កីឡាអន្តរជាតិ
អន្តរជាតិ
​ការដោះដូរ​កីឡាករ​ក្នុង​ក្លិប​ទាំង​២០​នៅ Premier League គិត​ត្រឹម​ខែកក្កដា​នេះ​
10, Jul 2019 , 8:59 pm        
រូបភាព
​ចាប់តាំងពី​ទីផ្សារ​ដូរ​ដោះ​កីឡាករ​ចាប់ផ្តើម​បើកទ្វារ​លើក​ទី​១​ប្រចាំ​រដូវ​កាល​ថ្មី ២០១៩-២០​មក ក្លិប​កីឡាបាល់ទាត់​ទាំង​២០​ក្នុង​ក្របខណ្ឌ Premier League មានការ​មមាញឹក​ខ្លាំង​ក្នុង​ការទិញចូល និង​លក់​កីឡាករ​ចេញទៅ​តាម​តម្រូវការ​របស់​ពួកគេ​។​


 
Manchester City ដែលជា​ម្ចាស់​ជើងឯក​លី​គ​កំពូល​អង់គ្លេស​ឆ្នាំ​ចាស់ កំពុង​នាំមុខគេ​បណ្តោះអាសន្ន​ក្នុងការ​ចំណាយ​ប្រាក់​ដើម្បី​ទិញ​កីឡាករ​បន្ថែម​ដែល​រួមមាន​ខ្សែបម្រើ Rodri ពី AT-Madrid ក្នុងតម្លៃ ៧៩​លាន​ដុល្លារ​អាមេរិក និង​ខ្សែការពារ Angelino ពី PSV តម្លៃ ៦,៦​លាន​ដុល្លារ​។​
 
Manchester United ក៏បាន​ចំណាយ​អស់​៨០​លាន​ដុល្លារ​រួចហើយ​ដែរ​ក្នុង​ការយក​កីឡាករ​វ័យក្មេង​ពីររូប​មកកាន់​ទឹកដី Old Trafford​។ ខ្សែការពារ Aaron Wan-Bissaka ត្រូវ​ក្រុម​បិសាច​ក្រហម​ទិញ​ពី Crystal Palace តម្លៃ​៦២​លាន​ដុល្លារ និង​ខ្សែបម្រើ Daniel James ពី Swansea City តម្លៃ​១៨​លាន​ដុល្លារ​។ ក្លិប​ដែល​ដឹកនាំ​ដោយ​អ្នកចាត់ការ​ទូទៅ​លោក Ole Gunnar Solskjær ក៏​កំពុង​ចរចា​យក​ខ្សែការពារ Harry Maguire ពី Leicester City និង​ខ្សែបម្រើ Bruno Fernandes ពី Sporting Lesbon ដើម្បី​ជំនួស Ander Herrera ដែល​ចេញទៅ PSG​។​
 
Tottenham Hotspur ក៏​មិនធម្មតា​ដែរ ពួកគេ​ចំណាយ ៦៨​លាន​ដុល្លារ​អាមេរិក ដើម្បី​ទិញយក​ខ្សែបម្រើ Tanguy Ndombele ពី Lyon ក្នុងតម្លៃ​កំណត់ត្រា​ក្លិប និង​ខ្សែប្រយុទ្ធ​វ័យក្មេង Jack Clarke ពី Leeds United ក្នុងតម្លៃ​ជាង​១២​លាន​ដុល្លារ​។​
 
​រីឯ Leicester City ក៏​មិន​ណ​យ​ដែរ ពួ​គេ​បាន​បញ្ចេញ​ប្រាក់​៥០​លាន​ដុល្លារ​ជា​កំណត់ត្រា​ក្លិប​សម្រាប់​ទិញ ខ្សែបម្រើ Youi Tielemans ដាច់​ពី AS Monaco តែម្តង​ក្រោយ​ខ្ចី​ជើងបាន​ពាក់កណ្តាល​រដូវ​កាល​។​
 
​ដោយឡែក Arsenal និង Liverpool នៅ​មិនទាន់​បញ្ចេញ​ខ្ទង់ចំណាយ​ជា​ដុំកំភួន​នៅឡើយ​ទេ​។ កាំភ្លើង​ធំ​យកបាន​ខ្សែប្រយុទ្ធ​វ័យក្មេង​សញ្ជាតិ​ប្រេ​ស៊ី​ល Gabriel Martinelli ពី​ក្រុម Ituano ដោយ​មិន​បង្ហាញ​តម្លៃ​ខ្លួន​។ ហង្ស​ក្រហម ទើប​ចំណាយ ១,៦​លាន​ដុល្លារ​ប៉​ណ្ណោះ ដើម្បី​ទិញ​ខ្សែការពារ Sepp van den Berg ម្នាក់​ដែ​ពី PEC Zwolle​។​
 
​ខាងក្រោម​នេះ សារព័ត៌មាន​ថ្មីៗ​នឹង​បង្ហាញ​លោកអ្នក​ពី​ចំនួន​កីឡាករ​ដែល​បាន​ផ្ទេរ​ចូល និង​ផ្ទេរចេញ​ក្នុងចំណោម​ក្លិប​ទាំង​២០​នៅ Premier League គិត​ត្រឹម​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៩​។​
 
-Arsenal៖ 

​ទិញ​ចូល 
 
Gabriel Martinelli ពី Ituano 
 
​ចេញ​
 
Aaron Ramsey ទៅ Juventus 
Petr Cech ចូលនិវត្តន៍​
Danny Welbeck 
Stephan Lichtsteiner 
Cohen Bramall 
Charlie Gilmour 
Julio Pleguezuelo 
 
-Aston Villa

​ចូល​
 
Jota ពី Birmingham City 
Anwar El Ghazi ពី Lille 
Wesley ពី Club Brugge - ២២​លាន​ផោន​
Matt Targett ពី Southampton - ១១​លាន​ផោន​
Tyrone Mings ពី Bournemouth - ២០​លាន​ផោន​
 
​ចេញ​
 
Mile Jedinak 
Alan Hutton 
Tommy Elphick 
Albert Adomah 
Glenn Whelan 
Ritchie De Laet 
Mark Bunn 
Micah Richards 
Gary Gardner ទៅ Birmingham City 
 
-Bournemouth

​ចូល​
 
Lloyd Kelly ពី Bristol City - ១៣​លាន​ផោន​
Jack Stacey ពី Luton Town - ៤​លាន​ផោន​
 
​ចេញ​
 
Marc Pugh 
Emerson Hyndman ទៅ Atlanta United 
Tyrone Mings ទៅ Aston Villa - ២០​លាន​ផោន​
Connor Mahoney ទៅ Millwall 

-Brighton

​ចូល​
 
Matt Clarke ពី Portsmouth 
Leandro Trossard ពី Genk 
 
​ចេញ​
 
David Ajiboye 
Jonah Ayunga 
Tyler Forbes 
Dessie Hutchinson 
Reece Meekums 
Rian O'Sullivan 
Ben White ពី Leeds - Loan
Matthew Weaire ពី Colchester 
 
-Burnley

​ចូល​
 
Joel Senior ពី Curzon Ashton 
Erik Pieters ពី Stoke City
 
​ចេញ​
 
Stephen Ward 
Anders Lindegaard 
Jon Walters 
Peter Crouch 
Mark Howarth 
 
-Chelsea

​ចូល​
 
Mateo Kovacic ពី Real Madrid - ៤០​លា​ផោន​
 
​ចេញ​
 
Eden Hazard ទៅ Real Madrid - £១៣០​លាន​ផោន​
Gary Cahill 
Fankaty Dabo ទៅ Coventry City 
Ola Aina ទៅ Torino 
Nathan Baxter ទៅ Ross County 
Gonzalo Higuain ទៅ Juventus 
Tomas Kalas ទៅ Bristol City 
Marcin Bulka ទៅ Paris St-Germain 
 
-Crystal Palace

​ចូល​
 
Stephen Henderson ពី Nottingham Forest 
 
​ចេញ​
 
Jason Puncheon 
Bakary Sako 
Ollie O’Dwyer ទៅ Aldershot 
Joseph Hungbo 
Tyler Brown 
Aaron Wan-Bissaka ទៅ Manchester United - ៥០​លាន​ផោន​
 
-Everton

​ចូល​
 
Jonas Lossl ពី Huddersfield
Andre Gomes ពី Barcelona 
 
​ចេញ​
 
Ashley Williams 
Harry Charsley 
Boris Mathis 
Mateusz Hewelt 
Shayne Lavery 
Danny Bramall 
Joe Hilton 
Chris Renshaw 
Jonjoe Kenny ទៅ Schalke 
Nikola Vlasic ទៅ CSKA Moscow 
Jack Kiersey ទៅ Walsall 
Brendan Galloway ទៅ Luton 
 
-Leicester City

​ចូល​
 
James Justin ពី Luton 
Ayoze Perez ពី Newcastle 
Youri Tielemans ពី Monaco - ៤០​លាន​ផោន​
 
​ចេញ​
 
Danny Simpson 
Shinji Okazaki 

-Liverpool

​ចូល​
 
Sepp van den Berg ពី PEC Zwolle - ១,៣​លាន​ផោន​
 
​ចេញ​
 
Alberto Moreno 
Daniel Sturridge 
Adam Bogdan 
Connor Randall 
Sheyi Ojo ទៅ Rangers 
Rafael Camacho ទៅ Sporting - ៥​លាន​ផោន​
Danny Ings ទៅ Southampton - ២០​លាន​ផោន​
Marko Grujic ទៅ Hertha Berlin 
Conor Masterson ទៅ QPR 
 
-Manchester City

​ចូល​
 
Rodri ពី Atletico Madrid - ៦២,៥​លាន​ផោន​
Angelino ពី PSV - ៥,៣​លាន​ផោន​
 
​ចេញ​
 
Vincent Kompany ទៅ Anderlecht 
Patrick Roberts ទៅ Norwich 
Tom Dele-Bashiru 
Aaron Nemane 
Jack Harrison ទៅ Leeds 
Arijanet Muric ទៅ Nottingham Forest 
 
-Manchester United

​ចូល​
 
Daniel James ពី Swansea - ១៥​លាន​ផោន​
Aaron Wan-Bissaka ពី Crystal Palace - ៥០​លាន​ផោន​
 
​ចេញ​
 
Ander Herrera ទៅ Paris St-Germain 
Antonio Valencia 
James Wilson ទៅ Aberdeen 
Regan Poole 
Antonio Valencia ទៅ LDU Quito 
Kieran O'Hara ទៅ Burton 
Matthew Olosunde ទៅ Rotherham
 
-Newcastle United
 
​មិនទាន់មាន​ការទិញ​ចូល​

​ចេញ​
 
Mohamed Diame 
Cal Roberts 
Josef Yarney 
Tyrique Bartlett 
Dan Barlaser ទៅ Rotherham 
Ayoze Perez ទៅ Leicester 
 
-Norwich City

​ចូល​
 
Patrick Roberts ពី Man City 
Daniel Adshead ពី Rochdale 
Josip Drmic ពី Borussia Monchengladbach 
Ralf Fahrmann ពី Schalke 
Aidan Fitzpatrick ពី Partick Thistle - ៣៥០,០០០​ផន​
 
​ចេញ​

Carlton Morris ទៅ Rotherham United 
Mason Bloomfield ទៅ Crawley Town 
Ciaren Jones ទៅ Eastbourne Borough 
Josh Coley ទៅ Dunfermline Athletic 
Sean Raggett ទៅ Portsmouth 
 
-Sheffield United
 
​ចូល 

Luke Freeman ពី QPR 
Phil Jagielka ពី Everton 
 
​ចេញ​
 
Paul Coutts 
Martin Cranie 
Conor Washington 
Daniel Lafferty 
Caolan Lavery 
Rhys Norrington-Davies ទៅ Rochdale 
Jake Eastwood ទៅ Scunthorpe 
 
-Southampton
 
​ចូល​

Moussa Djenepo ពី Standard Liege 
Che Adams ពី Birmingham - ១៥​លាន​ផោន​
Danny Ings ពី Southampton - ២០​លាន​ផោន​
 
​ចេញ​
 
Steven Davis ទៅ Rangers 
Matt Targett ទៅ Aston Villa - ១១​លាន​ផោន​
Alfie Jones ទៅ Gillingham 
Jack Rose ទៅ Walsall 

Tag:
 ទិញដូរ​កីឡាករ​
  Premier League
© រក្សាសិទ្ធិដោយ thmeythmey.com