រថយន្ត
អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន​ប្រេងរំអិល HYUNDAI XTEER ជប់លៀង​ថ្លែងអំណរគុណ​អតិថិជន និង​ដាក់​បង្ហាញ​ផលិតផល​ថ្មី​
08, Jul 2019 , 5:21 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមហ៊ុន​ប្រេងរំអិល HYUNDAI XTEER បានរៀបចំ​កម្មវិធី​ជប់លៀង​ដ៏​ធំ​មួយ កាលពី​ល្ងាច​ថ្ងៃទី ៧ ខែកក្កដា នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ ដើម្បី​ថ្លែងអំណរគុណ​ដល់​អតិថិ​ជន​របស់ខ្លួន ដែល​តែងតែ​ជួយ​គាំទ្រ និង​ប្រើប្រាស់​ផលិតផល​របស់ខ្លួន​។ កម្មវិធី​នេះ ក៏​រៀបចំឡើង​ដើម្បី​បង្កើន​នូវ​ភាពស្និទ្ធស្នាល​បន្ថែមទៀត​រវាង​ក្រុមហ៊ុន និង​អតិថិជន​ផងដែរ​។​
 
​លោក Sundae HUR តំណាង​ក្រុមហ៊ុន Hyundai XTEER បាន​គូសបញ្ជាក់ថា រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ ក្រុមហ៊ុន​មាន​មោទកភាព​យ៉ាងខ្លាំង ដោយសារតែ​ទទួលបាន​ការគាំទ្រ​យ៉ាង​សម្បើម​ពី​អតិថិជន​។  គាំទ្រ​យ៉ាងខ្លាំង​នេះហើយ ដែល​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ដើរ​ឆ្ពោះ​លឿន​ទៅមុខ ក្នុង​វិស័យ​ប្រេងរំអិល​នៅក្នុង​ប្រទេស​កម្ពុជា​។ លោក​បាន​សង្កត់ធ្ងន់ថា បើទោះបីជា​នៅលើ​ទីផ្សារ​សព្វថ្ងៃ មានការ​ប្រកួតប្រជែង​ខ្លាំង យ៉ាងណាក៏ដោយ ក៏​ក្រុមហ៊ុន នៅតែមាន​ជំនឿ​យ៉ាង​មុតមាំ​ថា ប្រេងរំអិល​ហ៊ី​យុន​ដាយ អិ​ច្ស​ធា (HYUNDAI XTEER) នឹង​រឹតតែ​មានការ​គាំទ្រ​ពី​សំណាក់​អតិថិជន​។ លោក Sundae HUR បន្តថា​៖«​ប្រេងរំអិល HYUNDAI XTEER បាន ផលិត​តាម​បច្ចេកវិទ្យា​ចុងក្រោយបង្អស់ មាន​លក្ខណៈពិសេស គុណភាព​ខ្ពស់ ជា​ប្រេង​ដែល​ផលិត​ដោយ​ក្រុមហ៊ុន​មហា​យក្ស HYUNDAI នៃ​ប្រទេស​កូរ៉េ  និង​មានការ​ទទួលស្គាល់​គុណភាព ពី​ស្ថាប័ន​វាយតម្លៃ​ប្រេង​របស់​សហរដ្ឋអាមេរិក ( API ) ដែលជា​ស្ថាប័ន​ទទួលស្គាល់​គុណភាព លំដាប់ថ្នាក់​អន្តរជាតិ​»​។​


 
​ក្នុងឱកាស​ដ៏​វិសេសវិសាល​នោះ លោក​បាន​ជម្រាបជូន​ដល់​អតិថិជន ពី​ការ​នាំចូល​ផលិតផល​ថ្មី គឺ​ប្រេងរំអិល​Hyundai XTEER សម្រាប់​ម៉ូតូ​គ្រប់​ប្រភេទ ដែល​នឹង​យកមក​ចែកចាយ​នៅក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា ក្នុងពេល​ឆាប់ៗ​នេះ​។ សម្រាប់ លោក Sundae HUR ដែលជា​តំណាង​ក្រុមហ៊ុន Hyundai XTEER  ការនាំ​ចូល​នេះ ជាការ​រួមចំណែក នាំយក​ផលិត​ផលគុណ​ភាពល្អ មក​ជូន​បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា​បាន​ប្រើប្រាស់​។ 
 
​លោក Sundae HUR ក៏បាន​បង្ហាញ​ជំនឿ​ចិត្ត​ផងដែរ​ថា ផលិតផល​ថ្មី​នេះ នឹង​ទទួលបាន​ការគាំទ្រ​យ៉ាង​ពេញទំហឹង ពី​អ្នកប្រើប្រាស់​កម្ពុជា​ផងដែរ​៕


























 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com