ពីនេះ ពីនោះ
ន័យខុសគ្នារវាងពាក្យ «ឯកទិស ឯកផ្សាយ ឯកសារ ឯកសិទ្ធិ និងឯកជនភាព»
× នៅក្នុងសទ្ទានុក្រមវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ភាសាខ្មែរ-អង់គ្លេស-បារាំង របស់ក្រុមប្រឹក្សាជាតិភាសាខ្មែរបានបញ្ជាក់ន័យខុសគ្នារវាងពាក្យ «ឯកទិស,ឯកផ្សាយ,ឯកសារ,ឯកសិទ្ធិ និងឯកជនភាព»។
«ឯកទិស»មានន័យថា ការបញ្ជូនទិន្នន័យ(គមនាគមន៍) តាមទិសដៅតែមួយគត់ពីឧបករណ៍បញ្ជូនទៅឧបករណ៍ទទួល។ ឧទាហរណ៍៖ ការផ្សាយតាមប្រព័ន្ធទូរទស្សន៍ ឬវិទ្យុ។ «ឯកផ្សាយ»គឺជាការបញ្ជូនទិន្នន័យពីឧបករណ៍បញ្ជូនមួយទៅឧបករណ៍ទទួលតែមួយគត់ក្នុងបណ្តាញ។
ចំពោះពាក្យ«ឯកសារ» ជាព័ត៌មាន កម្មវិធី សំណុំ ទិន្នន័យមានឈ្មោះកំណត់មួយដែលរក្សាទុកក្នុងថាស ឬឧបករណ៍ផ្ទុកទិន្នន័យផ្សេងៗរបស់កុំព្យូទ័រ។ រីឯពាក្យ«ឯកសិទ្ធិ» សំដៅលើសិទ្ធិដំណើរការ(ដូចជា ចូល មើល បើក បញ្ជូន បង្កើត លុប កែសម្រួល)។ ចំណែកពាក្យ«ឯកជនភាព» គឺជាលក្ខខណ្ឌដែលបុគ្គល ឬស្ថាប័នមានសម្រាប់ត្រួតពិនិត្យអាក់សេស(Access)ផ្សេងៗ ទៅកាន់ទិន្នន័យរបស់ខ្លួនក្នុងកុំព្យូទ័រ ឬបណ្តាញកុំព្យូទ័រ៕
© រក្សាសិទ្ធិដោយ thmeythmey.com