អត្ថបទពាណិជ្ជកម្ម
ខេត្តកំពង់ធំ កំពុងបង្ហាញសក្ដានុពលវិស័យអចលនទ្រព្យជាបណ្ដើរៗហើយ
× ស្របពេលដែលកម្ពុជា កំពុងតែមានភាពពុះកញ្ជ្រោលខ្លាំង លើការអភិវឌ្ឍន៍វិស័យអចលនទ្រព្យ ពេលនេះខេត្តកំពង់ធំ ក៏បានបង្ហាញពីសក្ដានុពលរបស់ខ្លួនជាបណ្ដើរៗផងដែរ។ គេសង្កេតឃើញថា បណ្ដាអ្នកវិនិយោគបាន និងកំពុង តែសម្រុកធ្វើសកម្មភាពទិញ-លក់ និងអភិវឌ្ឍវិស័យលំនៅដ្ឋាន។
ក្រុមហ៊ុន សុកគា ស៊ីធី ដែលមានស្ថាបនិកចំនួន៤នាក់ ជាអតីតពលករខ្មែរបម្រើការងារនៅក្នុងប្រទេសកូរ៉េ កាលពីពេលកន្លងទៅ បានចាប់ផ្ដើមប្រារព្ធពិធីប្រកាសសាងសង់ និងលក់ជាផ្លូវការ គម្រោងទី៤របស់ខ្លួន កាលពីថ្ងៃទី៧ ខែកក្កដាកន្លងទៅ។ គម្រោងទី៤នេះ ស្ថិតនៅឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ ក្រោមការចូលរួមពីថ្នាក់ដឹកនាំអាជ្ញាធរក្នុងតំបន់ ក្រុមហ៊ុនដៃគូ និងបណ្តាភ្ញៀវកិត្តិយស ដែលជាអតិថិជនរបស់ខ្លួនជាច្រើននាក់ទៀត។
ថ្លែងនៅក្នុងពិធីប្រកាសដាក់លក់ជាផ្លូវការគម្រោងទី៤នេះ លោក ស៊ឺន សុកគា នាយកគ្រប់គ្រងទូទៅក្រុមហ៊ុន សុកគា ស៊ីធី ដែលជាអតីតពលករបម្រើការងារនៅក្នុងប្រទេសកូរ៉េបានឲ្យដឹងថា នៅក្នុងគម្រោងទី៤នេះ អតិថិជនទាំងអស់ នឹងទទួលបានអត្ថប្រយោជន៍ និងភាគចំណេញពីការទិញជាច្រើន។ លោកបន្តទៀតថា ក្រុមហ៊ុន សុកគា ស៊ីធី បានអភិវឌ្ឍន៍នៅលើផ្ទៃដីទំហំ ១៦ ម៉ឺនម៉ែត្រការ៉េ ស្ថិតនៅតំបន់ដែលមានភូមិសាស្ត្រល្អ ដោយមានការសាងសង់ជាលំនៅដ្ឋានបែបប្រណីត ទាន់សម័យ ក្នុងរូបជាប្រភេទផ្ទះល្វែង និងជាប្រភេទវីឡាកូនកាត់ចំនួន ៦០០ខ្នង។ ក្រៅពីនេះ នៅមានការរៀបចំធ្វើជាទីចំណតរថយន្ត ផ្សារសម្រាប់អាជីវករលក់ដូរក្នុងតំបន់ ហើយក៏មានការពុះដីឡូតិ៍ចំនួន ៣០០ឡូតិ៍ផងដែ។
លោក ស៊ឺន សុកគា បានឲ្យបញ្ចាក់បន្ថែមថា៖«សម្រាប់គម្រោងទី៤ របស់ក្រុមហ៊ុន សុកគា ស៊ីធីនេះ មានសក្ដានុពលល្អប្រសើរច្រើន ស័ក្ដិសមទៅនឹងតម្រូវការរបស់អតិថិជន ដែលមានជីវភាពកម្រិតមធ្យម និងក្រោមមធ្យម ដែលងាយស្រួលក្នុងការប្រកបអាជីវកម្មប្រចាំថ្ងៃ ហើយក៏ជាឱកាសដ៏ល្អ សម្រាប់អ្នកដែលមានបំណងលក់បន្តយកចំណេញ នៅថ្ងៃអនាគតផងដែរ។ ការទិញ អតិថិជនអាចមានជម្រើសច្រើនយ៉ាង អាស្រ័យទៅតាមចំណូលចិត្ត ដូចជាការបង់ប្រាក់ផ្ដាច់ និងការបង់រំលស់ក្នុងរយៈពេលវែង ខណៈដែលតម្លៃផ្ទះដ៏ស្រស់ស្អាត និងទំនើបមានចាប់ ៣០,០០០ដុល្លារតែប៉ុណ្ណោះ»។
នៅក្នុងឱកាសនោះផងដែរថា លោក ទូច សុខា អភិបាលស្រុកសន្ទុក ក៏បានមានប្រសាសន៍បង្ហាញពីការកោតសរសើរ ចំពោះការខិតខំប្រឹងប្រែង ចំពោះការចូលរួមអភិវឌ្ឍរបស់ក្រុមហ៊ុន សុកគា ស៊ីធី ផងដែរ។ លោកបានមានប្រសាសន៍ថា៖«ទីតាំងដែលក្រុមហ៊ុន សុកគា ស៊ីធី ជ្រើសរើសយកមកអភិវឌ្ឍគម្រោងទី៤របស់ខ្លួននាពេលនេះ គឺមានសក្ដានុពល និងភាពល្អប្រសើរជាខ្លាំង ដោយសារតែគម្រោងនេះ ស្ថិតនៅជាប់ផ្លូវជាតិលេខ៦A ដែលជាផ្លូវសេដ្ឋកិច្ច ដ៏សំខាន់ មានផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែងនៅព័ទ្ធជុំវិញ។ ក្រៅពីនេះ នៅមានតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រជាច្រើនទៀតដែរ ដូចជាតំបន់ភ្នំសន្ទុក តំបន់បឹងធំ ប្រាសាទសម្បូរព្រៃគុក ជាពិសេស នៅជិតគម្រោងស្ពានដ៏វែង ប្រចាំប្រទេសកាត់បឹងទន្លេសាប ពីកំពង់ធំ ឆ្ពោះទៅកាន់ខេត្តកំពង់ឆ្នាំងជាដើម។ នេះជាការបន្ថែមរបស់លោក ទូច សុខា ទន្ទឹមនឹងការជូនពរឲ្យក្រុមហ៊ុនទទួលបានជោគជ័យនៅក្នុងគម្រោទី៤នេះ។
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com