កីឡាជាតិ
ជាតិ
​វឌ្ឍនាកា និង Shane វិល​ចូល​ទ្រនំ​ចាស់​ជាមួយ​គ្រាប់​បាល់​បញ្ចូល​ទី​
08, Jul 2019 , 8:59 pm        
រូបភាព
កីឡាករ Khan, ចាន់ វឌ្ឍនាកា, Booysen និង Bata (រាប់ពីឆ្វេងទៅស្តាំ)
កីឡាករ Khan, ចាន់ វឌ្ឍនាកា, Booysen និង Bata (រាប់ពីឆ្វេងទៅស្តាំ)
ដោយ:
​ការប្រកួត​បើកឆាក​ជើង​ទី​២​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ កាលពី​សប្តាហ៍​មុន ក្រុម​ទាំងអស់​មានការ​ស៊ុត​បញ្ចូល​ទី​គ្នា​រហូត​៣១​គ្រាប់​។ តែ​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​ក្នុងចំណោម​គ្រាប់​បាល់​ទាំងនេះ​មានការ​រួមចំណែក​តែ​៥គ្រាប់ ពី​កីឡាករ​ចំណូល​ថ្មី ដែល​ក្លិប​បាន​នាំចូល​នៅ​ជើង​ទី​២​។​

 
​កីឡាករ​ចំនួន​២២​រូប ត្រូវបាន​ក្លិប​ចំនួន​៩​នាំចូល​ក្នុង​រដូវ​កាល​ដោះដូរ​កីឡាករ​លើក​ទី​២ ដើម្បី​ត្រៀម​ការប្រកួត​ជើង​ទី​២​ពានរង្វាន់​ក្រម​ខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​។ សម្រាប់​ការប្រកួត​បើកឆាក​ជើង​ទី​២​កាលពី​សប្តាហ៍​មុន ក្រុម​ទាំងអស់​មានការ​ស៊ុត​បញ្ចូល​ទី​គ្នា​ចំនួន​៣១​គ្រាប់ ដោយមាន​ការរួមចំណែក​តែ​៥​គ្រាប់​ប៉ុណ្ណោះ​ពី​កីឡាករ​ចំណូល​ថ្មី​។ 
 
​ក្នុងចំណោម​កីឡាករ​ចំណូល​ថ្មី​ទាំង​២២​រូប មានតែ​ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា​, Booysen Shane, Dzarma Bata និង Khan Mohammed Faeez តែប៉ុណ្ណោះ ដែល​អាច​រក​គ្រាប់​បាល់​បាន​នា​ជំនួប​បើកឆាក​នេះ​។ នា​ជំនួប​ដ៏​ស្វិតស្វាញ​ក្រោម​ក្រសែភ្នែក​អ្នកទស្សនា​ជាង​៣​ពាន់​នាក់​នៅ​កីឡដ្ឋាន R.S.N ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា សម្រេចបាន​ពីរ​គ្រាប់​ឲ្យ​បឹងកេត ខណៈ Booysen Shane សម្រេចបាន​ពីរ​ដូចគ្នា​ឲ្យ​ភ្នំពេញ​ក្រោ​ន និង​ខ្សែប្រយុទ្ធ​នី​ហ្សេ​រី​យ៉ា Dzarma Bata រកបាន​មួយ​គ្រាប់​។ 
 
 
​ក្រោយ​ឆ្លងកាត់​ការប្រកួត​៩០​នាទី បឹងកេត​និង​ភ្នំពេញ​ក្រោ​ន​ទទួលបាន​ម្នាក់​១​ពិន្ទុ​បន្ទាប់ពី​ពួកគេ​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ ៤-៤ នា​ជំនួប​ដែល​បឹងកេត​បាត់បង់​សមាជិក​ម្នាក់​តាំងពី​តង់​ទី​១​។ គ្រាប់​បាល់​ពីរ​គ្រាប់​ទៀត​របស់​បឹងកេត​រកបាន​ដោយ​កីឡាករ Oiboh Julius ខណៈ​កីឡាករ ម៉ៅ ពិសិដ្ឋ បន្ថែម​គ្រាប់​បាល់​ចុងក្រោយ​សម្រាប់​ភ្នំពេញ​ក្រោ​ន​។  
 
​ចំណែក​ខ្សែការពារ​អាហ្វ្រិក​ខាងត្បូង Khan Mohammed Faeez សម្រេចបាន​មួយគ្រា​ប់​ឲ្យ​ក្រសួងការពារជាតិ នា​បរាជ័យ ៣-១ ក្រោម​ថ្វី​ជើង​អង្គ​រថា​យ​ហ្គឺ​រ​នៅ​កីឡដ្ឋាន​ខេត្តសៀមរាប​។ ជ័យជម្នះ​នេះ​ជ័យ​ក្រុម​មាន​មូលដ្ឋាន​នៅ​ខេត្តសៀមរាប បន្ត​ឈរ​លេខ​រៀង​ទី​៣ ដោយមាន​៣០​ពិន្ទុ ក្រោម​ព្រះខ័ន​រាជ​ស្វាយរៀង​៦​ពិន្ទុ និង​ណាហ្គា​វើ​ល​១​ពិន្ទុ​៕  

Tag:
 Cambodian League 2019
  ចាន់ វឌ្ឍនាកា​
  Booysen Shane
© រក្សាសិទ្ធិដោយ thmeythmey.com