ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ទីតាំង​ប្រជ្រុយ​ដែល​អាច​បញ្ជាក់​អំពី​លក្ខណៈសម្បត្តិ​របស់​មនុស្ស​យើង​
11, Jul 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​មនុស្ស​គ្រប់គ្នា​តែងតែមាន​ប្រជ្រុយ​មួយចំនួន​លើ​រាងកាយ​។ វា​អាចមាន​ទំហំ និង​ចំនួន​ច្រើន​ខុសៗ​គ្នា​។ យ៉ាងណាមិញ អ្វីដែល​អ្នក​ប្រហែលជា​មិន​ធ្លាប់​ដឹង​នោះ​គឺ ទីតាំង​របស់​វា​លើ​រាងកាយ​ដែល​អាច​បញ្ជា​ក់នូវ​អត្ថន័យ​ពិសេសៗ​មួយចំនួន​បាន​។ ដូច្នេះ ប្រជ្រុយ​មួយចំនួន​ច្រើនតែ​ទាក់ទង​នឹង​ភាពល្អ​អស្ចារ្យ​របស់​បុគ្គល​នោះ ភាព​មានសំណាង ឬ​សុខភាព​ជាដើម​។



តើ​វា​មាន​អ្វី​ខ្លះទៅ​?
 
​នៅ​សៀតផ្កា​
 
​ករណី​ដែល​អ្នកមាន​ប្រជ្រុយ​នៅ​កន្លែង​នេះ មានន័យថា អ្នកនឹង​អាចមាន​ឱកាស​ធ្វើដំណើរ​បាន​ច្រើន​កន្លែង​ហើយ​រឿងនេះ​ក៏​អាច​បញ្ជាក់​អំពី​ភាពសប្បាយ​រីករាយ​នៃ​ការងារ​របស់​អ្នក​បានដែរ​។​
 
​នៅ​ចន្លោះ​ភ្នែក និង​ចិញ្ចើម​
 
​ករណី​ដែល​អ្នកមាន​ប្រជ្រុយ​នៅ​កន្លែង​នេះ មានន័យថា អ្នកជា​មនុស្ស​ដែល​មិនចេះ​មាន​បញ្ហា​ក្នុងការ​សម្រប​ខ្លួន​ទៅតាម​កាលៈទេសៈ​ឡើយ​។ អ្នក​គឺជា​មនុស្ស​ដែល​រាក់ទាក់ និង​ចូលចិត្ត​ធ្វើជា​មនុស្ស​ដឹកនាំ​ប្រកបដោយ​លក្ខណៈ​ល្អឥតខ្ចោះ​។ 
 
​នៅ​ចន្លោះ​ចិញ្ចើម​
 
​ប្រជ្រុយ​ទាំងនេះ​បញ្ជាក់ថា​អ្នកមាន​ភាព​រីកចម្រើន​ខាងមុខ​ជំនាញ អាច​ឡើង​ដំណែង និង​ឡើង​ប្រាក់ខែ​។​
 
​នៅ​បបូរមាត់​ខាងលើ​
 
​អ្នក​ប្រហែលជា​មនុស្ស​ម្នាក់​ដែល​ចាប់អារម្មណ៍​លើ​សម្លៀកបំពាក់ និង​អាហារ​ខ្លាំង​បំផុត​កាលណា​មាន​ប្រជ្រុយ​នៅ​កន្លែង​នេះ​។ ចំពោះ​ជំនាញ​ទំនាក់ទំនង​របស់​អ្នក​វិញ​អស្ចារ្យ និង​ជា​មិត្តភក្តិ​ដែល​ចូលចិត្ត​បំផុត​ផង​។ 
 
​នៅលើ​ថ្ពាល់​
 
​រឿងនេះ​អាច​បញ្ជាក់បាន​ថា ស្ថានភាព​ហិរញ្ញវត្ថុ​អ្នក​កំពុងតែ​លូតលាស់​ហើយ ចាប់តាំងពី​អ្នកមាន​ការងារ​ធ្វើ​ហើយ​។ 
 
​នៅ​បាតដៃ​
 
​ការ​ដែលមាន​ប្រជ្រុយ​នៅ​បាតដៃ មានន័យថា លុយកាក​អ្នក​តែងតែមាន​ភាព​ហ្នឹង​នរ​។ យ៉ាងណាមិញ អ្នកជា​មនុស្ស​មាន​ចំណង់​ខ្ពស់ និង​ឆ្លាត​ប្រកបដោយ​ភាពជា​អ្នកដឹកនាំ​។ ករណី​មាន​ប្រជ្រុយ​នៅ​បាតដៃ​ខាងក្រោយ​វិញ មានន័យថា សេដ្ឋកិច្ច​អ្នក​កំពុងតែ​ល្អ​ហើយ​។​
 
​ប្រអប់ជើង​
 
​បើសិនជា​អ្នកមាន​ប្រជ្រុយ​នៅ​ប្រអប់ជើង​ច្រើន មានន័យថា អ្នកនឹង​សប្បាយចិត្ត​ក្នុងការ​ធ្វើដំណើរ​កាន់តែ​ច្រើន ចូលចិត្ត​ញ៉ាំ​អាហារ​ខុសៗ​គ្នា និង​មានបទពិសោធន៍​ច្រើន​ចំពោះ​ទំនៀមទម្លាប់​ខុសៗ​គ្នា​។ ក្រៅពីនេះ អ្នកជា​មនុស្ស​ដែលមាន​ប្រជាប្រិយ​បំផុត​នៅ​កន្លែងធ្វើការ និង​លូតលាស់​ខាង​ជំនាញ​ជា​អ្នកដឹកនាំ​ខ្លាំងក្លា​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com