អត្ថបទពាណិជ្ជកម្ម
ទប់ចិត្ត​ម្តេច​បាន​! Galaxy A80 ទាំង​ស្អាត ទាំង​ប្លែក ល្អ​លើសពី​ភាព​អស្ចារ្យ​
09, Jul 2019 , 11:44 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០១៩៖ អតិថិជន​ដែល​កំពុងតែ​កាន់​ប្រើ​ស្មា​ត​ហ្វូ​ន​ទាំងអស់ ពិតជា​ដឹង​ច្បាស់​ហើយ ពី​ចំណុច​ពិសេសៗ​របស់​ស្មា​ត​ហ្វូ​ន សាម​សុង ក្នុងពេល​បច្ចុប្បន្ន​។ បើ​យើង​និយាយ​ឲ្យ​សាមញ្ញ​ទៅ អ្នកប្រើប្រាស់​រូប​ណា​ដែល​មិន​ត្រូវការ​ស្មា​ត​ហ្វូ​ន​ដែលមាន​ល្បឿន​លឿន អាច​ផ្ទុក​ឯកសារ និង​រូបថត​បាន​ច្រើន ថត​បាន​ច្បាស់ និង​ប្រើប្រាស់​បានយូរ​! ពិតមែន​អត់​?
 
​ពិតណាស់ ជាមួយនឹង​តម្រូវការ​ចាំបាច់​ទាំងអស់​នេះហើយ ទើប​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស សាម​សុង បាន​បញ្ចេញ​នូវ​ស្មា​ត​ហ្វូ​ន Samsung Galaxy A80 ស៊េរី​ទំនើប​ចុងក្រោយ សម្រាប់​អតិថិជន​ទាំងអស់គ្នា​។ ជាក់ស្តែង ក្រោយពី​ស្មា​ត​ហ្វូ​ន​នេះ​ដាក់​សម្ពោធ​លក់​ជា​ផ្លូវការ​កាលពីពេល​ថ្មីៗ​នេះ​រួចមក បានធ្វើ​ឲ្យ​មានការ​ស្ញប់ស្ញែង និង​សរសើរ​ខ្លាំង​បំផុត ពី​សំណាក់​អ្នកប្រើប្រាស់​ទាំងអស់​។​


 
​ចំណុច​ដែល​អស្ចារ្យ និង​លេចធ្លោ​បំផុត​របស់ Samsung Galaxy A80 ដែល​អាចធ្វើ​ឲ្យ​លោកអ្នក លង់​ចិត្ត និង​មិន​សរសើរ​មិនបាន​នោះ​គឺ​៖
 
* Rotate Camera៖ ជា​កាមេរ៉ា​បង្វិល​ឆ្លាស់គ្នា ទាំងមុខ និង​ក្រោយ លើ​ទីតាំង​តែមួយ ជាមួយនឹង​រចនា​ថ្មី​ប្លែក​ដាច់​គេ​ទាំងអស់​ក្នុង​ពិភពលោក​។​
* Very Big Pixel Camera (48MP + 8MP+ 3D ToF Sensor) ៖​មិន​ថា​ថតរូប​, ថត​វី​ដូ​អូ ឬ Live លើ​បណ្តាញ​សង្គម (Facebook, Instagram) នោះទេ គឺ​ពិតជា​ច្បាស់​ល្អឥតខ្ចោះ​តែម្តង​។​
* Big Full Screen (6.7”) ៖ ជា​ទំហំ​អេក្រង់​ដែល​ធំ​ពេញ​តួ ប្រភេទ New Infinity Display ស្ទើរតែ​គ្មាន​គែម​លើ​ពិភពលោក​។​
* Super AMOLED៖ បង្ហាញ​រូបភាព​បាន​ច្បាស់​ម៉ត់ ត្រជាក់​ភ្នែក​យ៉ាង​ល្អឥតខ្ចោះ​។​
* Long Battery៖ ទំហំ​ថ្ម 3,700 mAh អាច​ប្រើប្រាស់​បានយូរ​។​
 
​នៅ​មិនទាន់​អស់​នៅឡើយ​ទេ សម្រាប់​ចំណុច​ពិសេស​អស្ចារ្យ​របស់ Samsung Galaxy A80 នេះ​។ គ្រាន់តែ​ប៉ុន្មាន​ចំណុច​ខាងលើ គឺអាច​ធ្វើ​ឲ្យ​លោកអ្នក​ដកចិត្ត ពុំរួច​បាត់ទៅហើយ​។ ដូច្នេះ ប្រសិនបើ​អតិថិជន​ទាំងអស់ ចង់ដឹង​កាន់តែច្បាស់​ថា Galaxy A80 នេះ ល្អ​អស្ចារ្យ និង​ឡូយ​ប៉ុនណា​នោះ កុំ​នៅចាំ​អី​ទៀត​! សូម​អញ្ជើញ​ទៅ​ជាវ និង​កាន់​ផ្ទាល់​ដោយ​ខ្លួនឯង​ភ្លាម​ទៅ​។​
 
​សម្រាប់​ព័ត៌មាន​បន្ថែម សូម​អ​ញ្ចើ​ញ​មកកាន់​សាខា និង​ដេប៉ូ​ចែកចាយ​របស់​ក្រុមហ៊ុន សាម​សុង ណាមួយ​ដែល​នៅ​ជិត​លោកអ្នក​បំផុត ឬ​អាច​ទំនាក់ទំនង​មកកាន់​លេខ 1800 20 3232 ៕








 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com