អបអរសាទរ OPPO គឺជា Brand ទូរ​សព្ទ​តែមួយគត់ ដែល​ចូលរួម​សកម្មភាព​ផ្សព្វផ្សាយ​វប្បធម៌​ខ្មែរ​
អត្ថបទពាណិជ្ជកម្ម
អបអរសាទរ OPPO គឺជា Brand ទូរ​សព្ទ​តែមួយគត់ ដែល​ចូលរួម​សកម្មភាព​ផ្សព្វផ្សាយ​វប្បធម៌​ខ្មែរ​
11, Jul 2019 , 11:47 am        
រូបភាព
ដោយ: ថ្មីៗ
​មិន​ត្រឹមតែ​ជា Brand ទូរ​សព្ទ​ដែល​កំពុងមាន​ឈ្មោះ​បោះ​សំឡេង នៅក្នុង​ទីផ្សារ​កម្ពុជា​ប៉ុណ្ណោះ​ទេ នៅពេលនេះ ក្រុមហ៊ុន​ទូរ​សព្ទ​វៃឆ្លាត OPPO បាន​កំពុងតែ​ដំណើរការ កម្មវិធី​ដ៏​ដ៏​ល្អ​មួយ សម្រាប់​ចូលរួម​លើកស្ទួយ​វប្បធម៌ អរិយធម៌​ខ្មែរ ដែល​នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី​១២ ដល់​ថ្ងៃទី​១៤ ខែកក្កដា​នេះ​។
 
«OPPO Photography Academy» គឺជា​ឈ្មោះ​សមាគម​ថតរូប​មួយ ដែល​ក្រុមហ៊ុន OPPO បានប្រកាស​បើក​ជា​ផ្លូវការ ដំណាលគ្នា ជាមួយ​វត្តមាន​ទូរ​សព្ទ​ស៊េរី​ថ្មី OPPO Reno Series កាលពី​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០១៩ នៅក្នុង​ប្រទេស​កម្ពុជា ក្រោម​អធិបតីភាព លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​។ រហូតមកដល់​ពេលនេះ ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​របស់ OPPO នៅតែមាន​ការគាំទ្រ​ខ្លាំង ពី​អ្នកប្រើប្រាស់​។ 


 
​នៅថ្ងៃនេះ​ទៀតសោត សមាគម​ថតរូប​ផ្លូវការ OPPO Photography Academy បានប្រកាសថា ពួកគេ​នឹងធ្វើ​ដំណើរ​ទៅកាន់​ខេត្តសៀមរាប ដើម្បី​ផ្តិត​យក​រូបភាព​ដ៏​ប្រណិត និង​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ខ្ពស់ របស់​ក្រុម​អ្នកជំនាញ​ថតរូប​ល្បីៗ ជាមួយនឹង​តារា​តំណាង​ទូរ​សព្ទ​ដៃ OPPO ដោយ​ការប្រើប្រាស់​ទូរ​សព្ទ OPPO Reno 10X Zoom (60X Digital Zoom)​។ ដំណើរ​ទៅកាន់​ខេត្តសៀមរាប​នេះ គឺ​ដើម្បី​ស្វែងរក​រូបភាព​អាថ៌កំបាំង​ដ៏​ល្អ​ឯក ចេញពី​ប្រាង្គ​ប្រាសាទបុរាណ​ខ្មែរ​(Temple) បរិស្ថាន​ធម្មជាតិ​ដ៏​បរិសុទ្ធ នៅ​គ្រប់​ច្រកល្ហក (Environmental) និង​របៀប​ការរស់នៅ​របស់​ប្រជា​ពល​ដ្ឋ​ខ្មែរ នៅតាម​ទីជនបទ​ដាច់ស្រយាល (People) ដែល​យើង​គ្រប់គ្នា​ជាទូទៅ​កម្រ​បានឃើញ​។ 
 
​ប្រធាន​ផ្នែក​ផ្សព្វផ្សាយ​នៃ​ក្រុមហ៊ុន OPPO បាន​ឲ្យ​ដឹងថា នេះ​ជា​បេសកម្ម​ដំបូង​របស់ សមាគម OPPO Photography Academy​។ មូលហេតុ នៃ​ការជ្រើសរើស​ខេត្តសៀមរាប ជា​ខេត្ត​គោលដៅ​ដំបូង គឺ​ដោយសារតែ​ខេត្ត​នេះ ជា​ខេត្ត​អច្ឆរិយ ដែល​សម្បូរ​ទៅដោយ​វប្បធម៌ អរិយធម៌ ប្រពៃណីជាតិ​ខ្មែរ​ដ៏​មានតម្លៃ មិនអាច​កាត់ថ្លៃ​បាន​។ ប្រធាន​ផ្នែក​ផ្សព្វផ្សាយ​ដដែល​បន្តថា​៖«​ក្រុមហ៊ុន OPPO ពិតជា​មាន​មោទកភាព ដែល​បាន​ចូលរួមចំណែក​តូច​មួយ ក្នុងការ​ផ្សព្វផ្សាយ​រូបភាព ដ៏​សម្បូរបែប​របស់​កម្ពុជា ដែលជា​ព្រះរាជាណាចក្រ​អច្ឆរិយ និង​ជាទី​មោទកភាព​របស់​ខ្មែរ ទៅកាន់​ពិភពលោក និង​ជាការ​ចូលរួមចំណែក លើកស្ទួយ​សេដ្ឋកិច្ចកម្ពុជា​បាន​ផងដែរ​»​។ 
 
​សូមបញ្ជាក់ថា «OPPO Photography Academy» គឺជា​សមាគម​ថតរូប​មួយ ដែល​បង្កើតឡើង​ដោយ​ក្រុមហ៊ុន​ទូរ​សព្ទ​ចល័ត OPPO ដោយ​សមាគម​ថតរូប​មួយ​នេះ នឹង​ផ្តល់ឱកាស​ដល់​អ្នក​ដែលមាន​និស្ស័យ និង​ស្រលាញ់​ការថតរូប​ខ្លាំង បាន​ចូល​សិក្សា​ជំនាញ​ថតរូប​ល្អៗ បង្កើន​នូវ​គំនិត​ច្នៃប្រឌិត​ថ្មីៗ​របស់​ពួកគេ បង្ហាញ​ទៅកាន់​ពិភពលោក​។ ទន្ទឹមនឹងនេះ 
 
«OPPO Photography Academy» ដែល​បង្កើតឡើង​ដោយ​ក្រុមហ៊ុន OPPO នេះ ក៏មាន​ទស្សនវិស័យ ជួយ​ដល់​អ្នក​ដែល​ស្រលាញ់​ការថតរូប​ទាំងអស់​នៅ​កម្ពុជា   ឲ្យ​ទទួលបាន​ឱកាស​កាន់តែ​ងាយស្រួល ក្នុងការ​បង្ហាញ​ពី​ស្នាដៃ​ថតរូប​ភាព​ដ៏​ស្រស់ស្អាត នៃ​វប្បធម៌ ប្រពៃណី ដ៏​សម្បូរបែប​របស់​ខ្មែរ ទៅកាន់​ពិភពលោក ប្រកបដោយ​សិល្បៈ​ច្នៃប្រឌិត និង​មាន​គុណភាព​ខ្ពស់​។

សមាគម​នេះ កំពុងតែ​ប្រតិបត្តិការ លើ​បេសកម្ម​ប្រមូលផ្តុំ​អ្នក​ដែលមាន​ឆន្ទៈ ក្នុង​ការថត​រូបភាព ឬ​ប្រមូលផ្តុំ​ក្រុម​អ្នក​ដែល​ស្រលាញ់​ការថតរូប​ដូចគ្នា មកជួប​ប្រជុំគ្នា​តែមួយ​នៅក្នុង​សមាគម​នេះ ដើម្បី​ជំរុញ និង​ព​ន្លឿ​ន​ជំនាញ​ថតរូប ប្រកបដោយ​គំនិត​ច្នៃប្រឌិត​ខ្ពស់​នៅក្នុង​ប្រទេស​កម្ពុជា​។ ប្រសិនបើ​លោកអ្នក​ចង់​ជ្រាប​ច្បាស់ ពី​សកម្មភាព​របស់​ស​មា​គម​នេះ សូម​ចូលទៅ​កាន់ Page ផ្លូវការ https://web.facebook.com/oppoacademykh
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com