ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ដឹង​អត់ថា ហេតុអ្វី​បានជា មនុស្ស​យើង​មានការ​ត្អើក​រុាំរ៉ៃ​អុីចឹ​ង​?
09, Jul 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ការ​ត្អើក​ច្រើនតែ​កើតឡើង​យូរ​បំផុត​តែ ២​ទៅ​៣​នាទី​ប៉ុណ្ណោះ តែ​វា​ក៏​អាច​កើតឡើង​រហូតដល់ ២​ម៉ោង​អី​ដែរ​។ តើ​អ្នកមាន​ដឹង​ទេ​ថា ការ​ត្អើក​អាច​កើតឡើង​យូរ​ជាង ៤៨​ម៉ោង​ឯណោះ​។ បើសិនជា​អ្នក​ធ្លាប់មាន​បញ្ហា​បែបនេះ​ជាប់​គ្នា​រហូតដល់ ២​ថ្ងៃ វា​ត្រូវបាន​គេ​ចាត់ទុកថា​ជាការ​ត្អើក​ដែល​រុាំរ៉ៃ​ហើយ​។

 
​ការ​ត្អើក​បង្កឡើង​ដោយ​ការ​រឹង​ជាប់​របស់​សាច់ដុំ​សន្ទះ​ខណ្ឌ​ទ្រូង​និង​ពោះ​។ ខ្សែ​បំពង់​សំឡេង​ក៏​ចូលរួម​ក្នុងការ​រឹង​ជាប់​នេះដែរ ហើយ​វា​ជា​ផ្នែក​មួយ​ដែល​នាំ​ឲ្យ​យើង​បញ្ចេញ​សំឡេង​ត្អើក​ម្តងៗ​គ្រប់​ពេលដែល​បំពង់​នេះ​បិទ​វិញ​យ៉ាង​លឿន​។ ពិតណាស់ គ្រូពេទ្យ​មិនបាន​ដឹង​ច្បាស់​ថា មូលហេតុ​អ្វីដែល​នាំ​ឲ្យ​ត្អើក​ឡើយ​ថ្វីបើ​វា​កើតឡើង​ដោយសារតែ​ភាព​ស្ត្រេ​ស និង​ភ្ញាក់ផ្អើល​ក៏ដោយ​។ ការ​ញ៉ាំ​អាហារ និង​ភេសជ្ជៈ​ក៏​ជាប់ទាក់ទង​នឹង​ការ​ត្អើក​ដែរ​។ ប៉ុន្តែ​មិន​ខ្វល់​ថា​វា​បង្កឡើង​ដោយ​មូលហេតុ​អ្វី​ឡើយ ការ​ត្អើក​នឹង​បាត់​ទៅវិញ​ដោយ​ខ្លួនឯង​ក្នុង​រយៈពេល​ពីរ​បី​នាទី ឬ​ពីរ​បី​ម៉ោង គ្រាន់តែ​កម្រ​ប៉ុណ្ណោះ​។ 
 
​វា​អាចជា​រឿង​ខុសគ្នា​ដាច់​បើសិន​ជាការ​ត្អើក​កើតឡើង​យូរ​ជាង​ពីរ​ម៉ោង​។ គ្រូពេទ្យ​ប្រហែលជា​ពិបាក​នឹង​រកមើល​មូលហេតុ​របស់​វា​ឲ្យ​ដឹង​ណាស់​។ ឧទាហរណ៍ អ្នកជំនាញ​និយាយថា ជំងឺ​រលាក​ស្រោម​សួត ឬ​រលាក​សួត​អាច​ជាប់ទាក់ទង​នឹង​ការ​ត្អើក​រ៉ាំ​រ់ៃ​៉​ដែ​ឬ ដោយសារតែ វា​ធ្វើ​ឲ្យ​រលាក​ដល់​សាច់ដុំ​ខណ្ឌ​ទ្រូង​និង​ពោះ រហូតដល់​សាច់ដុំ​នេះ​រឹង​ជាប់​មិនអាច​គ្រប់គ្រង​បាន​។ រាល់​បញ្ហា​ទាំងអស់​ដែល​កើតឡើង​លើផ្លូវ​ក្រពះ​ពោះវៀន​ក៏​អាចជា​ដើមហេតុ​ដែរ ដូចជា ដំបៅ​ក្រពះ ជំងឺ Crohn’s Disease និង​ជំងឺ​ជាច្រើន​ដែល​ទាក់ទង​នឹង​ថ្លើម ថង់ទឹកប្រមាត់ និង​លំពែង​ជាដើម​។ 
 
​បញ្ហា​សុខភាព​ដែល​ទាក់ទង​នឹង​ប្រព័ន្ធ​សរសៃប្រសាទ​ក៏​អាចជា​មូលហេតុ​របស់​វា​ដែរ ជាពិសេស​នៅពេល​មាន​ដុំ​សាច់ ឬអ្វី​មួយ​ដែល​ធ្វើ​ឲ្យ​រលាក ឬ​ដាក់​សម្ពាធ​ទៅលើ​ផ្នែក​ជាច្រើន​នៃ​ខួរក្បាល ឬ​សរសៃប្រសាទ​ដែល​គ្រប់គ្រង​សកម្មភាព​។ 
 
​គ្រូពេទ្យ​និយាយថា ការប្រើប្រាស់​ថ្នាំ​ប្រហែលជា​ធ្វើ​ឲ្យ​កើត​បញ្ហា​ត្អើក​រ៉ាំរ៉ៃ​ដែរ​ដូចជា ថ្នាំ Corticosteroids ដែល​ប្រើ​សម្រាប់​ដោះស្រាយ​បញ្ហា​អា​ឡែ​ហ្ស៊ី និង​បញ្ហា​ស្បែក​តែម្តង​។ ការព្យាបាល​ដូចជា ការប្រើ​ថ្នាំ​មហារីក ប្រហែលជា​ធ្វើ​ឲ្យ​ត្អើក​រ៉ាំរ៉ៃ​ផងដែរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com