កីឡាជាតិ
ជាតិ
ភ្នំពេញក្រោនដែលមានប្រៀប១០គ្រាប់ ត្រូវជួបកំពង់ចាម ខណៈត្បូងឃ្មុំត្រូវវាយបកព្រះខ័នរាជឲ្យលើស៤គ្រាប់ ភ្នំពេញក្រោន(អាវក្រហម)ពេលប៉ះជាមួយកំពង់ចាម និងព្រះខ័នរាជស្វាយរៀង(អាវខៀវ)ពេលប៉ះជាមួយត្បូងឃ្មុំនៅជើងទី១, រូបភាពពី CNCC
× កីឡដ្ឋានស្តាតចាស់ក្លាយជាទីតាំងកាត់សេចក្តីជំនួបរវាងក្រុមភ្នំពេញក្រោនជាមួយកំពង់ចាម សម្រាប់ជំនួបជើងទី២ពានរង្វាន់សម្តេច ហ៊ុន សែន ថ្នាក់ជាតិ ខណៈក្រុមព្រះខ័នរាជស្វាយរៀងប៉ះក្រុមលេខ១ថ្នាក់ខេត្ត ត្បូងឃ្មុំនៅកីឡដ្ឋាន AEU Sport Park។ ការប្រកួតទាំងពីរធ្វើឡើងនៅម៉ោង៣និង៣០នាទីរសៀលដូចគ្នា។
ក្រុមភ្នំពេញក្រោន និងព្រះខ័នរាជស្វាយរៀងទំនងអាចក្លាយក្រុមបន្ទាប់ពីបឹងកេត និងអង្គរថាយហ្គឺរ ដែលឡើងទៅវគ្គបន្តនៃពានរង្វាន់សម្តេច ហ៊ុន សែន ថ្នាក់ជាតិ បន្ទាប់ពីពួកគេមានប្រៀបលើគូប្រកួតរៀងៗខ្លួននៅជើងទី១។ ក្រោយយកឈ្នះកំពង់ចាម ១០-០ នៅជើងទី១ ភ្នំពេញក្រោនត្រូវការត្រឹមស្មើ ឬចាញ់ក្រោម១០គ្រាប់ប៉ុណ្ណោះ ដើម្បីធានាកៅអីឡើងទៅវគ្គបន្ត ខណៈព្រះខ័នរាជស្វាយរៀង ត្រូវការត្រឹមស្មើ ឬចាញ់ក្រោម៤គ្រាប់ បន្ទាប់ពីពួកគេយកឈ្នះត្បូងឃ្មុំ ៤-០ នៅជើងទី១៕
Tag:
Hun Sen Cup 2019
ភ្នំពេញក្រោន
ព្រះខ័នរាជស្វាយរៀង
© រក្សាសិទ្ធិដោយ thmeythmey.com