រថយន្ត
អន្តរជាតិ
ចាប់ពីថ្ងៃទី៩ ខែធ្នូ ថៃលែងឲ្យ​នាំចូល​យានយន្តមួយទឹកពីបរទេសទៀតហើយ
15, Jul 2019 , 8:39 pm        
រូបភាព
ដោយ:
​ការ​នាំចូល​យានយន្ត​មួយ​ទឹក​ពី​បរទេស នឹង​លែង​ត្រូវបាន​អនុញ្ញាត​ទៀតហើយនៅក្នុងប្រទេស​ថៃ ចាប់ពី​ថ្ងៃទី ៩ ខែ​ធ្នូ ឆ្នាំ ២០១៩​នេះ​តទៅ​។ យោងតាម​ក្រសួងពាណិជ្ជកម្ម​ថៃ ការដាក់​បម្រាម​បែបនេះ មាន​គោលដៅ​ប​ញ្ឍ​ប់​អំពើ​រត់ពន្ធ​យានយន្ត​ខុសច្បាប់ និង​កាត់បន្ថយ​ការបំពុល​។ 

 
​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថៃ នៅ​ថ្ងៃទី ៩ ខែកក្កដា លោក Adul Chotinisakorn ប្រធាន​នាយកដ្ឋាន​ពាណិជ្ជកម្ម​បរទេស​នៃ​ក្រសួងពាណិជ្ជកម្ម​ថៃ  លើកឡើងថា ច្បាប់​ថ្មី​នេះ មាន​គោលបំណង​គ្រប់គ្រង​ផ្សែង​ពុល ដែល​ហុយ​ចេញពី​យានយន្ត និង​សម្រាប់​សុវត្ថិភាព​តាម​ដងផ្លូវ​។ 
 
​តាម​ការចុះផ្សាយ​របស់​កាសែត​បាងកក​ប៉ុស្តិ៍ លោក Adul គូសបញ្ជាក់ថា ច្បាប់​គ្រប់គ្រង​ការ​នាំចូល​រថយន្ត​នាពេល​បច្ចុប្បន្ន មាន​ចន្លោះប្រហោង​មួយចំនួន ដែល​ងាយស្រួល​ដល់​ការ​គេចពន្ធ ។ ជា​ឧទាហរណ៍ ក្រុមហ៊ុន​នាំចូល បានប្រកាស​រថយន្ត​ដែល​ពួកគេ​បាន​នាំចូល​ថា ជា​ផ្នែក​រថយន្ត​ដើម្បី​បង់ពន្ធ​តិច​។ 
 
​តាមច្បាប់​ថៃ ការ​នាំចូល​រថយន្ត ជាប់ពន្ធ​ចំនួន ៨០​ភាគរយ ខណៈ​ផ្នែក​រថយន្ត ជាប់ពន្ធ​ត្រឹម ៣០​ភាគរយ​ប៉ុណ្ណោះ​។ លើសពីនេះ មានតែ​រថយន្ត​ថ្មី​ប៉ុណ្ណោះ ត្រូវបាន​អនុញ្ញាត​ឲ្យ​នាំចូល​ក្នុង​គោលដៅ​ពាណិជ្ជកម្ម ខណៈ​រថយន្ត​មួយ​ទឹក​សម្រាប់​លក់ ត្រូវបាន​ហាមឃាត់​។ 
 
​សូមបញ្ជាក់ថា នាយកដ្ឋាន​គយ​ថៃ ប៉ាន់​ស្មានថា ការ​នាំចូល​រថយន្ត​ធុន​តូច​មួយ​ទឹក​ក្នុង​ឆ្នាំ​២០១៨ មាន​ចំនួន​សរុប​១០០​គ្រឿង ប៉ុន្តែ​ការពិត វា មាន​ដល់​ជិត ១០០០​ករណី​នៃ​រថយន្ត​រត់ពន្ធ​ខុសច្បាប់​សម្រាប់​អំឡុង​ពេលនេះ ហើយ​ប្រមាណ​៩៥​ភាគរយ គឺជា​រថយន្ត​ស៊េរី​ទំនើប​៕

Tag:
 ថៃ​
  រថយន្ត​មួយ​ទឹក​
© រក្សាសិទ្ធិដោយ thmeythmey.com