អត្ថបទពាណិជ្ជកម្ម
រកឃើញ​អ្នកឈ្នះ​រង្វាន់​១​ម៉ឺន​ដុល្លារ ចំនួន​៥​នាក់​ទៀត ពី​ស្រា​បៀ​អាន់​ឆ័​រ​
10, Jul 2019 , 3:53 pm        
រូបភាព
ដោយ: ថ្មីៗ
​រាជធានី​ភ្នំពេញ​៖ កាលពី​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៩  ស្រា​បៀ​អាន់​ឆ័​រ បានរៀបចំ​កម្មវិធី​ប្រគល់​រង្វាន់​ជូន​អ្នកឈ្នះ​រង្វាន់​ទឹកប្រាក់​១​ម៉ឺន​ដុល្លារ ចំនួន​៥​រូប និង​អ្នកឈ្នះ​រង្វាន់​ទឹកប្រាក់​១​ពាន់​ដុល្លារ ចំនួន ៤៤ រូប​ពី​កម្មវិធី​«​ឈ្នះ​រង្វាន់​ស្រា​បៀ និង​ទឹកប្រាក់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ពី​ស្រា​បៀ​អាន់​ឆ័​រ​» ដោយមាន​ការអញ្ជើញ​ចូលរួម ពី​ថ្នាក់ដឹកនាំ​ក្រុមហ៊ុនស្រា​បៀ​អាន់​ឆ័​រ ក្រុមការងារ​ស្រា​បៀ​អាន់​ឆ័​រ អ្នកឈ្នះ​រង្វាន់ ភ្ញៀវកិត្តិយស និង​អ្នកសារព័ត៌មាន​ជាច្រើន​។
 
​កម្មវិធី​«​ឈ្នះ​រង្វាន់​ស្រា​បៀ និង​ទឹកប្រាក់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ពី​ស្រា​បៀ​អាន់​ឆ័​រ​» ត្រូវបាន​រៀបចំ​ឡើងជា​ពិសេស សម្រាប់​អតិថិជន​របស់​ស្រា​បៀ​អាន់​ឆ័​រ ក្នុង​បំណង​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ និង​បង្ហាញ​ពី​ការយកចិត្តទុកដាក់​ខ្ពស់ របស់​ក្រុមហ៊ុនស្រា​បៀ​អាន់​ឆ័​រ ចំពោះ​អតិថិជន​ដែល​តែងតែ​គាំទ្រ និង​និយម​ជាវ​ស្រា​បៀ​អាន់​ឆ័​រ សម្រាប់​គ្រប់​កម្មវិធី​គ្រប់​ឱកាស​។ 


 
​អ្នកឈ្នះ​រង្វាន់​ទឹកប្រាក់​១​ម៉ឺន​ដុល្លារ ចំនួន​៥​រូប​គឺ​៖១.​លោក ស៊ីម ចិន្ដា មកពី​ខេត្តព្រៃវែង ២. លោក អួ​ង សុ​គុណ​ធឿន មកពី​ខេត្តកណ្តាល  ៣.​លោក ប៉ែន វាសនា មកពី​ខេត្តកំពង់ស្ពឺ ៤. លោក ឈន់ សុខ​ឈឿន មកពី​ខេត្តកំពង់ស្ពឺ និង ៥.​អ្នកស្រី ដាម សុធី  មកពី​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ 
 
​លោក ប៉ែន វាសនា ដែលជា​អ្នកឈ្នះ​មួយរូប ក្នុងចំណោម​អ្នកឈ្នះ​៥​រូប នៃ​រង្វាន់​ទឹកប្រាក់​១​ម៉ឺន​ដុល្លារ ពី​ស្រា​បៀ​អាន់​ឆ័​រ បាន​មានប្រសាសន៍ថា​៖«​ខ្ញុំ​ពិសា​ស្រា​បៀ​អាន់​ឆ័​រ ៣-៤​ដង ក្នុង​មួយ​សប្តាហ៍​។ ខ្ញុំ​បាន​ទិញ​មួយ​កេស ទៅ​ជប់លៀង​ជួបជុំ​បងប្អូន និង​គ្រួសារ ហើយក៏​គាស់​ក្រវិល ក៏បាន​មួយ​ម៉ឺន​ដុល្លារ​។ ខ្ញុំ​ផឹក​ជាមួយ​គ្រួសារ និង​បង​ប្អួ​ន​នៅផ្ទះ​។ ខ្ញុំ​អារម្មណ៍​សប្បាយ​ខ្លាំងណាស់ មិន​នឹកស្មានថា មាន​វាសនា​បាន​រង្វាន់​ទេ​។ ពីមុនមក​អត់​ដែល​ត្រូវ​អី​សោះ ទើបត្រូវ​រង្វាន់​ធំ​ពី​ស្រា​បៀ​អាន់​ឆ័​រ​។ រង្វាន់​ដែល​ខ្ញុំ​បានឈ្នះ​មួយ​ម៉ឺន​ដុល្លារ ខ្ញុំ​យកទៅ​ពង្រីក​មុខរបរ​បន្ថែម និង​ផ្គត់ផ្គង់​គ្រួសារ​។ ចំពោះ​កម្មវិធី​ប្រូ​ម៉ូ​សិន​ស្រា​បៀ​អាន់​ឆ័​រ ពិតជា​ចែក​រង្វាន់​ពិតប្រាកដ​មែន​។ ជា​កិច្ច​ចុងក្រោយ ខ្ញុំ​សូម​ថ្លែងអំណរគុណ​ដល់​ស្រា​បៀ​អាន់​ឆ័​រ​សូម​ឲ្យ​ក្រុមហ៊ុន​ទទួលជោគជ័យ​គ្រប់​ភារកិច្ច និង​រីកចម្រើន​ជា​រៀងរហូត​»​។​


 
​អ្នកឈ្នះ​រង្វាន់​ទឹកប្រាក់​១​ម៉ឺន​ដុល្លារ ចំនួន​៥​រូប និង​អ្នកឈ្នះ​រង្វាន់​ទឹកប្រាក់ ១​ពាន់​ដុល្លារ​ចំនួន ៤៤ រូប បានទទួល​រង្វាន់ ពី​ក្រុមការងារ​ស្រា​បៀ​អាន់​ឆ័​រ​។ 
 
​កម្មវិធី​ឈ្នះ​រង្វាន់​ស្រា​បៀ និង​ទឹកប្រាក់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ពី​ស្រា​បៀ​អាន់​ឆ័​រ ចាប់ផ្តើម​ពីថ្ងៃ​នេះ រហូតដល់​ដំណាច់ឆ្នាំ​២០១៩​។ រាល់​ការ​ជាវ​ស្រា​បៀ​អាន់​ឆ័​រ លោកអ្នក​នឹងមាន​ឱកាស​ឈ្នះ​រង្វាន់​ស្រា​បៀ​អាន់​ឆ័​រ​១​កំប៉ុង​,១២​កំប៉ុង​, ២៤​កំប៉ុង ព្រមទាំង​រង្វាន់​ទឹកប្រាក់ ១០០​ដុល្លារ​, ១,០០០​ដុល្លារ និង​១០,០០០​ដុល្លារ ពី​ស្រា​បៀ​អាន់​ឆ័​រ​។ ក្រុមហ៊ុន​នឹង​រៀបចំ​ពេលវេលា ជូន​អ្នកឈ្នះ​រង្វាន់​ទឹកប្រាក់​១​ម៉ឺន​ដុល្លារ និង​អ្នកឈ្នះ​រង្វាន់​ទឹកប្រាក់​១​ពាន់​ដុល្លារ ដើម្បី​បើក​រង្វាន់​ដ៏​អស្ចារ្យ​នេះ នៅ​ការិយាល័យ​រោងចក្រ​ស្រា​បៀ​អាន់​ឆ័​រ​។ ចំពោះ​រង្វាន់​ផ្សេងទៀត លោកអ្នក​អាច​បើក​ភ្លាម នៅតាម​ដេប៉ូ​ចែកចាយ​ស្រា​បៀ​អាន់​ឆ័​រ​។ បញ្ជាក់​៖ ដើម្បី​បើក​រង្វាន់ លោកអ្នក​ត្រូវ​បង្ហាញ​សម្បក​កំប៉ុង និង​ក្រវិល​កំប៉ុង​ដែល​ឈ្នះ​រង្វាន់​។ 


 
​សូម​ប្រញាប់​ឡើង​! ជាវ​ស្រា​បៀ​អាន់​ឆ័​រ​ដើម្បី​មានឱកាស​ឈ្នះ​រង្វាន់​១ ម៉ឺន​ដុល្លារ រាល់​ខែ​! អ្នកឈ្នះ​បន្ទាប់​អាចជា​រូបអ្នក​!!! 
​ចំពោះ​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​មក​យើងខ្ញុំ​តាមរយៈ​លេខ​៖ 092 333 900 / 010 833 000​។​
 
​រីករាយ​ស្រស់ថ្លា​
 
​ពិសា​ដោយ​ការទទួលខុសត្រូវ​៕
























 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com