អត្ថបទពាណិជ្ជកម្ម
មន្ទីរពេទ្យ អន្តរជាតិ បំ​រ៉ុង​រ៉ាត់ ផ្តល់​ការព្យាបាល​ជំងឺមហារីក​ដោយ​បច្ចេកវិទ្យា​ដ៏​ទំនើប និង​ច្នៃប្រឌិត​ខ្ពស់បំផុត
09, Jul 2019 , 11:02 am        
រូបភាព
ដោយ: ថ្មីៗ
ទីក្រុង​បាងកក ប្រទេស​ថៃ​៖​មន្ទីរពេទ្យ អន្តរជាតិ បំ​រ៉ុង​រ៉ាត់ ជា​មន្ទីរពេទ្យ​ឈានមុខ​គេ​មួយ ក្នុងការ​ផ្តល់ជូន​ការព្យាបាល​ជំងឺមហារីក ជាមួយនឹង​ការធ្វើ​តេស្ត​ហ្សែ​ន ដោយ​បច្ចេកវិទ្យា​ដ៏​ទំនើប និង​មាន​លក្ខណៈ​ច្នៃប្រឌិត ដែល​នឹង​នាំឱ្យមាន​ការធ្វើ​រោគវិនិច្ឆ័យ​បាន​ត្រឹមត្រូវ និង​ការវិភាគ​បានល្អ​ប្រសើរ អំពី​លទ្ធផល​សម្រាប់​អ្នក​កើត​ជំងឺមហារីក​។​
 
​មន្ទីរពេទ្យ អន្តរជាតិ បំ​រ៉ុង​រ៉ាត់ ដែលជា​គោលដៅ​ផ្នែក​វេជ្ជសាស្ត្រ និង​ឈានមុខ​គេ​មួយ ក្នុងការ​ថែទាំ​សុខភាព អស់​រយៈពេល​ជាង​មួយ​ទសវត្សរ៍​មកហើយ​នោះ ជា​មន្ទីរពេទ្យ​ដំបូងបង្អស់​នៅក្នុង​តំបន់​អាស៊ី ដែល​ត្រូវបាន​ទទួលស្គាល់​ជា​ផ្លូវការ ពី​គណៈកម្មការ​រួម​អន្តរជាតិ​(JCI) សម្រាប់​ស្តង់ដារ​ប្រតិបត្តិការ​គ្លីនិក កាលពី​ឆ្នាំ​២០០២ ដូចគ្នា​នឹង​សហរដ្ឋអាមេរិក​ដែរ​។ ជាមួយនឹង​ការ ផ្តល់ជូន​សេវាកម្ម និង​បរិក្ខារ​រោគវិនិច្ឆ័យ ព្យាបាល និង​ថែទាំ​ដ៏​ទំនើប ទាន់សម័យ តែមួយ​កន្លែង មន្ទីរពេទ្យ អន្តរជាតិ បំ​រ៉ុ ង​រ៉ាត់ បានផ្តល់​នូវ​ការថែទាំ ព្យាបាល យ៉ាង​ទូលំទូលាយ​ជាមួយនឹង​គ្លីនិក​ឯកទេស​ជាង​៧០ ដល់​អ្នកជំងឺ​ជាង ១៩០​ប្រទេស នៅ​ទូទាំង​ពិភពលោក ដោយបាន​កំណត់​យ៉ាងច្បាស់ នូវ​គោលជំហរ​របស់ខ្លួន ក្នុងការ​ព្យាបាល​ជំងឺមហារីក តាមរយៈ​ការប្តេជ្ញាចិត្ត​ខ្ពស់ ចំពោះ​ការប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប និង​ចុងក្រោយ​បំផុត ក្នុងការ​បង្ការ ការព្យាបាល និង​ការស្រាវជ្រាវ​ជំងឺមហារីក​។​


 
​ការធ្វើ​តេស្ត​ហ្សែ​ន ជាមួយនឹង​បច្ចេកវិទ្យា​ខ្ពស់​នេះ រួមបញ្ចូល​ទាំង​បញ្ជី​ហ្សែ​ន ដែល​បានធ្វើ​បច្ចុប្បន្នភាព និង​ការប្រែប្រួល​របស់​ហ្សែ​ន ដែល​ធ្វើ​ឲ្យ​យើង​បានដឹង​ពី​ការវិវឌ្ឍ​ពិតប្រាកដ នៃ​ជំងឺមហារីក​។ ការធ្វើ​តេស្ត​ថ្មី​នេះ អាច​បញ្ជាក់បាន​យ៉ាង​លម្អិត ពី​លក្ខណៈ​របស់​ហ្សែ​ន ដែល​អាចធ្វើឱ្យ​យើង​សម្រេច​ចិត្តបាន​ត្រឹមត្រូវ ក្នុងការ​ព្យាបាល​។ ដោយសារ​អ្នកជំងឺ​ទាំងអស់ មាន​លក្ខណៈខុសៗ​គ្នា ការព្យាបាល​ដែល​ត្រូវបាន​គេ​ហៅថា ការព្យាបាល​មួយ ដែលមាន​ភាពជាក់លាក់ ត្រូវបាន​ធ្វើឡើង​ដោយផ្ទាល់ ចំពោះ​អ្នកជំងឺ​ម្នាក់ៗ និង​អាចមាន​ប្រសិទ្ធភាព ជាង​ការព្យាបាល​មហារីក​តាម​ស្តង់ដារ​។​
 
​លោក​វេជ្ជបណ្ឌិត Harit Suwanrusme វេជ្ជបណ្ឌិត​ឯកទេស​ផ្នែក​ជំងឺមហារីក​នៅ​មជ្ឈមណ្ឌល Horizon Regional Cancer Center នៃ​មន្ទីរពេទ្យ អន្តរជាតិ បំ​រ៉ុង​រ៉ាត់ បាន​មានប្រសាសន៍ថា​បច្ចេកវិទ្យា​នាពេល​បច្ចុប្បន្ននេះ ធ្វើឱ្យ​ការធ្វើ​រោគវិនិច្ឆ័យ​របស់​យើង កាន់តែ​មាន​ភាព​ឆាប់រហ័ស និង​ច្បាស់លាស់​ជាង​មុន​។ លោក​វេជ្ជបណ្ឌិត Harit Suwanrusme  បន្តទៀតថា វា​ពិត​ជាមាន​សារសំខាន់​ខ្លាំងណាស់ សម្រាប់​ការព្យាបាល​ជំងឺមហារីក ដោយសារ​ជំងឺមហារីក គឺជា​មូលហេតុ​ចម្បង​ដែល​ឈានទៅរក​ការបាត់​បង់ជីវិត​មនុស្ស នៅក្នុង​ប្រទេស​អភិវឌ្ឍន៍​ភាគច្រើន ។​


 
​លោក​វេជ្ជបណ្ឌិត Harit បាន​បន្តថា​៖ « ​បើតាម​លោក​វេជ្ជបណ្ឌិត Harit Suwanrusme ជំងឺមហារីក​មួយចំនួន អាច​ត្រូវបាន​គេ​រកឃើញ​ញឹកញាប់ នៅក្នុង​គ្រួសារ​មួយចំនួន​។ ដូច្នេះ ការធ្វើ​តេស្ត​ហ្សែ​ន នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​អ្នកជំងឺ​មួយចំនួន ដោយសារ​វា​បានផ្តល់​ព័ត៌មាន​បន្ថែម អំពី​ហ្សែ​ន​របស់​អ្នកជំងឺ និង​ហ្សែ​ន​នៃ​សមាជិកគ្រួសារ​របស់​ពួកគេ​។ វេជ្ជបណ្ឌិត​រូបនេះ​បញ្ជាក់​៖«​មនុស្ស​ម្នាក់ៗ​មាន​ហ្សែ​ន​ខុសៗ​គ្នា ដែល​ធ្វើ​ឲ្យ​យើង​ងាយ​កើតមាន​ជំងឺ​ផ្សេងៗ​គ្នា​ផងដែរ​។ ដែល​នេះ​មានន័យថា ការដាក់​ថ្នាំ​ព្យាបាល អាច​ធ្វើឡើង​តាមរបៀប​ផ្សេងៗ​គ្នា សម្រាប់​មនុស្ស​ផ្សេងៗ​គ្នា​។ ក្នុង​ករណីខ្លះ យើង​អាច​ប្រើការ​ព្យាបាល​តាម​គោលដៅ​ជាក់លាក់ ដើម្បី​ជួយ​គ្រប់គ្រង​ជំងឺមហារីក​បាន​»​។​
 
​លោក​វេជ្ជបណ្ឌិត Harit បន្ថែមថា ទោះបីជា​ការព្យាបាល​តាម​ស្តង់ដារ នៅតែមាន​ប្រសិទ្ធភាព​យ៉ាងណាក៏ដោយ ក៏​ករណីខ្លះ​វា​នៅតែ​ត្រូវការ​ការយល់ដឹង​ព័ត៌មាន​កាន់តែច្រើន​ដែរ ពី​ស្ថានភាព​នៃ​ជំងឺ​។ ហេតុផល​នេះហើយ​បានជា​បច្ចេកវិទ្យា​ថ្មី​នេះ ដើរតួនាទី​យ៉ាងសំខាន់​មិនអាច​ខ្វះ​បាន ក្នុងការ​វាយតម្លៃ​ការប្រែប្រួល​ហ្សែ​ន​របស់​ដុំ​សាច់ និង​អាច​ពង្រីក​ជម្រើស​ព្យាបាល​សម្រាប់​អ្នកជំងឺ​មួយចំនួន​បាន​យ៉ាង​ល្អប្រសើរ​។​


 
​សព្វថ្ងៃនេះ ការប្រើប្រាស់​បច្ចេកវិទ្យា​ធ្វើតេស្ត​ហ្សែ​ន (CGP) នៃ​ដុំ​សាច់ អាច​ផ្តល់នូវ​ការយល់ដឹង​បន្ថែមទៀត អំពី​ការប្រែប្រួល​ហ្សែ​ន​ទាក់ទង​នឹង​វេជ្ជសាស្ត្រ ដែល​វា​ជា​កត្តា​មួយ​ធ្វើ​ឲ្យ​យើង​ទទួលបាន​គោលដៅ​ច្បាស់លាស់ ក្នុងការ​សម្រេចចិត្ត​ព្យាបាល និង​ការបង្កើន​ជម្រើស​នៃ​ការព្យាបាល​ជំងឺ​។ 
 
​មន្ទីរពេទ្យ អន្តរជាតិ បំ​រ៉ុង​រ៉ាត់ បាន​សហការ​ជាមួយ​ដៃគូ​ជាច្រើន ដើម្បី​ផ្តល់ជូន​នូវ​បច្ចេកវិទ្យា​ធ្វើ​រោគវិនិច្ឆ័យ​យ៉ាង​ទំនើប ហើយ​ឥឡូវ​បច្ចេកវិទ្យា​នេះ អាចធ្វើ​តេស្ត​ហ្សែ​ន​បាន​យ៉ាង​ល្អប្រសើរ​ដែល​រួមបញ្ចូល​ទាំង​ការវិភាគ​ផ្សេងៗ លើ​រាងកាយ​មនុស្ស (​ដុំ​សាច់​) ដើម្បី​រកមើល DNA របស់​ដុំ​សាច់​ដែល​អណ្តែត លើ​ចរន្តឈាម​របស់​អ្នកជំងឺ​។​
 
​ក្រៅពី​សហរដ្ឋអាមេរិក មន្ទីរពេទ្យ អន្តរជាតិ បំ​រ៉ុង​រ៉ាត់ គឺជា​មន្ទីរពេទ្យ​តែមួយគត់ ដែល​ប្រើប្រាស់​ម៉ាស៊ីន IBM Watson សម្រាប់​ព្យាបាល​ជំងឺមហារីក​។ ជា​ម៉ាស៊ីន​មួយ​ប្រភេទ ប្រើ​ដោយ​បច្ចេកវិទ្យា​ខ្ពស់ AI ដើម្បី​ជួយ​ដល់​ក្រុម​វេជ្ជបណ្ឌិត ធ្វើ​រោគវិនិច្ឆ័យ និង​ព្យាបាល​ជំងឺ បាន​យ៉ាង​ល្អប្រសើរ ជាមួយនឹង​ការប្រមូល​ទិន្នន័យ​ទាំងអស់ នៃ​ការស្រាវជ្រាវ​ទាំងចាស់ ទាំងថ្មី​។ នៅ​ឆ្នាំ ២០១៩​នេះ មន្ទីរពេទ្យ អន្តរជាតិ បំ​រ៉ុង​រ៉ាត់ នឹង​ចាប់ផ្តើម​ប្រើប្រាស់​ម៉ាស៊ីន IBM Watson សម្រាប់​ការធ្វើ​តេស្ត​ហ្សែ​ន​ផងដែរ​។​
 
​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូលទៅ​កាន់​គេហទំព័រ​របស់​យើង www.bumrungrad.com ឬ​ទាក់ទង​ការិយាល័យ​តំណាង​ក្នុងស្រុក​របស់​យើង​នៅ​តំបន់​របស់​លោកអ្នក​https://www.bumrungrad.com/en/contact-us/international-referral-offices


 
(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 Havas
© រក្សាសិទ្ធិដោយ thmeythmey.com