ក្នុងព្រះរាជដំណើរទៅកាន់ខេត្តក្រចេះ ដើម្បីយាងជារាជាធិបតីភាពក្នុងព្រះរាជពិធីរុក្ខទិវា ៩ កក្កដា ឆ្នាំ២០១៩ ព្រះករុណាព្រះមហាក្សត្រ ស្តេចយាងតាមព្រះរាជទីនាំងរថយន្តដ៏ថ្មីសន្លាងមួយ។ តាមរូបភាពដែលបង្ហោះនៅលើទំព័រហ្វេសប៊ុក Royal du Cambodge ព្រះរាជទីនាំងរថយន្តនោះ ជាប្រភេទរថយន្តពិសេសម៉ាក Range Rover Special Edition ដែលមាន៣បាំង។
Special Edition ជាប្រភេទរថយន្តដែលបញ្ជាទិញដោយមេដឹកនាំធំៗលើពិភពលោក រួមជាមួយនឹងការរចនាពិសេសខុសពីម៉ូដែលធម្មតា។