កីឡាជាតិ
ជាតិ
U15 កម្ពុជាប្រកួតដកស្រង់បច្ចេកទេសជាមួយចិន ពីរប្រកួតនៅ R.S.N
× ក្រុមយុវជនសាលាបាល់ទាត់ជាតិបាទីអាយុក្រោម១៥ឆ្នាំ ត្រូវបើកទ្វារកីឡដ្ឋាន R.S.N របស់ក្លិបភ្នំពេញក្រោន ទទួលភ្ញៀវយុវជនអាយុក្រោម១៥ឆ្នាំមកពីចិន នៅថ្ងៃទី១១ និងទី១៣ ខែកក្កដា ឆ្នាំ២០១៩។ ការប្រកួតនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីដកស្រង់ និងផ្លាស់ប្តូរបទពិសោធទៅវិញទៅមករវាងយុវជននៃប្រទេសទាំងពីរ។
វាជាការប្រកួតមិត្តភាពអន្តរជាតិក៏ពិតមែន តែជាឱកាសដ៏ល្អសម្រាប់កម្ពុជាក្នុងការវាស់ស្ទង់សមត្ថភាពក្រុមយុវជនជម្រើសជាតិអាយុក្រោម១៥ ក៏ដូចជាដកស្រង់បច្ចេកទេសថ្មីៗ ដើម្បីអភិវឌ្ឍន៍សមត្ថភាព។ ការប្រកួតនេះ ក៏ជាការជួយពង្រឹងសមត្ថភាពដើម្បីត្រៀមការប្រកួតពានរង្វាន់សហព័ន្ធបាល់ទាត់អាស៊ាន AFF U15 Championship សម្រាប់កម្ពុជាផងដែរ។
ចន្លោះពីថ្ងៃទី២៧ កក្កដា ដល់ថ្ងៃទី៩ សីហា ក្រុមយុវជនជម្រើសជាតិអាយុក្រោម១៥ឆ្នាំកម្ពុជា ត្រូវបំពេញបេសកកម្មដ៏ធំមួយនៅប្រទេសថៃ គឺត្រូវជាមួយក្រុមក្នុងតំបន់អាស៊ាន ដើម្បីដណ្តើមជើងឯកប្រចាំពានរង្វាន់ AFF U15 Championship។ សម្រាប់ការប្រកួតដែលមាន១២ក្រុមចូលរួមនេះ កម្ពុជាស្ថិតនៅក្នុងពូល B ជាមួយអូស្ត្រាលី ថៃ ម៉ាឡេស៊ី ឡាវ និងព្រុយណេ ខណៈពូល A មានវៀតណាម មីយ៉ាន់ម៉ា ឥណ្ឌូណេស៊ី ហ្វីលីពីន សិង្ហបុរី និងទីម័រខាងកើត៕
Tag:
បាល់ទាត់
U15 កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com