ជាតិ
បាក់ឌុប
វីដេអូ
តើក​ញ្ញា ថន រតនា រៀន​បែបណា​ទើប​ជាប់​និទ្ទេស A លំដាប់​ខ្ពស់​នៅ​ឆ្នាំ​២០១៨?
09, Jul 2019 , 7:59 am        
រូបភាព
​ភ្នំពេញ​៖ យុវតី ថន រតនា ជា​​សិស្ស​និទ្ទេស A លំដាប់​ពិន្ទុ ១០០ នៃ​ឆ្នាំ​សិក្សា ២០១៨​។ ​សិស្ស​និទ្ទេស A រូបនេះ មាន​របៀប​រៀន​ត្រឹមត្រូវ តាម​កាលវិភាគ​សម្រាប់​សិក្សា​យ៉ាងច្បាស់​លាស់​។ រតនា​ត្រូវ​ក្រោក​រៀន​នៅពេល​ព្រឹក​ព្រលឹម និង​មុនពេល​ចូល​គេង​ជា​រៀងរាល់ថ្ងៃ​។ បើតាម​យុវតី រតនា ពេលព្រឹក​នាង​តែង​ក្រោក​រៀន​មុខវិជ្ជា​អក្សរសាស្ត្រ​ខ្មែរ និង​ប្រវត្តិវិទ្យា រីឯ​ពេលយប់ នាង​រៀន​ផ្ដោតលើ​មេរៀន​លំ​ហាត់​ដូចជា​៖ គណិតវិទ្យា​, រូបវិទ្យា​, គីមីវិទ្យា និង​ជីវវិទ្យា​។​


 
​ការទទួលបាន​និទ្ទេស A មិនមែនជា​រឿង​ចៃដន្យ​សម្រាប់​សិស្សានុសិស្ស​ឡើយ​។ សិស្សានុសិស្ស ដែល​ត្រៀមប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ បាន​ខិតខំ​រៀនសូត្រ និង​ស្រាវជ្រាវ​គន្លឹះ​សំខាន់ៗ​របស់​សិស្ស​ច្បង​មុនៗ​មក​អនុវត្ត ដើម្បី​ទទួលបាន​លទ្ធផល​ល្អ​។ កញ្ញា ថន រតនា ​សិស្ស​និទ្ទេស A លំដាប់​ខ្ពស់ ដែល​បច្ចុប្បន្ន​ជា​និស្សិត​ពេទ្យ​ឆ្នាំ​ទី​១ នៃ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល បាន​លើកឡើងថា​៖ «​ខ្ញុំ​មាន​កាលវិភាគ​ស្វ័យ​សិក្សា​ផ្ទាល់ខ្លួន​។ ខ្ញុំ​រៀន​ពេលយប់ និង​ពេលព្រឹក​។ ពេលយប់​ខ្ញុំ​ចាប់ផ្ដើម​រៀន​ពី​ម៉ោង ៩ ដល់​ម៉ោង ១១ គឺ​រៀន​មុខវិជ្ជា​វិទ្យាសាស្ត្រ​៣​មុខ គណិតវិទ្យា​, រូបវិទ្យា និង​គីមីវិទ្យា ហើយ​សល់​ពេល​ខ្ញុំ​ធ្វើ​លំ​ហាត់​ជីវវិទ្យា​។ ដោយឡែក ពេលព្រឹក​ខ្ញុំ​រៀន​លើ​មុខវិជ្ជា​អក្សរសាស្ត្រ​ខ្មែរ និង​ប្រវត្តិវិទ្យា​»​។​
 
​សូម​អញ្ជើញ​ទស្សនាការ​លើកឡើង​រប​ស់​យុវតី ថន រតនា ​សិស្ស​និទ្ទេស A លំដាប់​ខ្ពស់​ឆ្នាំ​២០១៨​ដូចតទៅ​៖ 

 
​យុវតី​វ័យ ១៩​ឆ្នាំ​រូបនេះ មាន​សមត្ថភាព​ពូកែ​ខាងមុខ​វិជ្ជា​វិទ្យាសាស្ត្រ ច្រើនជាង​មុខវិជ្ជា​សង្គម​។ ថន រតនា ដែលជា​ជើង​ខ្លាំង​លេខ​១ ក្នុងការ​ប្រឡង​បាក់​ឌុប​ឆ្នាំ​២០១៨ ជា​សិស្ស​ក្រីក្រ ដែលមាន​ឪពុក​ជា​អ្នករត់​ម៉ូតូ​។ ទោះបី​មាន​ជីវភាព​ក្រីក្រ ថន រតនា តែង​ជម្នះ​ឧបសគ្គ និង​តស៊ូ​របស់​បាន​ជោគជ័យ​លើ​ការសិក្សា​៕

Tag:
 ថន រតនា​
  បាក់​ឌុប​
  អប់រំ​
  និទ្ទេស A
© រក្សាសិទ្ធិដោយ thmeythmey.com