អន្តរជាតិ
ឈានចូលវ័យ៩៤ឆ្នាំ លោក មហាធៀ ចង់ឲ្យម៉ាឡេស៊ីល្អប្រសើរឡើងវិញ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី មហាធៀ មហាម៉ាត់ ឈានចូលវ័យ៩៤ឆ្នាំនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ ។ រូបភាពពី Twitter @cheddetofficial
× នាយករដ្ឋមន្ត្រីម៉ាឡេស៊ី មហាធៀ មហាម៉ាត់ ឈានចូលដល់វ័យ៩៤ឆ្នាំហើយនៅថ្ងៃទី១០ ខែកក្កដានេះ។ ជាប្រមុខរដ្ឋាភិបាលចាស់ជាងគេលើពិភពលោក លោក មហាធៀ មានបំណងចុងក្រោយមួយសម្រាប់ថ្ងៃកំណើតរបស់លោក គឺបញ្ចប់ការងារសព្វថ្ងៃក្នុងការស្រោចស្រង់ម៉ាឡេស៊ី។
ក្លាយជានាយករដ្ឋមន្ត្រីនៅវ័យ៩៣ឆ្នាំ លោក មហាធៀ មហាម៉ាត់ បានក្លាយជាមេដឹកនាំពិភពលោកចាស់ជាងគេបំផុត។ ទោះមានវ័យជរាក្ដី លោក មហាធៀ បានចូលប្រជែងក្នុងឆាកនយោបាយឡើងវិញនៅក្នុងការបោះឆ្នោតឆ្នាំ២០១៨ ហើយនៅតែអាចផ្ដួលបក្សកាន់អំណាចដែលលោកផ្ទាល់ធ្លាប់ដឹកនាំ២២ឆ្នាំទៅទៀត។
ចូលដឹកនាំប្រទេសជាលើកទីពីរនេះ លោក មហាធៀ ត្រូវដោះស្រាយបញ្ហាយ៉ាងច្រើនដែលបន្សល់ទុកដោយរដ្ឋាភិបាលចាស់ពិសេសបញ្ហាពុករលួយតែម្ដង។ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ នេះ លោក មហាធៀ មានអាវុយ៩៤ឆ្នាំហើយ។ បំណងប្រាថ្នាសម្រាប់ថ្ងៃកំណើតរបស់ខ្លួន គឺលោកចង់ឲ្យម៉ាឡេស៊ីល្អប្រសើរវិញ។
Tag:
ម៉ាឡេស៊ី
មហាធៀ មហាម៉ាត់
© រក្សាសិទ្ធិដោយ thmeythmey.com