កីឡាជាតិ
ជាតិ
ភ្នំពេញ​ក្រោ​ន​ដែលមាន​ប្រៀប​១០​គ្រាប់ ត្រូវ​ជួប​កំពង់ចាម ខណៈ​ត្បូងឃ្មុំ​ត្រូវ​វាយបក​ព្រះខ័ន​រាជ​ឲ្យ​លើស​៤​គ្រាប់​
11, Jul 2019 , 11:00 am        
រូបភាព
ភ្នំពេញក្រោន(អាវក្រហម)ពេលប៉ះជាមួយកំពង់ចាម និងព្រះខ័នរាជស្វាយរៀង(អាវខៀវ)ពេលប៉ះជាមួយត្បូងឃ្មុំនៅជើងទី១, រូបភាពពី CNCC
ភ្នំពេញក្រោន(អាវក្រហម)ពេលប៉ះជាមួយកំពង់ចាម និងព្រះខ័នរាជស្វាយរៀង(អាវខៀវ)ពេលប៉ះជាមួយត្បូងឃ្មុំនៅជើងទី១, រូបភាពពី CNCC
ដោយ:
​កីឡដ្ឋាន​ស្តា​ត​ចាស់​ក្លាយជា​ទីតាំង​កាត់សេចក្តី​ជំនួប​រវាង​ក្រុម​ភ្នំពេញ​ក្រោ​ន​ជាមួយ​កំពង់ចាម សម្រាប់​ជំនួប​ជើង​ទី​២​ពានរង្វាន់​សម្តេច ហ៊ុន សែន ថ្នាក់ជាតិ ខណៈ​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង​ប៉ះ​ក្រុម​លេខ​១​ថ្នាក់​ខេត្ត ត្បូងឃ្មុំ​នៅ​កីឡដ្ឋាន AEU Sport Park​។ ការប្រកួត​ទាំងពីរ​ធ្វើឡើង​នៅ​ម៉ោង​៣​និង​៣០​នាទី​រសៀល​ដូចគ្នា​។

 
​ក្រុម​ភ្នំពេញ​ក្រោ​ន និង​ព្រះខ័ន​រាជ​ស្វាយរៀង​ទំនង​អាច​ក្លាយ​ក្រុម​បន្ទាប់ពី​បឹងកេត និង​អង្គ​រថា​យ​ហ្គឺ​រ ដែល​ឡើងទៅ​វគ្គ​បន្ត​នៃ​ពានរង្វាន់​សម្តេច ហ៊ុន សែន ថ្នាក់ជាតិ បន្ទាប់ពី​ពួកគេ​មានប្រៀប​លើ​គូប្រកួត​រៀងៗ​ខ្លួន​នៅ​ជើង​ទី​១​។ ក្រោយ​យកឈ្នះ​កំពង់ចាម ១០-០ នៅ​ជើង​ទី​១ ភ្នំពេញ​ក្រោ​ន​ត្រូវការ​ត្រឹម​ស្មើ ឬ​ចាញ់​ក្រោម​១០​គ្រាប់​ប៉ុណ្ណោះ ដើម្បី​ធានា​កៅអី​ឡើងទៅ​វគ្គ​បន្ត ខណៈ​ព្រះខ័ន​រាជ​ស្វាយរៀង ត្រូវការ​ត្រឹម​ស្មើ ឬ​ចាញ់​ក្រោម​៤​គ្រាប់ បន្ទាប់ពី​ពួកគេ​យកឈ្នះ​ត្បូងឃ្មុំ ៤-០ នៅ​ជើង​ទី​១៕    
 

Tag:
 Hun Sen Cup 2019
  ភ្នំពេញ​ក្រោ​ន​
  ព្រះខ័ន​រាជ​ស្វាយរៀង
© រក្សាសិទ្ធិដោយ thmeythmey.com