អត្ថបទពាណិជ្ជកម្ម
​ក្រុមហ៊ុន តូយ៉ូតា​(​ខេ​ម​បូ​ឌា​) ដាក់​បង្ហាញ​រថយន្ត តូយ៉ូតា INNOVA ស៊េរី​ឆ្នាំ​២០២០ ដំបូងបង្អស់​ក្នុងប្រទេស​កម្ពុជា
08, Jul 2019 , 11:07 am        
រូបភាព
ដោយ: ថ្មីៗ
​កាលពី​ល្ងាច​ថ្ងៃ​សៅរ៍ ទី ៦ ខែកក្កដា ឆ្នាំ​២០១៩ កន្លងទៅ  តូយ៉ូតា (​ខេ​ម​បូ​ឌា​) ដែលជា​ក្រុមហ៊ុន បានទទួល​ស្គាល់​នូវ​សិទ្ធិ​នាំចូល និង​ចែកចាយ​ផ្ដាច់មុខ លើ​ផលិតផល​យានយន្ដ និង​គ្រឿង បន្លាស់​ម៉ាក តូយ៉ូតា បាន​ប្រារព្ធ​ពិធី​សម្ពោធ រថយន្ដ​តូយ៉ូតា INNOVA ស៊េរី​ថ្មី ឆ្នាំ​២០២០ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​។ កម្មវិធី​នេះ ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព លោក គង់ នួន ប្រធាន​ក្រុមហ៊ុន តូយ៉ូតា (​ខេ​ម​បូ​ឌា​), លោក ហ៊ី​រ៉ូ​យូ​គិ អ៊ី​តុ អគ្គនាយក ក្រុមហ៊ុន តូយ៉ូតា (​ខេ​ម​បូ​ឌា​) ព្រមទាំង​ថ្នាក់ដឹកនាំ និង​ភ្ញៀវ​កិ​ត្ដិ​យស​ជាច្រើន​ទៀត​។​
 
​នៅក្នុង​កម្មវិធី​សម្ពោធ​រថយន្ដ តូយ៉ូតា​ស៊េរី​ថ្មី​នេះ លោក ហ៊ី​រ៉ូ​យូ​គិ អ៊ី​តុ អគ្គនាយក​ក្រុមហ៊ុន តូយ៉ូតា (​ខេ​ម​បូ​ឌា​) បាន​បង្ហាញថា នេះ​គឺជា​មោទកភាព​ថ្មី​មួយទៀត សម្រាប់​ក្រុមហ៊ុន​តូយ៉ូតា (​ខេ​ម​បូ​ឌា​) ដែល​បាន​នាំយក​រថយន្ដ​តូយ៉ូតា INNOVA ស៊េរី​ឆ្នាំ​២០២០ ដ៏​ថ្មី​សន្លាង ចូលក្នុង​ទីផ្សារ ប្រទេស​កម្ពុជា ជា​លើកដំបូង ស្រប​ពេលដែល​ការប្រើប្រាស់​យានយន្ដ ក្នុងប្រទេស​នេះ​កំពុងតែ​កើនឡើង​យ៉ាងខ្លាំង គួរ​ឲ្យ​កត់សម្គាល់​។ 


 
​បើតាម​លោក ហ៊ី​រ៉ូ​យូ​គិ INNOVA គឺជា​រថយន្ដ​ប្រភេទ MPV ៧​កៅអី ដែល​ត្រូវបាន​ផលិតឡើង​ក្រោម​ការខិតខំ​ប្រឹងប្រែងរ​បស់​រោងចក្រ​តូយ៉ូតា ក្នុងការ​អភិរ​ឌ្ឍ​ន៍ កែច្នៃ និង​ធ្វើ​ឲ្យ​ប្រសើរឡើង ទាំង​ផ្នែក​បច្ចេកវិទ្យា គុណភាព សុវត្ថិភាព និង​ផាសុកភាព ដើម្បី​ផ្ដល់នូវ​អ្វីដែល​ថ្មី និង​កាន់តែ​ពិសេស​ជូន​ដល់​អតិថិជន​។ លោក ហ៊ី​រ៉ូ​យូ​គិ បន្ថែមថា​៖«​រថយន្ដ​នេះ ពិតជា​សក្ដិសម​ឥតខ្ចោះ ក្នុងការ​ធ្វើដំណើរ​ជា​លក្ខណៈ​គ្រួសារ និង​សម្រាប់​ស្ថាប័ន​ផ្សេងៗ ដូចជា​ស្ថាប័នរដ្ឋ សណ្ឋាគារ ធនាគារ ស្ថានទូត ក្រុមហ៊ុន​សំណង់ ក្រុមហ៊ុន​អចលនទ្រព្យ ក្រុមហ៊ុន​ទេសចរណ៍ និង​អាកាសចរណ៍​ជាដើម​។ ប្រណីតភាព និង​ផាសុកភាព របស់​រថយន្ត INNOVA នេះ ពិតជា​ធ្វើ​ឲ្យ​ដំណើរ​កម្សាន្ត​លក្ខណៈ​គ្រួសារ​កាន់តែ​ទំនើប ក៏ដូចជា​ប្រតិបត្តិការ​អាជីវក​ម្មនា​នា របស់លោក​អ្នក ទទួលបាន​នូវ​ឧត្តមភាព និង​ភាពជោគជ័យ​ជាក់​ជាមិនខាន​»​។ 
 
​លក្ខណៈពិសេស សម្រាប់​រថយន្ត INNOVA នេះ មានដូចជា​៖
 
១. ផ្នែក​ខាងក្រៅ​៖ 
 
- ចង្កៀង​មុខ​ប្រភេទ​អំពូល LED 
- ចង្កៀង​កាត់​អ័ព្ទ LED (Fog Lamp) 
- ចង្កៀង​ក្រោយ រចនា​រូបរាង​ថ្មី​កាន់តែ​ទំនើប​
- ថាស​កង់​ទំហំ ១៧​អ៊ី​ញ 
- កញ្ចក់​មើល​ក្រោយ​ផ្នែក​ចំហៀង​បាន​ភ្ជាប់​ជាមួយ​ភ្លើង​សញ្ញា បទ​ឆ្វេង​-​ស្ដាំ ប្រភេទ LED 
- ដៃ​ទ្វារ​រថយន្ត​ក្រូ​ម៉េ​ភ្លឺរលោង ភ្ជាប់​ជាមួយ​ប៊ូ​តុង (Lock/Unlock) 
-​អង់​តែង​វិទ្យុ​ទម្រង់​ជា​ព្រុយ​ត្រី​ឆ្លាម (Shark Fin) ដែលមាន​សមត្ថភាព​ចាប់​រលកសញ្ញា​បាន​ច្បាស់​ល្អ​។ 
 
២. ផ្នែក​ខាងក្នុង​៖ 
 
- ផ្នែក​ខាងក្នុង​នៃ​រថយន្ត ត្រូវបាន​រចនា​ឡើង ជាមួយនឹង​ហ្វូ​មី​កា​ឈើ តុបតែង​លម្អ ពោរពេញ​ទៅដោយ​ប្រណីតភាព​។ 
- ប្រព័ន្ធ​កម្សាន្ត DVD Touch Screen ជាមួយនឹង​មុខងារ​កម្សាន្ត​ផ្សេងៗ​។ 
- ប៊ូ​តុង​បញ្ជា​ប្រព័ន្ធ​កម្សាន្ត បំពាក់​នៅលើ​ចង្កូតរថយន្ត ផ្តល់​ភាពងាយស្រួល​ដល់​អ្នកបើក​បរ​។​
- ប្រព័ន្ធ​បង្ហាញ​ពហុ​ព័ត៌មាន MID ដ៏​ទំនើប ។​
-​សោ​ឆ្លាត​វៃ (Smart Key) ៖ បញ្ឆេះ និង​ពន្លត់​ម៉ាស៊ីន ជាមួយ​ប៊ូ​តុង Start/Stop ដ៏​ទាន់សម័យ​។​
-​ភាព​ធំ​ទូលាយ ជាមួយ​កៅអី​ពូក​ស្បែក​ចំនួន​៧ ដែល​ជួរ​ទី​២​និង​ទី​៣ អាច​បត់បែន​តាម​តម្រូវការ​។​
- កៅអី​ជួរ​ទី​២ ប្រភេទ Captain Seat ផ្តល់​ភាពងាយស្រួល​ក្នុងការ​ចេញចូល ទៅ​កៅអី​ជួរ​ទី​៣​។​
- ម៉ាស៊ីនត្រជាក់ មុខក្រោយ ដំណើរការ​ដោយ​ស្វ័យ​ប្រ​វ​ត្ដិ ។​
- អំពូល​ពិ​ដាន​លម្អ​ដោយ​ភ្លើង​LED ពណ៌​ខៀវ ជា​លក្ខណៈ​ខ្សែបន្ទាត់​។​
- ប្រអប់​ត្រជាក់ Cool Box សម្រាប់​ក្លាសេ​ភេសជ្ជៈ​។​
- ជើង​ទម្រ​កុំព្យូទ័រ (Sit Back Table)​។​
- កន្លែង​ដាក់​ដប​ទឹក ឬ​ភេសជ្ជៈ ចំនួន​១២​កន្លែង​។​
- រន្ធ​សាក​ថ្ម​ទូរស័ព្ទ ផ្នែក​ខាងក្រោយ​។​
 
៣. ប្រព័ន្ធ​សុវត្ថិភាព​៖
 
- ពោង​សុវត្ថិភាព​ចំនួន​៩  
- កាមេរ៉ា​ក្រោយ​ជាមួយ Sensor ២​គ្រាប់ ផ្តល់​សុវត្ថិភាព​ក្នុងពេល​ចូល​ចំណត  
- ប្រព័ន្ធ​បើកបរ​ពេល​ឡើង​ចំណោត​(HAC) 
- ប្រព័ន្ធគ្រប់គ្រង​លំនឹង (VSC) 
- ប្រព័ន្ធគ្រប់គ្រង​ទំនាញ​សកម្ម (TRC) 
- ប្រព័ន្ធ​ផ្ដល់​សញ្ញា​ពេល​មាន​អាសន្ន (EBS) 
- ប្រព័ន្ធ​ហ្វ្រាំង​សុវត្ថិភាព (ABS)
- ប្រព័ន្ធ​បែងចែក កម្លាំង​សម្ពាធ​ហ្វ្រាំង (EBD) 
- ប្រព័ន្ធ​ហ្វាំ​ង​ជំនួយ (BA)​។ 
 
​រថយន្ត​តូយ៉ូតា​ស៊េរី​ថ្មី INNOVA២០២០ នេះ មានតម្លៃ ៥៤,៨០០ ដុល្លារ​សហរដ្ឋអាមេរិក (​លើកលែង ពណ៌​សកាំ​ម៉ៃ​) ជាមួយនឹង​ជម្រើស​ជាច្រើន​ពណ៌​ដូចជា​៖ ពណ៌​សកាំ​ម៉ៃ ពណ៌​សក្បុស ពណ៍​ទឹកប្រាក់ ពណ៌​ទឹកមាស ពណ៌​ប្រផេះ និង​ពណ៌​ខ្មៅ​។ 
 
​លោកអ្នក​ដែលមាន​ចំណាប់អារម្មណ៍ ជាវ​រថយន្ត​ស៊េរី​ថ្មី INNOVA ២០២០ សូម​អញ្ជើញ​មក ទស្សនា ដោយផ្ទាល់​នៅ​សាខា​លក់​របស់ ក្រុមហ៊ុន តូយ៉ូតា (​ខេ​ម​បូ​ឌា​) ដូចជា​៖​សាខា​ទួល​សង្កែ សាខា​បាក់​ទូក សាខា​ទឹកថ្លា សាខា​បឹង​កេងកង សាខា​ខេត្តសៀមរាប និង​សាខា​ខេត្តបាត់ដំបង​។ 
 
​លោកអ្នក​ក៏​អាច​យក​រថយន្ត​ចាស់ របស់​អ្នក​មក​ប្តូរ​យក​រថយន្ត​ថ្មី​នេះ​ផងដែរ តាមរយៈ សាខា​លក់​រថយន្ត​មួយ​ទឹក ដែលមាន​ការធានា (Toyota Plus)​។ លើសពីនេះ​ទៀត ក្រុមហ៊ុន​ក៏មាន​ផ្តល់​សេវា​បង់​រំលស់ តាមរយៈ ក្រុមហ៊ុន​តូយ៉ូតា កម្ពុជា​ហ្វា​យ​នែ​ន ដែលជា ដៃគូ​ផ្តាច់មុខ​ក្នុងការ​ផ្តល់ជូន​នូវ​សេវា​បង់​រំលស់​រថយន្ត ប្រកបដោយ​ទំនុកចិត្ត ភាពងាយស្រួល និង​សេវាកម្ម​រហ័ស​ទាន់​ចិត្ត​។ 
 
​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង តាមរយៈ​ទូរស័ព្ទ​៖ ០១៧ ៣៣៣ ៥០៣ ឬ​តាម​គេហទំព័រ www.toyota.com.kh  ឬ​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ Toyota Cambodia៕






















 
(​អត្ថបទ​ពាណិជ្ជកម្ម​) 
 

© រក្សាសិទ្ធិដោយ thmeythmey.com