អត្ថបទពាណិជ្ជកម្ម
តម្លៃ​សិក្សា​តែមួយ បុត្រ​ធីតា​លោកអ្នក​អាច​រៀន​បាន ៣ ភាសា នៅ​សាលា​អន្តជាតិ KCE
08, Jul 2019 , 3:47 pm        
រូបភាព
ដោយ: ថ្មីៗ
​កាលពី​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ ២០១៩ កន្លងទៅ សាលា​អន្តរជាតិ KCE បានរៀបចំ​កម្ម​វ​វិធី​«Open House» ដើម្បី​ផ្តល់ព័ត៌មាន​លម្អិត​រប​ស់​សាលា​ដល់​អាណាព្យាបាល  សិស្សានុសិស្ស​ទាំងអស់​។ នៅក្នុង​កម្ម​វ​វិធី​«Open House»​នេះ អាណាព្យាបាល និង​សិស្សានុសិស្ស ក៏​អាច​ទស្សនា​បន្ទប់​សិក្សា ដែល​ត្រូវបាន​រចនា​ឡើង​ប្រកបដោយ​ផាសុកភាព និង​អនាម័យ​ខ្ពស់ បំពាក់​ដោយ​បរិក្ខា​ទំនើប ព្រមទាំង​បានគិត​គូរ​ដល់​ការទាក់ទាញ​កុមារ ឲ្យ​ចូលចិត្ត​ការសិក្សា នៅ​សាលា​អន្តរជាតិ KCE ផងដែរ​។​
 
​សាលា​អន្តរជាតិ KCE បានដាក់​ដំណើរការ​ថ្នាក់​ម​ត្តេ​យ្យ​សិក្សា ចាប់ពី​ក្មេង​អាយុ​៣​ឆ្នាំ ដល់​១២​ឆ្នាំ ដោយបាន​ដាក់បញ្ចូល​ការសិក្សា​ភាសា​ខ្មែរ ចំណេះដឹង​ទូទៅ ស្រប់តាម​កម្មវិធី​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ភាសា​អង់គ្លេស ត្រូវបាន​បង្រៀន​តា​មក​ម្ម​វិធី​សិក្សា​ទំនើប Cambridge និង​កាន់តែ​ពិសេស ការបន្ថែម​នូវ​មុខវិជ្ជា​ភាសា​ចិន លើ​តម្លៃ​សិក្សា​ទូទៅ​តែមួយ​ផងដែរ​។​
​លោកស្រី ឡា សុភៈ នាយិកា​សាលា​អន្តជាតិ KCE បាន​ឲ្យ​ដឹងថា គោលដៅ​សំខាន់​របស់​សាលា​អន្តជាតិ​KCE គឺ​ផ្ដល់នូវ​ការសិក្សា​មួយ ដែលមាន​គុណភាព​សម្រាប់​បុត្រ​ធីតា​របស់​លោកអ្នក​។



លើសពីនេះ​សាលា​អន្តជាតិ KCE ក៏​នឹង​ពង្រឹង ក៏ដូចជា​រៀបចំ​សិស្ស​ពី​គៅ​ល​ដៅ​ខាងមុខ មុន​ឈាន​ជើង​ចូល​ថ្នាក់ខ្ពស់​នាពេលខាងមុខ​។ លោកស្រី ឡា សុភៈ បន្ថែមថា​៖«​អ្វីដែល​ធ្វើ​ឲ្យ​សាលា​អន្តជាតិ KCE ខុសប្លែក​ពីសា​លា​ដទៃ គឺថា​សិស្សានុសិស្ស អាច​រៀន​បាន ៣ ភាសា​(​ខ្មែរ អង់គ្លេស ចិន​)​ក្នុងពេល​តែមួយ និង​អាច​ចាប់បាន​យ៉ាង​ស្រួល ជាង​ការរៀន​នៅ​សាលា​ផ្សេងៗ​។ សាលា​អន្តជាតិ KCE  ដាក់បញ្ចូល​កម្មវិធីសិក្សា​ថ្មី ដែល​អាច​ឲ្យ​សិស្ស​សប្បាយ និង​ចូលចិត្ត​ការរៀនសូត្រ ស្របគ្នា​ជាមួយនឹង​គ្រូ​ដែលមាន​បទពិសោធន៍ និង​ជំនាញ​យូរ​ឆ្នាំ​»​។​
 
​ក្នុងឱកាស​ប្រារព្ធ កម្មវិធី​«Open House» សាលា​អន្តរជាតិ KCE មានការ​ផ្តល់ជូន​ពិសេស សម្រាប់​ឆ្នាំ​សិក្សា​ថ្មី ២០១៩-២០២០ ពោលគឺ​ចាប់ពី​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០១៩​នេះ នឹង​ទទួលបាន​ការបញ្ចុះ​តម្លៃ សម្រាប់​ការ​មក​ចុះឈ្មោះ ៥​នាក់ ទទួលបាន​៣០​ភាគរយ​។ សម្រាប់​៣ ទៅ​៤​នាក់ ទទួលបាន ២០​ភាគរយ និង​ម្នាក់​ទៅ​២​នាក់ ទទួលបាន​១៥​ភាគរយ​។ ការផ្តល់ជូន​នេះ គិត​ចាប់ពី​ថ្ងៃទី​១ កក្កដា ដល់​ថ្ងៃទី​៣១  កក្កដា ឆ្នាំ​២០១៩​។​
 
​សាលា​អន្តរជាតិ KCE មាន​អាស័យដ្ឋាន អាគារ​២១​អា​បេ ផ្លូវ​លេខ​១៤៦ សង្កាត់​ផ្សារ​ដេប៉ូ​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​៕










 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com