ពីនេះ ពីនោះ
ន័យ​ខុសគ្នា​រវាង​ពាក្យ «​ឯកទិស ឯក​ផ្សាយ ឯកសារ ឯកសិទ្ធិ និង​ឯកជន​ភាព​»
10, Jul 2019 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​នៅក្នុង​សទ្ទានុក្រម​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា ភាសា​ខ្មែរ​-​អង់គ្លេស​-​បារាំង របស់​ក្រុម​ប្រឹក្សាជាតិ​ភាសា​ខ្មែរ​បានបញ្ជាក់​ន័យ​ខុសគ្នា​រវាង​ពាក្យ «​ឯកទិស​,​ឯក​ផ្សាយ​,​ឯកសារ​,​ឯកសិទ្ធិ និង​ឯកជន​ភាព​»​។


 
«​ឯកទិស​»​មានន័យថា ការបញ្ជូន​ទិន្នន័យ​(​គមនាគមន៍​) តាម​ទិសដៅ​តែមួយគត់​ពី​ឧបករណ៍​បញ្ជូនទៅ​ឧបករណ៍​ទទួល​។ ឧទាហរណ៍​៖ ការផ្សាយ​តាម​ប្រព័ន្ធ​ទូរទស្សន៍ ឬ​វិទ្យុ​។ «​ឯក​ផ្សាយ​»​គឺជា​ការបញ្ជូន​ទិន្នន័យ​ពី​ឧបករណ៍​បញ្ជូន​មួយ​ទៅ​ឧបករណ៍​ទទួល​តែមួយគត់​ក្នុង​បណ្តាញ​។ 
 
​ចំពោះ​ពាក្យ​«​ឯកសារ​» ជា​ព័ត៌មាន កម្មវិធី សំណុំ ទិន្នន័យ​មានឈ្មោះ​កំណត់​មួយ​ដែល​រក្សាទុក​ក្នុង​ថាស ឬ​ឧបករណ៍​ផ្ទុក​ទិន្នន័យ​ផ្សេងៗ​របស់​កុំព្យូទ័រ​។ រីឯ​ពាក្យ​«​ឯកសិទ្ធិ​» សំដៅលើ​សិទ្ធិ​ដំណើរការ​(​ដូចជា ចូល មើល បើក បញ្ជូន បង្កើត លុប កែសម្រួល​)​។ ចំណែក​ពាក្យ​«​ឯកជន​ភាព​» គឺជា​លក្ខខណ្ឌ​ដែល​បុគ្គល ឬ​ស្ថាប័ន​មាន​សម្រាប់​ត្រួតពិនិត្យ​អាក់​សេស​(Access)​ផ្សេងៗ ទៅកាន់​ទិន្នន័យ​របស់ខ្លួន​ក្នុង​កុំព្យូទ័រ ឬ​បណ្តាញ​កុំព្យូទ័រ​៕
 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com