពីទំព័រហ្វេសប៊ុករបស់ សម្ដេច ទៀ បាញ់
​សម្ដេច ទៀ បាញ់ រដ្ឋ​ម​ន្រី្ត​ក្រសួងការពារជាតិ នឹង​ដឹកនាំ​ប្រតិភូ​យោធា​កម្ពុជា ចូលរួម​កិច្ចប្រជុំ​រដ្ឋ​ម​ន្រី្ត​ការពារជាតិ​អាស៊ាន​លើក​ទី​១៣ ដែល​នឹង​ប្រព្រឹត្តទៅ នៅ​ថ្ងៃទី ១០ ដល់​ថ្ងៃទី​១២ កក្កដា នាទី​ក្រុង​បាងកក ប្រទេស​ថៃ​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ចុះ​ថ្ងៃទី​៦​កក្កដា​។


 
​តាម​ប្រកាស​ព័ត៌មាន​ដដែល កិច្ចប្រជុំ​នេះ​ត្រូវគេ​រំពឹងថា នឹង​ផ្ដោត​សំខាន់​លើ​បញ្ហា​ប្រឈម​របស់​អាស៊ាន ដើម្បី​លើ​កម្ពស់​សន្តិភាព​ប្រកបដោយ​ចីរភាព ស្ថិរភាព និង​សន្តិសុខ​ក្នុង​តំបន់​។ សម្ដេច ទៀ បាញ់ ក៏​នឹង​ថ្លែង​សុន្ទរកថា​គន្លឹះ​មួយចំនួន ក្នុង​កិច្ចប្រជុំ​នេះ​ផងដែរ​។ នេះ​បើតាម​ប្រកាស​ព័ត៌មាន​ដដែល​៕
 

Tag:
 ទៀ បាញ់​
 ​រដ្ឋ​ម​ន្រី្ត​ការពារជាតិ​អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com