អត្ថបទពាណិជ្ជកម្ម
រកឃើញ​អ្នកទិញ​ទូរ​សព្ទ Huawei តម្លៃ​មិន​ដល់ ២០០​ដុល្លារ​ផង តែ​ឈ្នះ​រង្វាន់​រថយន្ត Mazda 2 ដ៏​ថ្មី​សន្លាង​
09, Jul 2019 , 4:36 pm        
រូបភាព
ដោយ: ថ្មីៗ
​ការចាប់​រង្វាន់​ស្វែងរក​អតិថិជន ដែលមាន​សំណាង​ក្នុង​កម្មវិធី ទិញ Huawei អេ 7 ឈ្នះ Mazda 2 ទីបំផុត​បាន​រកឃើញ​ហើយ​។ ម្ចាស់​រង្វាន់​ធំ ក្នុង​ការចាប់​រង្វាន់​ធំ​ចុងក្រោយ​នេះ គឺ​អ្នកស្រី ពៅ ច្រិ​ប ដែល​បាន​ទិញ​ទូរ​សព្ទ​ម៉ាក Huawei អេ 7 កាលពី​ថ្ងៃទី​៨ ខែមីនា ឆ្នាំ ២០១៩​។​
 
​អ្នកស្រី ពៅ ច្រិ​ប បានបង្ហាញ​អារម្មណ៍​សប្បាយរីករាយ​យ៉ាងខ្លាំង ស្ទើរតែ​ហោះ ក្រោយពេល​ក្រុមហ៊ុន​ទូរ​សព្ទ​ប្រាប់ថា បានឈ្នះ​ការចាប់​ឆ្នោត​ឈ្នះ​រថយន្ត ដ៏​ទំនើប​ពី​ក្រុមហ៊ុន​ល្បី​ទៀតផង​។ អ្នកស្រី បាន​និយាយថា​៖«​អ្នកស្រី​មិនដែល​គិត​សោះ​សូម្បី​តែម្តង ថា​នឹង​ឈ្នះ​រង្វាន់​នេះ​។ មិនតែប៉ុណ្ណោះ បងប្អូន​របស់​អ្នកស្រី ក៏​មិនបាន​ជឿ​ដែរ​ថា អ្នកស្រី​បានឈ្នះ​រង្វាន់​រថយន្ត​នេះ ហើយ ថែមទាំង​ថា អ្នកស្រី និយាយ​កុហក​ទៀតផង​។ សំណាង​ពិតជា​មើលមិនឃើញ​មែន ទិញ​ទូរ​សព្ទ​តម្លៃ​មិន​ដល់ ២០០ ដុល្លារ​ផង តែ​រង្វាន់​សុទ្ធតែ​រថយន្ត Mazda 2»​។​


 
​តំណាង​ក្រុមហ៊ុន Huawei ក៏បាន​បញ្ជាក់ដែរថា ដើម្បី​ចូលរួម​ក្នុង​កម្មវិធី​ផ្សងសំណាង​យក Mazda 2​នេះ លោកអ្នក គ្រាន់តែ​ទិញ Huawei អេ 7, nova 3 Lite, nova 3i, nova3,​អេ​5s ឫ P30 Lite ម៉ូ​ឌែ​ល​ទាំងនេះ បន្ទាប់មក​បំពេញ​ព័ត៌មាន ឲ្យ​បាន​ត្រឹមត្រូវ​តាម​តម្រូវការ​របស់គេ​។​
 
​ពិសេស​ជាងនេះទៀត បន្ទាប់ពី​ការចាប់​ឆ្នោត​ហើយ សន្លឹកឆ្នោត​របស់លោក​អ្នក មិនត្រូវ​ដកចេញ​ទេ ពោលគឺ​រក្សាទុក​សម្រាប់​លើក​ក្រោយ​ទៀត​។ អ្នកតំណាង​ឲ្យ​ក្រុមហ៊ុន Huawei បាន​និយាយថា Huawei បាន​ខិតខំ​រក្សា​នូវ​តម្លាភាព​ក្នុង​ការចាប់​រង្វាន់​នេះ មាន​ទាំង​ផ្សាយ​ផ្ទាល់ តាម​កញ្ចក់​ទូរទស្សន៍ និង​តាម​បណ្ដាញ​សង្គម​ផងដែរ​។​


 
​បញ្ជាក់​ផងដែរ​ថា ស្មា​ត​ហ្វូ​ន Huawei អេ 7 មានតម្លៃ​ត្រឹមតែ ១៨៩ ដុល្លារ​, nova3 Lite តម្លៃ ២៥៩ ដុល្លារ​, nova3i តម្លៃ ២៩៩ ដុល្លារ​, nova3 តម្លៃ ៤៦៩ ដុល្លារ​, អេ 5s តម្លៃ ១៥៩ ដុល្លារ​និង P30 Lite តម្លៃ ៣៣៩ ដុល្លារ​ប៉ុណ្ណោះ​៕


 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

Tag:
 Yako Comapny
© រក្សាសិទ្ធិដោយ thmeythmey.com