ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ចេះតែមានអារម្មណ៍ឈឺៗនៅពេលនោមម្តងៗ មូលហេតុអាចដោយសារមួយក្នុងចំណោមនេះហើយ
× ការនោមឈឺគឺជាអារម្មណ៍ឈឺចាប់ក្នុងបំពង់បង្ហួរនោម ឬនៅជុំវិញតំបន់កម្រាលខាងក្រោមអាងត្រគាក។ មានជំងឺមួយចំនួនដែលនាំឲ្យកើតអាការៈនោមឈឺបែបនេះ។ ចំពោះស្ត្រី មូលហេតុភាគច្រើនគឺការបង្ករោគនៅផ្លូវទឹកម៉ូត។
ចំណែកបុរសវិញ ការរលាកបង្ហួរនោម និងជំងឺក្រពេញប្រូស្តាតគឺជាមូលហេតុនៃការនោមឈឺដ៏ញឹកញាប់បំផុត។
ជំងឺ និងមូលហេតុខាងក្រៅខ្លួននៃការនោមឈឺញឹកញាប់ជាងគេនោះមានដូចជា៖
- គ្រួសក្នុងប្លោកនោម
- ជំងឺប្រមេះទឹកថ្លា
- រលាកប្លោកនោម
- ការប្រើថ្នាំដូចជា ថ្នាំព្យាបាលជំងឺមហារីក ដែលអាចមានផលរំខានទៅរលាកប្លោកនោមបាន។
- ជំងឺប៉េសប្រដាប់ភេទ
- ជំងឺប្រមេះទឹកបាយ
- ជំងឺគ្រួសក្នុងតម្រងនោម
- ការរលាកក្រពេញប្រូស្តាត
- ជំងឺកាមរោគ
- ការប្រើសាប៊ូដុំ ទឹកអប់ ឬផលិតផលថែរក្សាខ្លួនផ្សេងៗទៀត
- ការរួមតូចរបស់បង្ហួរនោម
- ការរលាកបង្ហួរនោម
- ការបង្ករោគនៅផ្លូវទឹកម៉ូត
- ការរលាកទ្វារមាស
- ការបង្ករោគដោយមេរោគផ្សិតនៅទ្វារមាស៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com