អត្ថបទពាណិជ្ជកម្ម
ចង់មានរបរផ្ទាល់ខ្លួន? ក្លាយជាភ្នាក់ងារវេលុយរបស់ អេ អឹម ខេ ទទួលបានចំណូលយ៉ាងច្រើន
× បច្ចុប្បន្នមានមនុស្សកាន់តែច្រើន ដែលប្រាថ្នាបើករបររកស៊ីដោយខ្លួនឯង ដោយរំពឹងថានឹងទទួលបានប្រាក់ចំណូលច្រើន សម្រាប់បំពេញតម្រូវការរបស់នៅប្រចាំថ្ងៃ។ ទោះជាយ៉ាងណាក៏ដោយ របររកស៊ី គឺមានច្រើនណាស់ ដោយមានអ្នកខ្លះសាកល្បង ហើយក៏ចំណេញ និងមានអ្នកខ្លះ ក៏ខាតដើមដែរ។
ក្នុងប្រទេសកម្ពុជា ក៏មានរបររកស៊ីផងដែរ។ ជាក់ស្ដែង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ គឺជាគ្រឹះស្ថាន ដែលឈានមុខគេលើវិសាលភាពប្រតិបត្តិការ និងចំនួនអតិថិជនប្រាក់កម្ចី និងជាគ្រឹះស្ថានដែលធ្វើឱ្យជីវភាពប្រជាពលរដ្ឋក្រីក្រ មានភាពប្រសើរឡើង។ អេ អឹម ខេ បាននិងកំពុងរើសភ្នាក់ងារវេលុយរបស់ខ្លួនបន្ថែម ដើម្បីពង្រីកវិសាលភាព និងពង្រីកបណ្ដាញរបស់ខ្លួន ឲ្យកានតែធំទូទាំងប្រទេស។
ជាមួយនឹងការក្លាយខ្លួនជាភ្នាក់ងារវេលុយរបស់ អេ អឹម ខេ លោកអ្នកនឹងទទួលបានផលចំណេញជាច្រើន ពីព្រោះបច្ចុប្បន្ន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ មានផលប័ត្រប្រាក់កម្ចីជាង ២៥២ លានដុល្លារអាមេរិក និងប្រាក់បញ្ញើជាង ១៥៨ លានដុល្លារអាមេរិក។ អេ អឹម ខេ មានការិយាល័យប្រតិបត្តិការចំនួន ១៥០កន្លែង និងមានភ្នាក់ងារជិត ៤,០០០ កន្លែង នៅទូទាំងប្រទេស។
គិតត្រឹមចុងឆ្នាំ២០១៨ អេ អឹម ខេ មានបុគ្គលិកសរុបចំនួនជិត ៣,០០០នាក់ ដែលកំពុងផ្តល់សេវា ដល់អតិថិជន ជិត ៨០០,០០០ នាក់ ក្នុងភូមិចំនួន ១៣,៦០៧ភូមិ។ ចំនួននេះ ស្មើនឹង ៩៦% ភាគរយ នៃចំនួនភូមិសរុប នៅទូទាំងប្រទេសកម្ពុជា។
ទាក់ទងធ្វើភ្នាក់ងារឥឡូវនេះតាមលេខទូរសព្ទ 023220202/1800200200 ៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com