ក្រុមហ៊ុន​Smart Axiata ជា​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ចល័ត​ដំបូង​គេ​នៅ​កម្ពុជា ដែល​បាន​សាកល្បង​ប្រើប្រាស់​បច្ចេក​វិ​ទ្យ 5G
អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន​Smart Axiata ជា​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ចល័ត​ដំបូង​គេ​នៅ​កម្ពុជា ដែល​បាន​សាកល្បង​ប្រើប្រាស់​បច្ចេក​វិ​ទ្យ 5G
09, Jul 2019 , 4:05 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០១៩៖ ក្រុមហ៊ុន Smart Axiata ដែលជា​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ចល័ត​ឈាន​មុនគេ​ក្នុងប្រទេស​កម្ពុជា បានរៀបចំ​ធ្វើតេស្ត​សាកល្បង​ដោយផ្ទាល់ លើ​បច្ចេកវិទ្យា 5G ដំបូងបង្អស់​ក្នុងប្រទេស​កម្ពុជា នៅ Smart Shop សាខា​ព្រះ​មុ​នី្វ​ង្ស ទៅដល់​បុគ្គលិក​ក្រុមហ៊ុន Smart  និង​ភ្ញៀវ​កិ​ត្ដិ​យស​ជាតិ និង​អន្តរជាតិ​ជាច្រើនរូប​។
 
​ការបង្ហាញ​បច្ចេកវិទ្យា 5G សាកល្បង​នេះ​ឈ្មោះថា «​ជំរុញ​ការអភិវឌ្ឍ​កម្ពុជា សម្រាប់​អនាគត​នៃ​ការតភ្ជាប់ និង​ការរស់នៅ​បែប​ឌីជីថល​»​។ នៅក្នុង​កម្មវិធី​នេះដែរ ក៏មាន​អញ្ជើញ​ចូលរួម​ជា​កិត្តិយស​ពី​លោក  Eldeen Husaini Mohd Hashim  ឯកអគ្គរាជទូត​នៃ​ប្រទេស​ម៉ាឡេស៊ី​ប្រចាំ​កម្ពុជា និង​លោក ម៉ូ​វ ចរិយា ប្រធាន និយ័ត​ករ​កម្ពុជា​ទូរគមនាគមន៍​កម្ពុជា​។​


 
​ជាមួយនឹង​ឧបករណ៍​អេឡិចត្រូនិក​របស់​ក្រុមហ៊ុន Huawei  ដែល​ប្រើ​ដោយ​បច្ចេកវិទ្យា 5G  លោក Thomas Hundt នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Smart Axiata និង​លោក Stjepan Udovicic នាយក​ផ្នែក​ទីផ្សារ​របស់​ក្រុមហ៊ុន Smart Axiata និង​ឯកអគ្គរដ្ឋទូត​បានបង្ហាញ​អំពី​អត្ថប្រយោជន៍​នៃ​ការប្រើប្រាស់​បច្ចេកវិទ្យា 5G  ជាក់ស្ដែង​មួយចំនួន​ដែរ ដើម្បី ឲ្យ​អ្នកចូលរួម​ទាំងអស់​កា​ន់​តែ​យល់ច្បាស់ ថា​តើ​ការតភ្ជាប់​បច្ចេកវិទ្យា 5G  ដែល​ផ្ដោតលើ​ល្បឿន​កម្រិត​ជី​ហ្គា​បី​ត ក្នុង​មួយ​វិនាទី (Gbps)   និង​ការតភ្ជាប់​ឧបករណ៍​ក្នុង​កម្រិត​អតិបរមា និង​ល្បឿន​សម្រាប់​ការតភ្ជាប់​កាន់តែ​លឿន និង​ទុកចិត្តបាន​បំផុត  ល្អ​កម្រិតណា​នោះ​។ ការបង្ហាញ​នេះ បានធ្វើ​ឲ្យ​បទពិសោធន៍​របស់​អ្នកប្រើប្រាស់​កាន់តែ​ប្រសើរឡើង និង​ផ្ដល់​ជា​ដំណោះស្រាយ​ទៅដល់​កម្មវិធី​ថ្មីៗ​ជាច្រើន​។​


 
​ការបង្ហាញ​សាកល្បង​កាលពី​ថ្ងៃ​ចន្ទ បាន​សបញ្ជាក់​ពី​ភាពជា​អ្នក​នាំមុខគេ​ជានិច្ច របស់​ក្រុមហ៊ុន  Smart  នៅក្នុង វិ​ស័​ទូរគមនាគមន៍​យ ខណៈដែល ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ចល័ត​មួយ​នេះ គឺជា​អ្នក​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា ដែល​បានចាប់ផ្តើម​ដំណើរការ បច្ចេកវិទ្យា​4G ក្នុង​ឆ្នាំ ២០១៤ និង​បន្តបន្ទាប់​ដោយ​បច្ចេកវិទ្យា 4G + នៅ​ឆ្នាំ ២០១៦ និង​បច្ចេកវិទ្យា 4G + ជាមួយ HD Voice (VoLTE)  នៅ​ឆ្នាំ ២០១៧  និង 4.5G នៅ​ឆ្នាំ​ដដែល​។​
 
 លោក Thomas Hundt បាន​ថ្លែងថា​៖«​ទិសដៅ​សំខាន់​របស់​យើង​គឺ​ធ្វើ​ឲ្យ​កាន់តែ​ប្រសើរឡើង​សម្រាប់​ការរស់នៅ​របស់​ប្រជាជន​កម្ពុជា​រាប់លាន​នាក់ តាមរយៈ​បណ្តាញ​បច្ចេកវិទ្យា​លំដាប់ថ្នាក់​ពិភពលោក និង​បច្ចេកវិទ្យា​បែប​ឌីជីថល​ដ៏​ពិសេស​។ ដែល​នេះ​ជា​មូល​ហេតុដែល​យើងខ្ញុំ បាន​នឹង​កំពុង​បន្ត​វិនិយោគ ជា​មធ្យម​ក្នុង​ទំហំ​ទឹកប្រាក់​ចំនួន ៧០ ទៅ ៨០  លាន​ដុល្លារ​អាមេរិក ជា​រៀងរាល់ឆ្នាំ សម្រាប់​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​បណ្តាញ ដើម្បី​នាំមក​នូវ​សេវា​អ៊ីនធឺណិត​ចល័ត​កាន់​តែមាន​ល្បឿន​លឿន​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុ​ុ​ជា​។ សូម​មាន​ជំនឿ​ចិត្ត​ចុះ​ថា យើងខ្ញុំ​នឹង​តែ​បន្ត​អភិវឌ្ឍន៍​បច្ចេកវិទ្យា 4.5G របស់​យើងខ្ញុំ​ឲ្យ​កាន់តែ​ប្រសើរ និង​ដំណាលគ្នា​ផងដែរ យើងខ្ញុំ​ក៏​ត្រៀមខ្លួន​សម្រាប់​ទទួលបាន​អត្ថប្រយោជន៍​ជាច្រើន​ពី​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយ ពិសេស​បច្ចេកវិទ្យា 5G»​។​


 
​ការដាក់​បង្ហាញ​សាកល្បង​ផ្ទាល់ នៃ​បច្ចេកវិទ្យា​5G នេះ បានបង្ហាញ​ពី​លទ្ធភាព​ជាច្រើន សម្រាប់​ពេលអនាគត ដែល​អាច​តម្រង់ទិស​ម​ជ្ឍ​ដ្ឋា​ន​នានា​ជាច្រើន តាមរយៈ​ការផ្លាស់ប្តូរ​របៀប​នៃ​ការប្រាស្រ័យ​ទាក់ទង​គ្នា ពិសេស​សម្រាប់​ការប្រើប្រាស់​ក្នុង​ឧស្សាហកម្ម និង​សេដ្ឋកិច្ច​។ 
 
​លោក Stjepan បាន​ចែករំលែក​ថា​៖ «​បច្ចេកវិទ្យា 5G នឹង​បង្កើត​ទំនើបកម្ម​ក្នុង​ពិភពលោក ដែល​យើង​រស់នៅ​តាមរយៈ បញ្ញា​សិប្បនិម្មិត ឧបករណ៍​ស្វ័យប្រវត្តិ ប្រើ​ដោយ​អ៊ីនធឺណិត (IoT)  ការវិភាគ​ទិន្នន័យ​ធំៗ និង​ច្រើន​ទៀត​។ សម្រាប់​លោក Stjepan  ការបង្ហាញ​ករណី​ប្រើប្រាស់​នៅថ្ងៃនេះ គឺ​គ្រាន់តែ​ជា​លទ្ធភាព​តិចតួច​នៅឡើយ ចំពោះ​បច្ចេកវិទ្យា​5G​ជារួម​។ បច្ចេកវិទ្យា 5G នឹង​នាំមក​នូវ អ៊ីនធឺណិត​ដែលមាន​ល្បឿន រហូតដល់​កម្រិត ជី​ហ្គា​បី​ត ក្នុង​មួយ​វិនាទី (Gbps) ដែល​នេះ ពិតជា​អត្ថប្រយោជន៍​ដ៏​ប្រសើរ​បំផុត សម្រាប់​វីដេអូ និង​ការទាញយក​ឯកសារ និង​ទិន្នន័យ​ដែលមាន​ទំហំ​ធំៗ កម្រិត​នៃ​ការបញ្ជូន​ទិន្ន័យ មាន​ល្បឿន​លឿន​បំផុត ដែល​ធានាបាន​នូវ​ទំនុកចិត្ត និង​គុណភាព​សម្រាប់​ការផ្សាយ​បន្ត​ផ្ទាល់​នានា VR និង​ការលែង​ហ្គេម ខណៈពេលដែល​ការតភ្ជាប់​ឧបករណ៍​យ៉ាងច្រើន នឹង​ផ្ដល់​អត្ថប្រយោជន៍​ជាច្រើន​បំផុត ពិ​សេសស គឺអាច​ដោះស្រាយ​នូវ​បញ្ហា​កំណើន នៃ​ចំនួន​ឧបករណ៍ប្រើប្រាស់​អ៊ីនធឺណិត ដែល​បាន និង​កំពុង​កើនឡើង​យ៉ាង​ឆាប់រហ័ស​»​។ 


 
​ក្រុមហ៊ុន​អន្តរជាតិ ដែល​គ្រោង​ដាក់​ឲ្យ​ដំណើរការ​បច្ចេកវិទ្យា​5G នេះ ត្រូវបាន​គេ​រំពឹងថា នឹងមាន​ការកើនឡើង​ជាច្រើន​នា​បំណាច់​ឆ្នាំនេះ​។ ក្នុងនោះ​ផងដែរ ឃើញថា​ឧបករណ៍​ដែល​អាច​ប្រើ         បច្ចេកវិទ្យា 5G  បាន គឺមាន​វត្តមាន​នៅលើ​ទីផ្សារ​កាន់តែ​ច្រើនឡើងៗ​។ យើងខ្ញុំ​រំពឹងថា ការចាប់ផ្តើម​ដាក់​ឲ្យ​ដំណើរការ​បច្ចេកវិទ្យា 5G នៅក្នុង​ប្រទេស​កម្ពុជា​គឺ​នឹង​ផ្តោតជាសំខាន់​ដំបូង​នៅតាម​ទីកន្លែង​ដែលមាន​អ្នកប្រើប្រាស់​ច្រើន (hotspots) នៃ​បណ្តា​រាជធានី​ក្រុង​សំខាន់ៗ ក្នុង​រយៈពេល​ពីរ​បី​ឆ្នាំ​ដំបូង​។​
 
​លោក Thomas បាន​បន្ថែមថា​៖ «​ដូចដែល​បានបង្ហាញ តាមរយៈ​ការសាកល្បង​ដោយផ្ទាល់​នេះ ក្រុមហ៊ុន Smart បាន និង​កំពុង​ពិនិត្យ​គ្រប់​ទិដ្ឋភាព​ទាំងអស់ នៃ​បច្ចេកវិទ្យា​ទំនើប​នេះ ហើយ​យើងខ្ញុំ​ក៏បាន និង​កំពុង​ខិតខំ​ប្រឹងប្រែង ដើម្បី​ធានា​ឲ្យ​បាន​ថា​យើងខ្ញុំ​នឹងមាន​ភាព​រួចរាល់  ក្នុង​ការវិវឌ្ឍ​ខ្លួន​ទៅកាន់​បច្ចេកវិទ្យា 5G នេះ ។ វិស័យ​ទូរគមនាគមន៍​នៅ​កម្ពុជា គឺមាន​សក្តានុពល និង​ឱកាស​ដ៏​ល្អ​បំផុត ក្នុងការ​ដាក់​ឲ្យ​ដំណើការ​បច្ចេកវិទ្យា 5G ដំបូង​គេ​បង្អស់​នៅក្នុង​អាស៊ាន​។ យើងខ្ញុំ ទន្ទឹងរង់ចាំ​ជានិច្ច ក្នុងការ​ធ្វើការ​យ៉ាង​ជិតស្និទ្ធ ជាមួយ​ស្ថាប័ន​នានា​របស់​រាជរដ្ឋាភិបាល ដើម្បី​ធានា​ឲ្យ​បាន​ថា​គោលនយោបាយ​ពាក់ព័ន្ធ​នានា នឹងត្រូវ​បានរៀបចំ​ឡើង មាន​ភាពសមស្រប​ទៅនឹង​គោលបំណង​រួម​។​»


 
​សម្រាប់​ព័ត៌មាន​បន្ថែម និង​កម្មវិធី​ថ្មីៗ ពី​ក្រុមហ៊ុន Smart Axiata សូម​ចូលទៅ​កាន់​ទំព័រ Facebook របស់ Smart តាមរយៈ www.facebook.com/SmartAxiata ឬ​ចូលទៅ​កាន់​គេហទំព័រ www.smart.com.kh












 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com