អត្ថបទពាណិជ្ជកម្ម
​មកវិញហើយ​! ប្រ​មូ​សិន​០​ដុល្លារ​ពី Vietjet ជាមួយ​សំបុត្រ​ហោះហើរ​១​លាន​សន្លឹក សៀមរាប​-​វៀតណាម និង​កន្លែង​ផ្សេងទៀត​
10, Jul 2019 , 11:28 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០១៩៖ ដើម្បី​អបអរ​ការពង្រីក​បណ្តា​ញ​ផ្លូវ​ហោះហើរ​ទូទាំង​ទ្វីបអាស៊ី តាមរយៈ​ការបន្ថែម​ការហោះហើរ​ជាប្រចាំ​ថ្ងៃ​ថ្មី​មួយ​ពី​ទីក្រុង​ដា​ណា​ង ទៅកាន់​ទីក្រុង​តូ​ក្យូ (​អាកាស​យាន្ត​ដ្ឋា​ន Haneda) ក្រុមហ៊ុន​អាកាសចរណ៍ Vietjet បន្ត​ផ្តល់​ភាព​រំភើប​ក្នុង​យុទ្ធនាការ​របស់ខ្លួន​ដែលមាន​ឈ្មោះថា «​ហោះហើរ​ដើម្បី​ក្តី​ស្រឡាញ់​-​បង្ហាញ​ពី​ការកែប្រែ​ថ្មី​នា​រដូវក្តៅ​របស់​អ្នក​» សម្រាប់​កម្ពុជា​!
 
Vietjet នឹង​ផ្តល់ជូន​សំបុត្រ​ហោះហើរ​បែប​សន្សំសំចៃ​ដ៏​អស្ចារ្យ​ចំនួន ១,០០០,០០០ សន្លឹក ដែលមាន​តម្លៃ​ចាប់ពី ០ (​សូន្យ​) ដុល្លារ​អាមេរិក អំឡុងពេល​ថ្ងៃ​មាស​ចំនួន​៣​ថ្ងៃ ពោលគឺ​ចាប់ពី​ថ្ងៃទី​១០ ទី​១១ និង​ទី​១២ ខែកក្កដា នៅលើ​គេហទំព័រ www.vietjetair.com​។ 
 
​សំបុត្រ​ក្នុង​ប្រ​មូ​សិន​នេះ នឹងត្រូវ​ផ្តល់ជូន នៅ​អំឡុង​ម៉ោង​មាស ពោលគឺ​នៅ​ចន្លោះ​ម៉ោង ១២ ថ្ងៃត្រង់ ដល់​ម៉ោង ២​រសៀល (GMT+7) ចាប់ពី​ថ្ងៃទី​១០ ដល់ទី​១២ ខែកក្កដា និង​មាន​សុពលភាព​សម្រាប់​រាល់​ផ្លូវ​ហោះហើរ​អន្តរជាតិ​របស់ Vietjet និង​ផ្លូវ​ហោះហើរ​របស់ Vietjet ប្រចាំ​ប្រទេស​ថៃ ទាំងអស់​។ ប្រ​មូ​សិន​នេះ នឹង​ចាប់ផ្តើម​នៅពេលនេះ រហូតដល់​ថ្ងៃទី​១២ ខែកក្កដា សម្រាប់​រាល់​ផ្លូវ​ហោះហើរ​ទាំងអស់​ដែល​ភ្ជាប់​ពី​ប្រទេស​វៀតណាម និង​ជប៉ុន​។ ពេលវេលា​នៃ​ការធ្វើដំណើរ​គឺ​ចាប់ពី​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៩ ដល់ទី​២៥ ខែមិថុនា ឆ្នាំ​២០២០​។ 
 
​នេះ​គឺជា​ឱកាស​ដ៏​ល្អឥតខ្ចោះ​ក្នុងការ​ទទួលយក​សំបុត្រ​ហោះហើរ​ក្នុង​ប្រ​មូ​សិន​របស់​អ្នក ដើម្បី​រីករាយ​ជាមួយនឹង​ដំណើរ​កម្សាន្ត​ដ៏​រំភើប​ពី​ប្រទេស​កម្ពុជា ទៅកាន់​វៀតណាម និង​តំបន់​ផ្សេងទៀត តាមរយៈ​ការប្រើប្រាស់​ជើងហោះហើរ​ទៅ​-​មកពី​សៀមរាប ទៅ​ទីក្រុង​ហាណូយ​! 
 
​អ្នកដំណើរ​ទាំងអស់ ត្រូវបាន​លើកទឹកចិត្ត​ឲ្យ​ធ្វើដំណើរ​ជាមួយនឹង​យុទ្ធនាការ «​ការកែប្រែ​ថ្មី​នៅ​រដូវក្តៅ​របស់ខ្លួន​» មួយ​នេះ និង​ចូលរួម​ក្នុង​កម្មវិធី​កម្សាន្ត​ផ្សេងៗ​នៅលើ​យន្តហោះ​ដើម្បី​ទទួលបាន​ឱកាស​ក្នុងការ​ឈ្នះ​រង្វាន់​ពី Vietjet ចាប់ពីពេលនេះ រហូតដល់​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៩​។ 
 
​ជាមួយនឹង​ការយកចិត្តទុកដាក់​ខ្ពស់​លើ «​ប្រព័ន្ធ​សុវត្ថិភាព ការផ្តល់ជូន​នូវ​សុភមង្គល ការចំណាយ​តិច និង​ការហោះហើរ​យ៉ាង​ទៀងទាត់​ពេលវេលា​» Vietjet បានឈ្នះ​ពានរង្វាន់​កិត្តិយស​ក្នុងស្រុក និង​អន្តរជាតិ​ច្រើនជាង​៣០ ដើម្បី​ធ្វើ​ឲ្យ​ក្រុមហ៊ុន​នេះ ជាប់​ជា​ក្រុមហ៊ុន​មួយ​ក្នុងចំណោម​ក្រុមហ៊ុន​អាកាសចរណ៍​ឈានមុខ​គេ​ប្រចាំ​តំបន់​។ 
 
​ក្រុមហ៊ុន​អាកាសចរណ៍ Vietjet បន្ត​ផ្តល់​បទពិសោធ​ហោះហើរ​ដ៏​ល្អ​បំផុត​ដល់​អ្នកដំណើរ​រ​បស់​ខ្លួន តាមរយៈ​ការបង្កើត​កម្មវិធី​កម្សាន្ត​ដ៏​រំភើប​ជាច្រើន រួមជាមួយ​នឹង​សេវា​ឈានមុខ​គេ​។ 
​សំបុត្រ​ក្នុង​ប្រ​មូ​សិន​នេះ អា​ចរក​ជាវ​បាន​តាមរយៈ​គេហទំព័រ www.vietjetair.com កម្មវិធី​ដំឡើង​លើ​ទូរស័ព្ទដៃ​ឈ្មោះថា «Vietjet Air» ឬ​តាមរយៈ https://www.facebook.com/VietjetCambodia/ ដោយ​គ្រាន់តែ​ចុច​ទៅលើ​ប្រអប់​ឈ្មោះថា «Booking» ប៉ុណ្ណោះ​។ 
 
​ការទូទាត់​ប្រាក់​អាច​ដំណើរការបាន​យ៉ាង​ងាយស្រួល តាមរយៈ​សមាគម​អតិថិជន Vietjet Sky Club កាត​ឥណ​ពន្ធ និង​ឥណទាន​អន្តរជាតិ ក្នុងនោះ​រាប់បញ្ចូល​ទាំង Visa/ MasterCard/ AMEX/ JCB/ KCP/Union ផងដែរ​។ 
 
​សម្រាប់​ព័ត៌មាន​លម្អិត និង​ព័ត៌មាន​ថ្មីៗ នៃ​យុទ្ធនាការ​នេះ សូម​ចូលទៅ​កាន់ https://www.facebook.com/vietjetvietnam/
 
(*) មិន​រាប់បញ្ចូល​ពន្ធ និង​តម្លៃ​ផ្សេងៗ​
(**) មិន​រាប់បញ្ចូល​ថ្ងៃ​សម្រាក​បុណ្យជាតិ​
 
​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូលទៅ​កាន់​គេហទំព័រ​: www.vietjetair.com
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com