កីឡាជាតិ
ជាតិ
Hun Sen Cup៖ បឹ​ងកេ​ត​ប្រើ​កីឡដ្ឋាន​ថ្មី​ស្វាគមន៍​សៀមរាប ខណៈ​អគ្គិសនី​កម្ពុជា​ទៅ​ជួប​អង្គ​រថា​យ​ហ្គឺ​រ​នៅ​សៀមរាប​វិញ​
10, Jul 2019 , 11:10 am        
រូបភាព
អ្នក​ស្រី ពុធ ធីតា ប្រធាន​ក្លិប និង​ថ្នាក់ដឹកនាំក្លិប​ផ្សេងទៀត សេនព្រេន​នៅ​កីឡដ្ឋានត្រៀម​រៀបចំការប្រកួតផ្លូវការ​លើកដំបូងនៅរសៀលនេះ
អ្នក​ស្រី ពុធ ធីតា ប្រធាន​ក្លិប និង​ថ្នាក់ដឹកនាំក្លិប​ផ្សេងទៀត សេនព្រេន​នៅ​កីឡដ្ឋានត្រៀម​រៀបចំការប្រកួតផ្លូវការ​លើកដំបូងនៅរសៀលនេះ
ដោយ:
​ក្រុម​បឹងកេត​ត្រូវ​បើកទ្វារ​កីឡដ្ឋាន​ថ្មី​របស់ខ្លួន​នៅ​ម្តុំ​បឹង​ស្នោរ​ក្នុង​សង្កាត់​ចក្រ​អង្រែ​ស្វាគមន៍​ភ្ញៀវ​ខេត្តសៀមរាប សម្រាប់​ជំនួប​ជើង​ទី​២​ពានរង្វាន់​សម្តេច ហ៊ុន សែន ថ្នាក់ជាតិ​នៅ​ម៉ោង​៣:៣០​នាទី​រសៀល​ថ្ងៃទី​១០ ខែកក្កដា​នេះ​។ ក្នុងពេល​ដំណាលគ្នា​នេះ ក្រុម​អង្គ​រថា​យ​ហ្គឺ​រ​ត្រូវ​ប្រជែង​ជាមួយ​ក្រុម​អគ្គិ​ស​និក​ម្ពុ​ជា​នៅ​កីឡដ្ឋាន​ខេត្តសៀមរាប​។

 
​សម្រាប់​នៅ​កីឡដ្ឋាន​ខេ​ម​បូ​ឌា​អ៊ែរ​វ៉េ ដែល​បើក​ប្រើប្រាស់​ជា​លើកដំបូង​នេះ ក្រុម​ម្ចាស់ផ្ទះ​បឹងកេត​ត្រូវការ​ត្រឹម​ស្មើ ឬ​ចាញ់​ក្រោម​៦​គ្រាប់​ប៉ុណ្ណោះ ដើម្បី​ធានា​កៅអី​ឡើងទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​ពានរង្វាន់​សម្តេច ហ៊ុន សែន ថ្នាក់ជាតិ ខណៈ​ខេត្តសៀមរាប​ត្រូវការ​ឈ្នះ​លើសពី​៦​គ្រាប់​។ ប៉ុន្តែ វា​មិនមែនជា​រឿង​ងាយស្រួល​ក្នុងការ​ឈ្នះ​លើស​៦​គ្រាប់​សម្រាប់​ក្រុម​ឡើង​មកពី​ខេត្ត​មួយ​នេះឡើយ ព្រោះ​បឹងកេត​ជា​ក្រុម​ខ្លាំង ដែល​ជោគជាំ​ដោយ​បទពិសោធ​ទាំង​ថ្នាក់ជាតិ​និង​អន្តរជាតិ​។ កាល​ជើង​ទី​១​នៅ​ខេត្តសៀមរាប​បឹងកេត​បាន​យកឈ្នះ​ក្នុង​លទ្ធផល ៦-០​។ 
 
​សម្រាប់​ការ​ប៉ះគ្នា​រវាង​ក្រុម​មាន​មូលដ្ឋាន​ខេត្តសៀមរាប​អង្គ​រថា​យ​ហ្គឺ​រ​ជាមួយ​ក្រុម​អគ្គិសនី​កម្ពុជា នឹង​ក្លាយជា​ជំនួប​ដ៏​ជក់ចិត្ត និង​ទាក់ទាញ​បំផុត ដ្បិត​ក្រុម​ទាំងពីរ​ត្រូវការ​ឈ្នះ​ដូចគ្នា ដើម្បី​ធានា​កៅអី​របស់​ពួកគេ​ឡើងទៅ​វគ្គ​បន្ត​។ អង្គ​រថា​យ​ហ្គឺ​រអា​ច​ទំនង​មានប្រៀប​ជាង ព្រោះ​គេ​សង្កេតឃើញថា ក្រុម​នេះ​ខ្លាំង​ក្នុងការ​ប្រកួត​ក្នុង​ទឹកដី​។ តែ​យ៉ាងណា​អគ្គិសនី​កម្ពុជា ក៏​ជា​ក្រុម​សម្បូរ​ធនធាន​មាន​សមត្ថភាព​ផងដែរ ពិសេស​ក្រុម​នេះ​បានបញ្ចប់​ចំណាត់ថ្នាក់​លេខ​៣​កាលពី​ឆ្នាំ​២០១៨​។ នា​ការប្រកួត​ជើង​ទី​១​នៅ​កីឡដ្ឋាន​អគ្គិសនី​កម្ពុជា​ក្រុម​ទាំងពីរ​បានបញ្ចប់​ក្នុង​លទ្ធផល​ដោយ​គ្មាន​ការ​ស៊ុត​បាល់​បញ្ចូល​ទី​គ្នា​៕  
 

Tag:
 បាល់ទាត់​
  Hun Sen Cup 2019
© រក្សាសិទ្ធិដោយ thmeythmey.com