រថយន្ត
អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុនប្រេងរំអិល HYUNDAI XTEER ជប់លៀងថ្លែងអំណរគុណអតិថិជន និងដាក់បង្ហាញផលិតផលថ្មី
× ក្រុមហ៊ុនប្រេងរំអិល HYUNDAI XTEER បានរៀបចំកម្មវិធីជប់លៀងដ៏ធំមួយ កាលពីល្ងាចថ្ងៃទី ៧ ខែកក្កដា នៅសណ្ឋាគារសុខាភ្នំពេញ ដើម្បីថ្លែងអំណរគុណដល់អតិថិជនរបស់ខ្លួន ដែលតែងតែជួយគាំទ្រ និងប្រើប្រាស់ផលិតផលរបស់ខ្លួន។ កម្មវិធីនេះ ក៏រៀបចំឡើងដើម្បីបង្កើននូវភាពស្និទ្ធស្នាលបន្ថែមទៀតរវាងក្រុមហ៊ុន និងអតិថិជនផងដែរ។
លោក Sundae HUR តំណាងក្រុមហ៊ុន Hyundai XTEER បានគូសបញ្ជាក់ថា រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ក្រុមហ៊ុនមានមោទកភាពយ៉ាងខ្លាំង ដោយសារតែទទួលបានការគាំទ្រយ៉ាងសម្បើមពីអតិថិជន។ គាំទ្រយ៉ាងខ្លាំងនេះហើយ ដែលជំរុញឲ្យក្រុមហ៊ុនដើរឆ្ពោះលឿនទៅមុខ ក្នុងវិស័យប្រេងរំអិលនៅក្នុងប្រទេសកម្ពុជា។ លោកបានសង្កត់ធ្ងន់ថា បើទោះបីជានៅលើទីផ្សារសព្វថ្ងៃ មានការប្រកួតប្រជែងខ្លាំង យ៉ាងណាក៏ដោយ ក៏ក្រុមហ៊ុន នៅតែមានជំនឿយ៉ាងមុតមាំថា ប្រេងរំអិលហ៊ីយុនដាយ អិច្សធា (HYUNDAI XTEER) នឹងរឹតតែមានការគាំទ្រពីសំណាក់អតិថិជន។ លោក Sundae HUR បន្តថា៖«ប្រេងរំអិល HYUNDAI XTEER បាន ផលិតតាមបច្ចេកវិទ្យាចុងក្រោយបង្អស់ មានលក្ខណៈពិសេស គុណភាពខ្ពស់ ជាប្រេងដែលផលិតដោយក្រុមហ៊ុនមហាយក្ស HYUNDAI នៃប្រទេសកូរ៉េ និងមានការទទួលស្គាល់គុណភាព ពីស្ថាប័នវាយតម្លៃប្រេងរបស់សហរដ្ឋអាមេរិក ( API ) ដែលជាស្ថាប័នទទួលស្គាល់គុណភាព លំដាប់ថ្នាក់អន្តរជាតិ»។
ក្នុងឱកាសដ៏វិសេសវិសាលនោះ លោកបានជម្រាបជូនដល់អតិថិជន ពីការនាំចូលផលិតផលថ្មី គឺប្រេងរំអិលHyundai XTEER សម្រាប់ម៉ូតូគ្រប់ប្រភេទ ដែលនឹងយកមកចែកចាយនៅក្នុងទីផ្សារប្រទេសកម្ពុជា ក្នុងពេលឆាប់ៗនេះ។ សម្រាប់ លោក Sundae HUR ដែលជាតំណាងក្រុមហ៊ុន Hyundai XTEER ការនាំចូលនេះ ជាការរួមចំណែក នាំយកផលិតផលគុណភាពល្អ មកជូនបងប្អូនប្រជាពលរដ្ឋកម្ពុជាបានប្រើប្រាស់។
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com