អត្ថបទពាណិជ្ជកម្ម
Xiaomi ដាក់លក់​ជា​ផ្លូវការ​ស្មា​ត​ហ្វូ​ន Mi 9T និង Mi7A ដែល​នាំមុខគេ​ទាំង​តម្លៃ និង​គុណភាព​
08, Jul 2019 , 4:52 pm        
រូបភាព
​ក្រុមហ៊ុន Xiaomi បានរៀបចំ​កម្មវិធី​សម្ពោធ និង​ដាក់លក់​ជា​ផ្លូវការ ស្មា​ត​ហ្វូ​ន Mi 9T និង Mi7A នៅ​កម្ពុជា កាលពី​ថ្ងៃទី ៧ ខែកក្កដា ដើម្បី​បំពេញតម្រូវការ​ដែល​កំ​ពុង​តែ​កើនឡើង​នៅក្នុង​ប្រទេស​នេះ​។ ផលិតផល Xiaomi នឹង​ឈានមុខ​គេ​បំផុត​ទាំង​គុណភាព និង​តម្លៃ​។ ស្មា​ត​ហ្វូ​ន Mi 9T បាន​បំពាក់​មកជា​មួយ​បន្ទះ Chip ថ្មី​បំផុត ប្រភេទ Qualcomm®SnapdragonTM៧៣០ ជាមួយនឹង​ការបំពាក់​មក នូវ​ម៉ូ​ទ័​រ​ផុស​ឡើង និង​កាមេរ៉ា​ក្រោយ​ចំនួន​បី​គ្រាប់ ទំហំ ៤៨MP មានតម្លៃ​ត្រឹម ២៩៩​ដុល្លារ រីឯ Mi7A ត្រឹមតែ ៩៩​ដុល្លារ​ប៉ុណ្ណោះ​។​
 
​ក្រុមហ៊ុន Xiaomi បានដាក់​លក់​ជា​ផ្លូវការ ស្មា​ត​ហ្វូ​ន Mi 9T និង Mi7A នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​៧ កក្កដា ឆ្នាំ​២០១៩​។ ប្រធាន​ក្រុមហ៊ុន Xiaomi បាន​អះអាងថា Mi 9T កំពុង​ពេញនិយម​ខ្លាំង ដោយ​បំពាក​ប្រព័ន្ធ Chip ថ្មី​បំផុត ម៉ូ​ទ័​រ​ផុស​ឡើង​នៃ​កាមេរ៉ា​មុខ ប្រកបដោយ​គុណភាព​និង​តម្លៃ​ទាប​បំផុត ត្រឹមតែ​២៩៩​ដុល្លារ​។ ចំណែកឯ Mi7A ត្រឹមតែ​៩៩​ដុល្លារ​។ លើសពីនេះទៅទៀត ក្រុមហ៊ុន Xiaomi មាន​ផលិត​នូវ​ផលិតផល​ប្រព័ន្ធ​អេកូ (Eco-System products) ដូចជា​ទូរ​ស្សន៍ និង​កំ​ព្យូ​ទ័​រ​ជាដើម​។ 


 
​លក្ខណៈពិសេស​របស់ Mi 9T មានតម្លៃ​ចាប់ពី ២៩៩​ដុល្លារ ឡើងទៅ ដោយ​បំពាក់​មកជា​មួយ​បន្ទះ Chip Qualcomm®SnapdragonTM៧៣០(៨nm)​កាមេរ៉ា​ចំនួន​បី​គ្រាប់ AI៤៨MP ។ ចំណែកឯ​ខ្នង​ខាងក្រោយ ជា​កញ្ចក់​រលោង​ស្រស់ស្អាត ប្រភេទ flame-inspired ផ្តល់​អារម្មណ៍​ស្និទ្ធស្នាល ពេ​វា​នៅក្នុង​ដៃ​របស់​លោកអ្នក​។ 
 
​ទូរ​សព្ទ​នេះ ក៏បាន​បំពាក់​មកជា​មួយ​បច្ចេកវិទ្យា​ស្កេ​ន​ម្រាមដៃ នៅលើ​អេក្រង់​ជំនា​ន់ទី​7​។ ការធ្វើ​ឲ្យ​ប្រសើរ​នូវ​គុណភាព​របស់ Hardware និង Software បាន​លើកកម្ពស់​នូវ​សមត្ថភាព​ល្បឿន  និង​ប្រសិទ្ធភាព​ស្កេ​ន​ម្រាមដៃ​។ លើសពីនេះ ថ្ម​កម្លាំង​ខ្លាំង​ទំហំ ៤០០០mAh និង​ទម្រង់​សន្សំសំចៃ​ថាមពល AL ដែល​អាចធ្វើ​ការផ្លាស់ប្តូ​រ​កម្រិត​ពន្លឺ​របស់​អេក្រង់​ដោយ​ស្វ័យប្រវត្តិ ព្រមទាំង​ដំណើរការ​ទម្រង់ sleep mode ហើយ​កម្លាំង​ថ្ម​អាច​ប្រើប្រាស់​បាន​មួយថ្ងៃ​។ វា​ក៏​អាច​ផ្តល់នូវ​គុណភាព​សំឡេង​ដ៏​អស្ចារ្យ ដោយ​បំពាក់​មកជា​មួយ Speaker ១២១៧SLS និង​Smart PA ព្រមទាំង sound chamber ធំ​ទំហំ​០.៩cc ដែល​ធ្វើ​គុណភាព​សំឡេង​ចាក់​ទៅ​ឮ​ខ្លាំង​ពីរោះ​ល្អ​។ ហើយ Mi 9T នៅតែ​រក្សា រន្ធ​ដោត​កាស​ត្រចៀក 3.5mm ហើយក៏​ទទួលបាន​ការទទួលស្គាល់​ផ្នែក​គុណភាព​សំឡេង Hi-Res Audio​ផងដែរ​។ សូមបញ្ជាក់ថា Mi9T មាន​បី​ពណ៌ គឺ​ពណ៌​ខ្មៅ ពណ៌​ខៀវ និង​ពណ៌​ក្រហម លក់​ក្នុងតម្លៃ ២៩៩$ (៦GB + ៦៤GB), ៣៩៩$ (៦GB + ១២៨GB)​។ 


 
​ផលិតផល​ប្រព័ន្ធ​អេកូ (Eco-System products) របស់​ក្រុមហ៊ុន Xiaomi គឺជា platform ទីមួយ នៃ​អ្នកប្រើប្រាស់​បណ្តាញ IoT បាន​ត​ភ្ជាប់​គ្រឿង​បរិក្ខារ លើសពី ១៧១​លាន​គ្រឿង នៅ​ជាង ៨០ ប្រទេស​ក្នុង​ពិភពលោក​។ 
 
​លោក  Gao Feng ប្រធាន​ប្រចាំ​នៅ​កម្ពុជា បាន​គូសបញ្ជាក់ថា​៖«​ដោយ​ឈរលើ​ការរីកចម្រើន​និង​តម្រូវការ របស់​អតិថិជន​នាពេល​បច្ចុប្បន្ន ក្នុងប្រទេស​កម្ពុជា​។ យើងខ្ញុំ​ជឿជាក់ថា​ផលិតផល​ប្រព័ន្ធ​អេកូ​ជាច្រើន របស់​ក្រុមហ៊ុន Xiaomi នឹង​ជួយ​ដល់​អតិថិជន រួមទាំង Mi TV និង​ដំណោះស្រាយ​គ្រឿងសង្ហារិម​ឆ្លាត​វៃ​ផ្សេងៗ​»​។​
 
​បើតាម​លោក Gao Feng ដដែល ក្រៅពី​ទូរ​សព្ទ ស្មា​ត​ហ្វូ​ន ក្រុមហ៊ុន Xiaomi ក៏​ជា​អ្នក​នាំមុខគេ​ក្នុង​វិស័យ​បណ្តាញ Internet of Things (IoT) ផងដែរ​។ ការប្រកាស​ដាក់ចេញ​នូវ នាឡិការ​ដៃ Mi Band4, Mi TV និង​ដំណោះស្រាយ​នៃ​គ្រឿងសង្ហារិម​ឆ្លាត​វៃ​ដល់​អតិថិជន​។ 


 
​ក្រុមហ៊ុន Xiaomi បាន​បង្កើតឡើង​នៅ​ខែមេសា ឆ្នាំ​២០១០ ហើយ​ក្រុមហ៊ុន​នេះ​បាន​ចូលក្នុង​ទីផ្សារ​ហ៊ុន​ហុងកុង​(Hong Kong Stock Exchange) នៅ​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០១៨​។ Xiaomi ជា​ក្រុមហ៊ុន​បណ្តាញ​អ៊ីនធឺណិត​មួយ ដែល​ទូរ​សព្ទ​ស្មា​ត​ហ្វូ​ន និង Hardware ឆ្លាត​វៃ​របស់ខ្លួន បាន​ប្រើប្រាស់​បណ្តាញ IoT ជា​ស្នូល​។ ក្រុមហ៊ុន Xiaomi គឺជា​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​ធំ​ទី​បួន នៅលើ​ពិភពលោក ព្រមទាំង​បង្កើត​នូវ​វេទិកា​បណ្តាញ IoT របស់​អ្នកប្រើប្រាស់​ធំជាងគេ ហើយ platform បាន​ភ្ជាប់​ជាមួយ​គ្រឿង​បរិក្ខារ​ឆ្លាត​វៃ​លើសពី ១៧០​លាន​គ្រឿង (​មិន​រា​ប់ប​ញ្ជូ​ល​ទូរ​សព្ទ​ស្មា​ត​ហ្វូ​ន និង​កុំព្យូទ័រ Laptops ឡើយ​)​។ បច្ចុប្បន្ន ផលិតផល​របស់​ក្រុមហ៊ុន Xiaomi មាននៅ​ជាង ៨០​ប្រទេស និង​តំបន់ ហើយ​ឈរ​នៅ​លំដាប់​ឈានមុខ​គេ​នៅលើ​ទីផ្សារ​ជាច្រើន​៕ 











(​អត្ថបទ​ពាណិជ្ជកម្ម​) 

Tag:
 Mi 9T
  Mi7A
© រក្សាសិទ្ធិដោយ thmeythmey.com