ជាតិ
សុខភាព
២ខែចុងក្រោយ កម្ពុជាមានអ្នកជំងឺគ្រុនឈាម១,៥ម៉ឺននាក់ ក្នុងនោះ២៥នាក់បានស្លាប់ រូបភាព AFP
× ពីដើមខែឧសភា ដល់ដើមខែកក្កដា មនុស្សយ៉ាងហោចណាស់១៥០០០នាក់ បានកើតជំងឺគ្រុនឈាម ដែលក្នុងនោះ មាន២៥នាក់បានស្លាប់។ នេះបើតាមសេចក្តីជូនដំណឹងពីស្ថានភាពជំងឺគ្រុនឈាមរបស់ក្រសួងសុខាភិបាល។
លោក ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាលបញ្ជាក់ថា មន្ត្រីសុខាភិបាល បានអន្តរាគមន៍គ្រប់រាជធានីខេត្ត ដើម្បីទប់ស្កាត់ និងអប់រំករណីនេះ។ បច្ចុប្បន្ន ស្ថានភាពជំងឺគ្រុនឈាមនៅបណ្តាខេត្តចំនួន១១ បានថយចុះ ដែលក្នុងនោះ មានខេត្តពោធិ៍សាត់ តាកែវ ស្ទឹងត្រែង ស្វាយរៀង រតនគិរី ប៉ៃលិន កោះកុង កំពង់ធំ បាត់ដំបង ព្រះសីហនុ និងមណ្ឌលគិរី។
រីឯនៅខេត្តក្រចេះ កំពត ព្រៃវែង និងកែប មិនមានករណីកើនឡើងជំងឺនេះឡើយ។ បច្ចុប្បន្នក្រសួងកំពុងបន្តសកម្មភាពទប់ស្កាត់ និងវាយតម្លៃភូមិសាស្ត្រ ដែលអាចមានការចម្លងថ្មី និងប្រឈមជំងឺស្ថានភាពខ្ពស់។
ជាមួយគ្នាដែរ ក្រសួងសុខាភិបាលបានអំពាវនាវឲ្យប្រជាពលរដ្ឋ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ អនុវត្តតាមវិធានការការពារជំងឺគ្រុនឈាមឲ្យបានហ្មត់ចត់។ ពលរដ្ឋនិងអាជ្ញាធរត្រូវចូលរួមលុបបំបាត់ជម្រកមូស និងបញ្ចូនកុមារដែលសង្ស័យឬក្ដៅខ្លួនខ្លាំងទៅមន្ទីរពេទ្យ៕
Tag:
ក្រសួងសុខាភិបាល
គ្រុនឈាម
© រក្សាសិទ្ធិដោយ thmeythmey.com