អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុនផលិតផលរក្សាសម្រស់ Think Nature សម្ពោធហាងដំបូងជាផ្លូវការនៅផ្សារទំនើប MiDTOWN
× កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅ ក្រុមហ៊ុនផលិតផលថែរក្សាសម្រស់បែប ធម្មជាតិឈានមុខគេរបស់កូរ៉េ Think Nature បានប្រារព្ធពិធីសម្ពោធហាងដំបូងជាផ្លូវការ នៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុន Think Nature មានទីតាំងនៅផ្សារទំនើប MiDTOWN ជាន់ផ្ទាល់ដី តាមបណ្ដោយផ្លូវ២០០៤ កែងនឹងផ្លូវ១៣B សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
នៅក្នុងថ្ងៃបើកសម្ពោធហាងលក់ផលិតផលថែរក្សាសម្រស់បែបធម្មជាតិនេះ មានការអញ្ជើញចូលរួមជាអធិបតីភាពពីលោក KIM SEONG GON , សិល្បករ និងភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ។
លោក KIM SEONG GON បានឲ្យដឹងថា Think Nature គឺជាផលិតផលធម្មជាតិពិតៗ ១០០% ដោយមិនមានបញ្ចូលពណ៌ ឬក្លិនសិប្បនិមិត្តឡើយ។ Think Nature មានផលិតផលថែរក្សាសម្រស់ច្រើនប្រភេទ សម្រាប់អតិថិជនដូចជា ផលិតផលថែរក្សាស្បែកមុខ ផលិតផលថែរក្សាស្បែក ក៏ដូចជាផលិតផលថែរក្សាស្បែកក្បាល និងសក់ជាដើម។ លោក KIM SEONG GON បន្តថា៖« រាល់ផលិតផលទាំងអស់របស់ Think Nature គឺទទួលបានការបញ្ជាក់ពីសុវត្ថិភាពប្រើប្រាស់យ៉ាងត្រឹមត្រូវ សូម្បីតែស្ត្រីមានផ្ទៃពោះ និងអ្នកដែលមានស្បែកងាយប្រតិកម្មនឹងផលិតផលថែរក្សាស្បែក ក៏អាចប្រើប្រាស់បានដោយគ្មានបញ្ហា»។
នៅក្នុងកម្មវិធីសម្ពោធជាផ្លូវការ Think Nature ក៏បានណែនាំឈុតសាប៊ូការពារសក់ជ្រុះដំបូងបង្គស់នៅក្នុងប្រទេសកូរ៉េ ដែលមានផ្ទុកអំបិលពណ៌ផ្កាឈូក ពីភ្នំហិមាល័យ ដល់ទៅ៣០% មានប្រសិទ្ធភាពខ្ពស់ ក្នុងការជួយកាត់បន្ថយសក់ជ្រុះ ការពារសក់ជ្រុះ និងថែរក្សាស្បែកក្បាលឲ្យមានសុខភាពល្អ។
គួរកត់សម្គាល់ផងដែរថា នៅក្នុងឱកាសនោះ ក៏ឃើញមានវត្តមានចួលរួមរបស់ លោក ហេង វិសាល និងកញ្ញា យេយេដែរ ហើយអ្នកទាំងពីរបានបង្កើតបរិយាកាសសប្បាយរីករាយ ជាមួយការផ្ដល់ជូនកាដូដ៏ច្រើនសន្ធឹកសន្ធាប់ ដល់ភ្ញៀវកិត្តិយសដែលបានចូលរួមក្នុងកម្មវិធី។
សម្រាប់ព័ត៌មានបន្ថែមអំពីពិធីសម្ពោធជាផ្លូវការ ក៏ដូចជាផលិតផលថែរក្សាស្បែក Think Nature លោកអ្នកអាចចូលទៅកាន់ទំព័រហ្វេសបុកផ្លូវការ៖ Thinknaute KH ឬអាចស្វែករកផលិតផលរបស់យើង នៅតាមបណ្ដាហាងដែលនៅជិតលោកអ្នកដូចជា៖
- ផ្សារទំនើប MiDTOWN
- ផ្សារទំនើបអ៊ីអន ភ្នំពេញ (AEON Mall Phnom Penh)
- ផ្សារទំនើបអ៊ីអន សែនសុខ (AEON Mall Sen Sok)
- ផ្សារហ្គាឌៀន(Guardian)
- Ucare
- Help+
- Baby Shops
- និងតាមបណ្ដា Hair Salon ធំៗ៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com