អត្ថបទពាណិជ្ជកម្ម
Pre-order Huawei Y9 2019 ដើម្បី​មានឱកាស​ជួប​អ្នកនាង ឱក សុគន្ធ​កញ្ញា​,​លោក នី​កូ និង​ទទួលបាន​កាដូ​ពិសេស​បន្ថែម​ភ្លាមៗ​
09, Jul 2019 , 5:32 pm        
រូបភាព
ដោយ: ថ្មីៗ
កាលពីពេល​ថ្មីៗ​នេះ ក្រុមហ៊ុន Huawei បានបង្ហាញ​ជា​ផ្លូវការ នូវ​ស្មា​ត​ហ្វូ​ន​ម៉ូ​ឌែ​ល​ថ្មី​របស់ខ្លួន ដែលមាន​ឈ្មោះថា Huawei Y9 2019 ។ អ្វី​ដែលជា​លក្ខណៈពិសេស របស់​ម៉ូ​ឌែ​ល​នេះ គឺ​វា​ជា​ត្រកូល​ដំបូង​បំផុត របស់ Huawei ដែលមាន​កាមេរ៉ា​មុខ ជា​ប្រភេទ Pop-up ទំហំ 16MP ច្បាស់​ត្រជាក់​ភ្នែក​។ ចំណែក​អេក្រង់​ខាងមុខ​របស់​វា​វិញ គឺ​ពេញ​ល្អ​តែម្ដង ជាមួយនឹង​ទំហំ 6.59​អ៊ី​ញ លាត​ស្អាត​, គ្មាន​ក្បាល​ឆក notch, គ្មាន​ប្រជ្រុយ ដែល​អំណោយផល ចំពោះ​អតិថិជន​ដែល​ចូលចិត្ត​លេង​ហ្គេម​កម្សាន្ដ​ផ្សេងៗ​។​
 
​ផ្នែក​ខាងក្រោយ​របស់ Huawei Y9 2019 អម​មក​ជាមួយនឹង​កាមេរ៉ា ៣​គ្រាប់ ប្រភេទ      លេន Ultra wide (16MP 8MP 2MP) ដែល​សាក​សម​បំផុត សម្រាប់​អ្នក​ដែល​ស្រឡាញ់​ការថតរូប​។ សម្រាប់ Specs ខាងក្នុង​របស់​វា​មានដូចជា​៖ Storage ផ្ទុក​ទំហំ 128GB, CPU Kirin 710F, RAM 4G, ថ្ម 4000mah, Fast Charge + USB type C ។ វា​មាន​រហូតដល់ ៣​ពណ៌ ឱ្យ​ជ្រើសរើស​ដូចជា​៖ ខ្មៅ (midnight black) បៃតង (emerald green) និង​ខៀវ (sapphire blue)​។ អតិថិជន​របស់ Huawei ក៏​អា​ចក​ម្ម៉​ង់ Huawei Y9 2019 នេះ​ទុក​មុន​បានដែរ ចាប់ពី​ថ្ងៃទី ៦ ដល់ ១៤ ខែកក្កដា​នេះ ក្នុងតម្លៃ​ត្រឹមតែ 239 ដុល្លារ​អាមេរិក តែប៉ុណ្ណោះ​។ លើសពីនេះ អតិថិជន​នឹង​ទទួលបាន​កាដូ​ពិ​សេ​បន្ថែម​ផងដែរ នោះ​គឺ​នាឡិកា​ឆ្លាត​វៃ Huawei Band 3e ដែលមាន​តម្លៃ​ស្មើនឹង 29 ដុល្លារ​អាមេរិក​។​
 
Pre-Order ស្មា​ត​ហ្វូ​ន Huawei Y9 2019 នឹងមាន​ឱកាស​ជួប​ជាមួយ idol ទាំង​២  គឺ​អ្នកនាង ឱក សុគន្ធ​កញ្ញា និង​លោក នី​កូ ។ ជាពិសេស​មានឱកាស​ទ​ទួលបាន​កាដូ​ពិសេស​បន្ថែមទៀត​ផងដែ​រ គឺ Power Bank និង​អាវយឺត ដែលមាន​ហត្ថលេខា​របស់ idol ទាំង​២​ទៀតផង​។ ចាំ​ដល់​ណា​ទៀត តោះ Pre-Order ទាំងអស់គ្នា​។​
​អាច​ស្វែង​រកបាន​គ្រប់​ហាង​លក់​ទូរ​សព្ទ ដែលមាន​ស្លាក​សញ្ញា Huawei ពណ៌​ក្រហម​នៅ​ជិតៗ​អ្នក ដើម្បី​ទទួលបាន​ព័ត៌មាន​លម្អិត​៕
 
***​លក្ខខណ្ឌ​ផ្សេងៗ​ត្រូវបាន​អនុវត្តន៍​!

(​អត្ថបទ​ពាណិជ្ជកម្ម​)
 

Tag:
 Yako Comapny
© រក្សាសិទ្ធិដោយ thmeythmey.com