ជាតិ
រថយន្ត
ក្រុមហ៊ុន Mercedes ផ្តល់​ការបញ្ចុះ​តម្លៃ​២០% សម្រាប់​សេវា​កញ្ចប់​ប្តូរ​ប្រេង​ប្រអប់លេខ និង​គ្រឿង​ក្រោម​រថយន្ត
08, Jul 2019 , 7:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមហ៊ុន​ស្តារ អូ​តូ (​ខេ​ម​បូ​ឌា​) ដែក​ទទួលបាន​សិទ្ធិផ្តាច់មុខ ក្នុងការ​នាំចូល និង​ចែកចាយ​រថយន្ត និង​គ្រឿងបន្លាស់​ម៉ាក Mercedes-Benz ប្រចាំ​ប្រទេស​កម្ពុជា កំពុងផ្តល់​ជូន​នូវ​ការបញ្ចុះ​តម្លៃ​ពិសេស សម្រាប់​ការ​មក​ទទួលយក​សេវាកម្ម​មួយចំនួន​របស់​ក្រុមហ៊ុន​។

 
​លោកអ្នក​នឹង​ទទួលបាន​ការបញ្ចុះ​តម្លៃ​២០% សម្រាប់​សេវា​កញ្ចប់​ប្តូរ​ប្រេង​ប្រអប់លេខ​(A,B) និង​គ្រឿង​ក្រោម​រថយន្ត​។ អ្វីដែល​កាន់តែ​ពិសេស​ជាងនេះទៅទៀត​នោះ អតិថិជន​ដែល​បាន​កក់​សេវាកម្ម​ខាងលើនេះ​ទុក​មុន នឹង​ទទួលបាន​ឆ័​ត្រ ម៉ាក Mercedes ដ៏​ស្រស់ស្អាត​មួយ​បន្ថែមទៀត​ភ្លាម​។ កម្មវិធី​ពិសេស​នេះ ផ្តល់ជូន​ចាប់ពី​ថ្ងៃទី​៥ ខែកក្កដា រហូតដល់​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០១៩​។ សម្រាប់​ការ​កក់​ទុក​មុន​សូម​ទំនាក់ទំនង​ទៅកាន់​លេខ​ទូរ​សព្ទ  011 726 988​។​
 
​សូម​ជម្រាបជូន​ថា ក្រុមហ៊ុន Star Auto Cambodia មាន​រោង​ជាង​ជួសជុល​រថយន្ត​ដ៏​ទំនើប ប្រណិត ដែល​អាច​ជួសជុល​បាន​គ្រប់​ប្រភេទ​រថយន្ត មិនមែន​ជួសជុល​តែ​រថយន្ត Mercedes Benz នោះទេ​។ ដោយឡែក រាល់​គ្រឿងបន្លាស់ ក៏ត្រូវ​បាន​ធានា​គុណភាព និង​តម្លៃ​ផងដែរ​។​
 
​ក្រៅតែពី​ជួសជុល​បាន​គ្រប់​កំហូច​របស់​ប្រភេទ​រថយន្ត​ប្រណីត Mercedes Benz  រោង​ជាង​ជួសជុល​របស់​ក្រុមហ៊ុន Star Auto Cambodia ក៏​ទទួល​ជួសជុល​រថយន្ត​ប្រភេទ​ផ្សេង​ផងដែរ​ដូចជា Luxus, BM, Audi, និង​រថយន្ត​ម៉ាក Pouch ជាដើម ពីព្រោះ​រោង​ជួសជុល​របស់ Star Auto ត្រូវបាន​បង្កើតឡើង​ស្របទៅតាម​ស្តង់ដារ​សាកល​របស់​ក្រុមហ៊ុន Mercedes-Benz (MB) ដូចគ្នា​ទៅនឹង​ឯ​បរទេស​តែម្តង ខណៈដែល​អ្នកបច្ចេកទេស គឺ​សុទ្ធតែ​ទទួលបាន​ការបណ្តុះបណ្តាល​ត្រឹមត្រូវ​ពី​ក្រុមហ៊ុន Mercedes-Benz​។​
 


© រក្សាសិទ្ធិដោយ thmeythmey.com