កីឡាជាតិ
ជាតិ
U15 កម្ពុជា​ប្រកួត​ដកស្រង់​បច្ចេកទេស​ជាមួយ​ចិន ពីរ​ប្រកួត​នៅ R.S.N
11, Jul 2019 , 7:59 am        
រូបភាព
ដោយ:
​ក្រុមយុវជន​សាលា​បាល់ទាត់​ជាតិ​បាទី​អាយុ​ក្រោម​១៥​ឆ្នាំ ត្រូវ​បើកទ្វារ​កីឡដ្ឋាន R.S.N របស់​ក្លិប​ភ្នំពេញ​ក្រោ​ន ទទួលភ្ញៀវ​យុវជន​អាយុ​ក្រោម​១៥​ឆ្នាំ​មកពី​ចិន នៅ​ថ្ងៃទី​១១ និង​ទី​១៣ ខែកក្កដា ឆ្នាំ​២០១៩​។ ការប្រកួត​នេះ ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​ដកស្រង់ និង​ផ្លាស់ប្តូរ​បទពិសោធ​ទៅវិញទៅមក​រវាង​យុវជន​នៃ​ប្រទេស​ទាំងពីរ​។​

 
​វា​ជាការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ក៏ពិតមែន តែ​ជា​ឱកាស​ដ៏​ល្អ​សម្រាប់​កម្ពុជា​ក្នុង​ការវាស់ស្ទង់​សមត្ថភាព​ក្រុមយុវជន​ជម្រើសជាតិ​អាយុ​ក្រោម​១៥ ក៏ដូចជា​ដកស្រង់​បច្ចេកទេស​ថ្មីៗ ដើម្បី​អភិវឌ្ឍន៍​សមត្ថភាព​។ ការប្រកួត​នេះ ក៏​ជា​ការជួយ​ពង្រឹងសមត្ថភាព​ដើម្បី​ត្រៀម​ការប្រកួត​ពានរង្វាន់​សហព័ន្ធ​បាល់ទាត់​អាស៊ាន AFF U15 Championship សម្រាប់​កម្ពុជា​ផងដែរ​។ 
 
​ចន្លោះ​ពីថ្ងៃ​ទី​២៧ កក្កដា ដល់​ថ្ងៃទី​៩ សីហា ក្រុមយុវជន​ជម្រើសជាតិ​អាយុ​ក្រោម​១៥​ឆ្នាំ​កម្ពុជា ត្រូវបំពេញ​បេសកកម្ម​ដ៏​ធំ​មួយ​នៅ​ប្រទេស​ថៃ គឺ​ត្រូវជា​មួយក្រុម​ក្នុង​តំបន់​អាស៊ាន ដើម្បី​ដណ្តើម​ជើងឯក​ប្រចាំ​ពានរង្វាន់ AFF U15 Championship​។ សម្រាប់​ការប្រកួត​ដែលមាន​១២​ក្រុម​ចូលរួម​នេះ កម្ពុជា​ស្ថិតនៅក្នុង​ពូ​ល B ជាមួយ​អូស្ត្រាលី ថៃ ម៉ាឡេស៊ី ឡាវ និង​ព្រុយ​ណេ ខណៈ​ពូ​ល A មាន​វៀតណាម មី​យ៉ាន់​ម៉ា ឥណ្ឌូណេស៊ី ហ្វីលីពីន សិង្ហ​បុរី និង​ទី​ម័​រ​ខាងកើត​៕   

Tag:
 បាល់ទាត់​
  U15 កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com